ភាគទី០១ : មិនពេញចិត្ត

Start from the beginning
                                        

" បាទ " Axing មិនតវ៉ាច្រើនក៏ក្រោកឡើងដើម្បីចូលរួមតុអាហារជាមួយគេ

មនុស្ស១០ នាក់ជុំគ្នាអង្គុយព័ទ្ធជុំវិញប៉ុន្តែមិនទាន់អស់គ្នាទេនៅសល់ម្នាក់ទៀតដែលមិនទាន់មកដល់ប៉ុន្តែហេតុអ្វីតុទំនេរ២?

" ឯណាAjie ?? "បងប្រុសច្បងសួរឡើង

" ខ្ញុំបានខលទៅ គេថាជិតមកដល់ហើយ នោះមកដល់ល្មម... " Meimei ដែលអង្គុយត្រូវមុខចំទ្វារក៏បានឃើញវត្តមានប្អូនប្រុសដើរចូលមក ដោយមានស្រីម្នាក់មកដែរ

គ្រប់គ្នាងាកមើលលើកលែងតែ Axing ខុសគេអង្គុយស្ងៀមមិនខ្វល់

" សុំទោសខ្ញុំយឺតបន្តិចហើយ " Dingjie និងសង្សារដើរចូលមកជិតអ្នកជាម្តាយ

" មិនអីទេ អង្គុយចុះមក " អ្នកជាម្តាយ

" បាទ " Dingjie ទាញតុសម្រាប់សង្សារ ហើយក៏ទាញតុសម្រាប់ខ្លួនឯង

" នេះមែនទេដែលជាមិត្តស្រីឯង? " ប៉ា

គ្រប់ពាក្យសម្ដី Axing មិនខ្វល់តែមកខ្វល់នឹងសំណួរនេះទៅវិញ

" បាទពិតមែនហើយ " Dingjie និយាយមកធ្វើឲ្យ Axing ងើបមើលមុខ

' មិត្តស្រីហេស៎? នាងស្អាតគួរសម ' Axingលេចស្នាមញញឹមចុងមាត់ និងគិតក្នុងចិត្ត

នាងស្អាត? តើគេចង់ធ្វើអ្វីចំពោះនាងមែនទេ?

" នាងមានឈ្មោះថាShuxin"

" រីករាយដែលបានស្គាល់ " ប៉ាម៉ាក់

" ខ្ញុំក៏រីករាយដែរ " shuxin នាងញញឹមរាក់ទាក់អ្នកទាំងអស់គ្នា

" មោះម្ហូបត្រជាក់អស់ហើយនាំគ្នាញ៉ាំទៅ " ប៉ា

គ្រប់គ្នាក៏ចាប់ផ្តើមញ៉ាំនិងនិយាយបណ្តើរអីបណ្តើរ ប្រហែលមិនបាន១០ នាទីផង Axing ក៏ទម្លាក់ចានស្លាបព្រាដាក់លើតុហើយក៏ក្រោកឡើង គ្រប់គ្នាក៏ងើបមើល

" លឿនម្លេះកូនឆ្អែតហើយមែន? " Meimei

" ឆ្អែតហើយ " Axing និយាយចប់ក៏ឡើងទៅលើបាត់

មិនថាយាយតាអ៊ុំពូមីងសុទ្ធតែមិនចូលចិត្តAxing ព្រោះតែចរឹកក្រអឹតក្រទមរបស់គេ😁

".... " Dingjie ងើបមុខសម្លឹងបែបសម្លក់ព្រោះមិនពេញចិត្តកាយវិការAxingដែលមិនឲ្យតម្លៃភ្ញៀវសោះ ចារិកអញ្ចឹងៗអីបានតែ៣ដៃរាប់១តើ

ខ្ចិលរៀបរាប់ច្រើនទៀត

ចំណាយអស់ពេលជាយូរដើម្បីញុំាអាហាររួចហើយក៏នៅបន្តនិយាយគ្នារហូតដល់ម៉ោង៩ជាង ដោយយប់ណាស់ហើយ Shuxin ត្រូវបានប៉ាម៉ាក់ឃាត់ឲ្យសម្រាកនៅទីនេះ។

