រឹងរូស
22 ឆ្នាំមុន...
មហាវិទ្យាល័យមួយនៅចំកណ្ដាលទីក្រុងភ្នំពេញពោលពេញទៅដោយសិស្សានុសិស្សទាំងប្រុសទាំងស្រីដែលមកពីបណ្ដាខេត្តនានា ។ ប្រាកដណាស់ទីនេះជាកន្លែងដែលក្រេប និង ទទួលយកចំណេះដឹងពី លោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ពួកគេល្អប្រសើរ
« យើងវ៉ល់ជាមួយលំហាត់នេះណាស់ » សំឡេងយ៉ាងស្រួយស្រែសរបស់នារីម្នាក់ដែលកំពុងតែឈឺក្បាល់ជាមួយលំហាត់គណិតវិទ្យាដែលគ្រូដាក់ឪ្យបំពេញកិច្ចការ
មូកា ជាក្មេងស្រីម្នាក់ស្អាតភ្លឹងតាំងពីក្បាលដលចុងជើងដែលទើបតែមានអាយុ 18 ឆ្នាំប៉ុន្មានខែមុននេះ ។ សព្វថ្ងៃនាងរស់នៅក្រោមគ្រួសារមួយយ៉ាងទឹងរឹងនិយាយឲចំទៅគឺគ្រួសារដែលដាច់អហិង្គការតែម្ដង
« បើឯងធ្វើមិនចេញ..គ្នាក៏គាំងដែរចឹង..! បើសមត្ថភាពគ្នាពឹងលើឯងហើយនិង »
នេលី ទេពធីតាមហាសម្រស់បន្ទាប់ពី មូកា ។ នាងជាមិត្តជិតស្និតរបស់ មូកា ដែលខ្វះគ្នាមួយជំហានមិនបាន មិត្តភាពរបស់ពួកគេទាំង2 គឺបាន 12ឆ្នាំហើយ ហើយអ្វីដែលធ្វើឲប្រុសៗនៅក្នុងមហាវិទ្យាល័យខកចិត្តនោះគឺ ក្មេងស្រីទាំង 2 នាក់នេះមានអ្នកថែបេះដូងរួចបានទៅហើយ
« អូនគួរតែទុកវាសិនទៅ...!? អូនកាន់តែគិតកាន់តែធ្វើបាបខួរក្បាលរបស់អូនថែមទៀត! »
ឆៃលី ជាបុរសយ៉ាងសង្ហារដែលស្រីៗណាក៏ប៉ងប្រាថ្នា គេនេះហើយជាសង្សាររបស់ មូកា
« តោះយាយរឿងអនាគតវិញ! »
ផារ៉ា បុរសវែនតាជាសង្សាររបស់ នេលី ចំណែករឿងសង្ហារវិញក៏មិនចាញ់ ឆៃលី ប៉ុន្មានដែរ
« ចាំមើលបើគ្នាមានកូនប្រុស...គ្នានិងកក់កូនឯងទុកហើយវើយអាណាក់ »
សម្ដីយ៉ាងច្រឡឺមរបស់ ផារ៉ា និយាយទៅកាន់ ឆៃលី ធ្វើឲ មូកា និង នេលី ទប់សំណើចមិនបាន
« អេ...អានេះប្រញាប់គិតតែរឿងនិង! មិនដឹងថាកូនយើង ស្រី រឺ ប្រុស ផង »
ឆៃលី តបទៅកាន់មិត្តរបស់ខ្លួនវិញយ៉ាងហួសចិត្តឥតឧបម៉ា
« គ្នាសុំយកប្រុសហើយវើយ ឯងយកស្រីទៅ »
YOU ARE READING
[ Hate and Love ]
FantasyHeeseung: ឈប់ឈ្លើយ! យ័ត្នតិច! មេជីវិតខ្ញុំចំណាំមុខនាងហើយ Jensy: បាតជើងខ្ញុំក៏ចំណាំមុខលោកដែរ..
![[ Hate and Love ]](https://img.wattpad.com/cover/401926003-64-k54328.jpg)