ភាគទី០២: ស្អែកភ្ជាប់ពាក្យ

741 49 3
                                        

គូស្នេហ៍សង្សារមួយគូនេះបានមានទំនាក់ទំនងគ្នា 2 ឆ្នាំជាងមកហើយ ដូច្នេះពួកគេទាំងពីរនាក់ក៏សម្រេចចិត្តដើរជាមួយគ្នាមួយជំហានទៀតដែលលើសពីសង្សារ នឹងក្លាយជាគូដណ្ដឹង។

គ្រប់គ្នាក្នុងគ្រួសារសុទ្ធតែបានដឹងរឿងទាំងអស់នេះហើយដែលលើកលែងតែ Axing មិនទាន់បានដឹង។

មិនមែនប៉ាម៉ាក់មិនចង់ប្រាប់ទេតែមកពីមួយរយ:នេះAxing មិនសូវនៅផ្ទះយូរៗក៏ចូលម្តង ហើយក៏មិនសូវខ្វល់ខ្វាយពីមនុស្សក្នុងផ្ទះខាងនោះ។

គេមិនសូវចូលផ្ទះមិនមែនគេជាក្មេងមិនស្តាប់បង្គាប់ប៉ាម៉ាក់នោះទេគេស្តាប់ធម្មតាគ្រាន់តែគេសុំអនុញ្ញាតរស់នៅខាងក្រៅដើម្បីទទួលបទពិសោធន៍ថ្មីៗ ។

ខួរក្បាលAxing នឹកឃើញលេសបកស្រាយមួយរយជំពូកដើម្បីឲ្យប៉ាម៉ាក់អនុញ្ញាត តែពាក្យនោះនិយាយចេញមកខុសពីអ្វីដែលគេចង់ធ្វើដែលកំពុងលាក់ទុកក្នុងចិត្ត។

នាពេលព្រឹកក្នុងផ្ទះគ្រួសារ Huang ដែលម្នាក់ៗកំពុងទទួលទានអាហារពេលព្រឹកមុនទៅធ្វើការនិងទៅរៀន។ ដែលនៅសុខៗអ្នកជាម៉ាក់និយាយឡើង

" Xingxing ថ្ងៃស្អែកគឺដល់ថ្ងៃភ្ជាប់ពាក្យរបស់ពូឯងហើយណា "

"...... " Xing ដែលកំពុងឈ្ងោកមុខញ៉ាំបាយយ៉ាងស្ងៀមស្ងាត់នោះងើបមុខឡើងបន្តិច

< ទើបតែនាំទៅជួបគ្រួសារអាទិត្យមុនសោះ ឥឡូវក៏ភ្ជាប់ពាក្យហើយលឿនមែន> Axing នឹកឃើញសើចក្នុងចិត្តមិនបញ្ចេញ

" សុំទោសណា ដែលម៉ាក់មិនបានប្រាប់កូនឲ្យយូរបន្តិច ប៉ុន្តែ..." អ្នកជាម្តាយរៀបនឹងបកស្រាយព្រោះតែខ្លាចកូនខឹងមិនទាន់បានរៀបចំសម្លៀកបំពាក់ តែគេនិយាយកាត់

" បាទ មិនអីទេ " Axing

" ប៉ាម៉ាក់បានរៀបចំខោអាវសម្រាប់គ្រួសារយើងរួចហើយចាំតែស្អែកពេលល្ងាចពួកយើងរៀបចំចេញដំណើរទៅផ្ទះលោកយាយតែម្ដង " លោក Huang ញញឹមស្រស់បញ្ជាក់ក្តីស្រឡាញ់

" បាទ " Xing ជាមនុស្ស Introvert មិននិយាយស្ដីច្រើនក៏បន្តញ៉ាំបាយធម្មតាប៉ុន្តែក្នុងខួរក្បាលមិនដឹងគិតរឿងអាក្រក់អ្វីខ្លះទេ ។

គំនុំគុំចំណងស្នេហ៍(ចំណងកម្ម)🎲🥀Tahanan ng mga kuwento. Tumuklas ngayon