Enjoy na np90
Sorry ដែលផុតរឿងយឺតណាដោយសាររវល់ពេករកពេលទំនេរគ្មានទេចឹងហើយរឿងក៏មិនសូវបានសរសេរដែល:(
+ត
កាត់មកមួយសប្ដាហ៌ក្រោយមកសកលវិទ្យាល័យរបស់ហ្វូតក៏បានបើកអោយសិស្សានុសិស្សចូលរៀនធម្មតាវិញ។ក្នុងសាលាពោលពេញទៅដោយសិស្សស្រីសិស្សប្រុសយ៉ាងច្រើនអ្នកខ្លះក៏អង្គុយនិយាយគ្នាអ្នកខ្លះក៏អង្គុយយាយដើមគេអញ្ចឹងទៅ។ តែបើក្រលែកមកមើលសិស្សខាងនេះវិញកំពុងតែមានអ្នកបម្រើពីរបីអ្នកចូលមកដាស់អោយភ្ញាក់ទៅរៀន។
«អ្នកប្រុសតូចភ្ញាក់ឡើង»
«អត់ទេម៉ែដោះសុំ5នាទីទៀត»ហ្វូត និយាយទាំងដៃទាញភួយមកក្រោបក្បាល
«មិនបានទេដល់ម៉ោងចូលរៀនឥឡូវហើយ»ម៉ែដោះ ឈរក្រវីក្បាលនិងក្មេងកំជិលម្នាក់នេះរួចក៏ដើរចុះមកក្រោម។
«អៅឯណាកូនហ្វូតម៉ែដោះ?»ម៉ាក់ហ្វូត
«ហៅមិនងើបទេអ្នកស្រី»ម៉ែដោះ និយាយទាំងក្រវីក្បាលតិចៗ
«ទុកអោយកូនជាអ្នកទៅម៉ាក់តូច»ប៉ន មិនដឹងជាដើរចេញមកពីកន្លៀតណាទេមកសុំខ្លួនឡើងទៅដាស់នាយតូច។
«អ៊ោហើយមកពីកាលនិងឯងភ័យចង់ងាប់»ម៉ាក់ហ្វូត និយាយទៅកាន់ប៉នតែគែមិនបានតបទេគិតតែដើរទៅរកបន្ទប់នាយតូចញាប់ជើរស្មេច។
+បន្ទប់ហ្វូត
ដើរមកដល់ទ្វារក៏មិនខ្ចីគោះគឺដើរចូលតែម្ដងនេះបើពេលយប់អីគេមិនស្គាល់មុខ10ដំបងរាប់មួយាមណាស់។
«ហ្វូតក្រោកឡើង»ប៉ន
«ហ្វូត...ហ្វូត»ប៉ន ដោយដាស់ពីរបីដងមិនភ្ញាក់ហើយក៏កើតគំនិតអាក្រក់ចេញមក។
«ហុឺយ...មានតែវិធីនេះទេទើបងើប»ប៉ន
«កាតខ្មៅនិងបងនិងដកចេញហើយបើឯងមិនងើប»ប៉ន និយាយទាំងចាំមើលប្រតិកម្មហ្វូត ដូចនាយក្រាស់ថាអញ្ចឹងនាយតូចងើបមកបើកភ្នែកប៉ុនៗពងមាន់។
«កុំអី!! ហ្វូតងើបហើយ!!»ហ្វូត ងើបមកស្រវ៉េស្រវ៉ាចាប់សំម្លៀកបំពាក់ចូលទៅងូចទឹក។
15នាទីក្រោយមកនាយតូចក៏បានចេញពីបន្ទប់ទឹកដោយស្លៀកពាក់ឯសណ្ឋានរួចជាស្រេច។
«មកបងជូនទៅ»ប៉ន
«មិនបាច់ទេថ្ងៃនេះសុំជិះឡានក្រុងហើយ»ហ្វូត និយាយបណ្ដើរនិយាយបណ្ដើរ
«អ៊ោមិចបានមិនអោយបងជូនទៅ??»ប៉ន
«បងទៅនិងពួកនៅសាលានិងថាខ្ញុំមានប្រុសចញ្ចឹមលូវហើយ»ហ្វូត តបទៅទាំងសម្លក់មុខបងប្រុសក្រៅខោរបស់ខ្លួន
«អូខេ...តែចាំបងជូនទៅចំណងឡានក្រុងចុះ»ប៉ន ដោយខ្លាចប្អូនយឺតមានចិត្ដចង់ជួយតែអ្នកដែលគេមានចិត្ដចង់ជួយនោះដូចមិនចង់បានសោះ។។