ម៉ោងប្រហែលជា១០ជាងតិចតួចគូស្នេហ៍ពីនាក់នេះក៏មកសារសងគ្នានៅហាងទឹកបន្ត ដោយឈរឱបគ្នាយ៉ាងខ្វឹតមើលទឹក

" តើគ្រួសារបងយ៉ាងម៉េចដែរ? អូនអាចនៅចុះសម្រុងជាមួយទេ ? " Dingjie ដែលស្លៀកពាក់ខោអាវគេងយប់ឈរឱបចង្កេះពីក្រោយ

" អូនគិតថាអាចព្រោះពួកគាត់សុទ្ធតែល្អជាមួយអូន " Shuxin

" ចុះគម្រោងដែលពួកគាត់ចង់ឲ្យយើងភ្ជាប់ពាក្យឆាប់ៗយ៉ាងម៉េចដែរ? "

" គឺល្អណាស់ ព្រោះពួកយើងក៏ស្រលាញ់គ្នាយូរដែរហើយ អូនចង់ក្លាយជាប្រពន្ធស្របច្បាប់របស់បង " Shuxin ទាញដៃសង្សារចេញពីចង្កេះដើម្បីងាកខ្លួនមកចំនិងលើកដៃមកឱបក

" អញ្ចឹងកាន់តែឆាប់កាន់តែល្អមែនទេ ? "

" មែនហើយ" Shuxinនាងញញឹមយ៉ាងស្រស់រៀបនឹងងើបមុខមកថើបមាត់អ្នកជាសង្សារប៉ុន្តែ

" ចង់ធ្វើអីនៅកណ្តាលវាលមិនចេះមើលមនុស្សនៅជិតខាងទេហេស? " សម្លេងនេះគ្មាននរណាក្រៅពីAxingឡើយ ដែលគេកំពុងអង្គុយចុចទូរស័ព្ទនៅលើតុក្បែរដើមឈើតាំងទើបបាំងមិនចាប់អារម្មណ៍មើល

នេះគេអង្គុយនៅទីនេះតាំងពីពេលណាហ្នឹង? លោកអើយនៅជិតបង្កើយអញ្ចឹងពាក្យគ្រប់ម៉ាត់មិញគេឮទាំងអស់?

" ...." Dingjie ងាកសម្លឹងដូចចង់ស៊ីសាច់

" ខ្ញុំមិនបានរំខានអ្នកទាំងពីរទេតែអ្នកទាំងពីរទេដែល រំខានខ្ញុំ តែណាហើយចុះបន្តចង់ធ្វើអីធ្វើទៅ " Axing ក្រោកឡើងដើរចូលមកជិត

" ធ្វើក្នុងបន្ទប់ល្អជាងមិនរំខានភ្នែកអ្នកដទៃ " Axing ញញឹមចុងមាត់ងាកមុខមកសម្លឹងយ៉ាងជិតមុខអ្នកជាពូហើយក៏ចូលទៅក្នុងបាត់

"..... " ក្តៅឆេវ ចរិតអញ្ចឹងវិនអាណាមិនស្អប់

" មើលទៅគេដូចជាមិនពេញចិត្តអូនទេ " Shuxin និយាយបែបស្រងូតស្រងាត់ បង្ហាញអាការៈអន់ចិត្ត

" អូនកុំទៅខ្វល់ជាមួយគេអី "

" តែបើដូច្នេះពួកយើងច្បាស់ជានៅមិនចុះសម្រុងគ្នាទេ "

" គេមិនមែននៅផ្ទះនេះជាមួយយើងឯណា ទាល់តែជួបជុំគ្រួសារទើបគេមកទៀត យូរៗជួបម្តងមិនអីទេ " Dingjie លួងលោម

" ..... " Shuxin បានឮដូច្នេះក៏បានធូរចិត្តខ្លះ

To be continued ✨💜

គំនុំគុំចំណងស្នេហ៍(ចំណងកម្ម)🎲🥀Where stories live. Discover now