សាកល្បងសិនព្រោះខានសរសេរយូរហើយ 🤣
ជួយបញ្ចេញមតិដើម្បីស្ថាបនានិងកែលំអ🙏
ក្នុងក្រុមគ្រួសារណាមិនដឹងប៉ុន្តែច្បាប់ទម្លាប់របស់គ្រួសារQiu នាថ្ងៃឆ្លងឆ្នាំពួកគេទាំងអស់គ្នាគឺតែងតែជួបជុំដើម្បីញុំាអាហារពេលល្ងាចជាមួយគ្នា ។
ការជួបជុំនេះរយៈពេលប៉ុន្មានឆ្នាំមុនទៅនោះគឺមិនបានរៀបចំធំដុំអីនោះទេប៉ុន្តែទើបតែប៉ុន្មានឆ្នាំក្រោយមកនេះក៏អាចនិយាយបានថារៀបចំយ៉ាងប្រណិត ព្រោះអ្វីដឹងទេ?
គឺថាពីមុនរៀបចំអីធំដុំពេកទៅបើអ្នកដែលចូលរួមបន្ថែមនោះជាកូនស្រីចិញ្ចឹមហ្នឹងអ្វីដែលសំខាន់មានប្តីអ្នករកស៊ីក្រោមក្រុមហ៊ុនតូចតាចទៀតទៅទទួលស្វាគមន៍អីអស្ចារ្យពេក។
ប៉ុន្តែរយៈពេល៥ ឆ្នាំក្រោយក្រុមហ៊ុនដែលគេមាក់ងាយថាតូចតាចក៏ចាប់ផ្តើមរីកចម្រើនខ្លាំងដែលនឹកស្មានមិនដល់ចាប់ផ្តើម អភិវឌ្ឍន៍រហូតអាចឈានជើងខ្លាចជាដៃគូរប្រជែងរបស់ Q.I.U . Group បាន ហើយមកដល់ពេលនេះHX . Group ក៏ជាអ្នកឈរជើងលេខ១វិញផងដែរ ។
ដូច្នេះហើយទើបអ្នកជាម្តាយចិញ្ចឹមម្នាក់នោះចាប់ផ្តើមឱនលំទោននិងរំលឹកគុណបុណ្យមកដល់បច្ចុប្បន្ន។
ត្រឡប់មកនេះវិញ
ក្មេងៗប្រុសស្រី៣នាក់{ ប្រុស១(18y) ស្រី២ (16 and 13y)}បងប្អូនបង្កើតអង្គុយលើព្រុំលេងប្រឡែងគ្នាសើចសប្បាយជាមួយហ្គេមក្នុងទូរស័ព្ទដៃយ៉ាងសប្បាយ គ្រាន់តែមើលក៏ដឹងថាគ្រួសារគេកក់ក្តៅប៉ុណ្ណាដែរ ។
តែក្នុងគ្រួសារហ្នឹងមិនមែនមានចៅប៉ុណ្ណឹងនោះទេ នៅមានម្នាក់ទៀតដែលកំពុងអង្គុយចុចទូរស័ព្ទនៅលើសាឡុងម្នាក់ឯងមិនខ្វល់ពីនរណា។
ក្មេងប្រុស២០ ឆ្នាំរូបនេះពិតជាមិនចូលចិត្តមនុស្សទាំងនោះឡើយ គេមកនេះព្រោះតែការសុំពីម៉ាក់របស់គេតែប៉ុណ្ណោះ។ គ្រាន់តែមើលមុខកូនហ្នឹងក៏ដឹងថាជាមនុស្ស slay ប៉ុណ្ណាដែរ។
ប្រហែលជាមួយម៉ោងក្រោយមកការធ្វើម្ហូបក៏បានរួចរាល់និងការលើកមករៀបចំនៅលើតុជាហូរហែ។
" Xingxing មកញ៉ាំបាយកូន " អ្នកជាម្តាយរៀបចំរួចក៏ចូលមកហៅកូនដោយស្ងៀមស្ងាត់និងស្រទន់ព្រោះគាត់ដឹងថាកូនគាត់មិនសូវចង់មកប៉ុន្មានទេ
YOU ARE READING
គំនុំគុំចំណងស្នេហ៍(ចំណងកម្ម)🎲🥀
Romanceខ្ញុំស្អប់បំផុតអ្នកដែលបានមាក់ងាយមកលើគ្រួសារខ្ញុំ Huang Xing x Qiu Dingjie
