part 1

195 7 1
                                        

បើកបវេសនាកាលយើងឃើញនារីម្នាក់(ជេនយើងនឹង)រត់ត្រាក់ៗចូលរបងសាលាតែចៃដន្យអីចំពេលគេកំពុងគោរពទង់ជាតិ កញ្ញាល្អឯកយើងក៏ហក់ទៅតាមក្រោយអគារដើរចង់ឆ្លងទៅរកមើលជួរតែមនុស្សច្រើនពេកគ្នាអៀនឡើងចង់កើតព្រូន

ដើរសុខៗក៏ចាប់អារម្មណ៍ឃើញមនុស្សពីរអ្នកកំពុងនិយាយគ្នា ម្នាក់ជាមនុស្សប្រុសមានមាឌធំពាក់អាវពណ៌រៀងលឿងដូចទៅនឹងគ្រូដទៃដែរ ឯខាងស្រីក៏ដូចគ្នាគ្រាន់តែពាក់សំពត់ហូលផាមួងពណ៌ផ្ទៃមេឃមានក្បាច់រចនាលើសំពត់មើលទៅស្រគត់ស្រគំណាស់

ខ្ចិលចាប់អារម្មណ៍ចង់ដើរជៀសតែក៏លឺ *ផាច់ ក្រឡេកទៅឃើញម្នាក់ប្រុសងាកករទំនងត្រូវបានខាងស្រីទះឡើងវៀចថ្កៀម💔 ហើយក៏មើលបន្តឃើញខាងប្រុសរៀបនឹងចាប់ខាងស្រី ស្រីជេនមិនបង្អង់ហក់អៅដាល់អាបុិនឹងមួយដៃតែមុននឹងបន្តិចអាបុិនឹងបានរុញម្នាក់ស្រីនឹងឲដួលច្បាមបាត់ហើយទើបគេហក់ទៅវៃនឹងហ៎

«ជាសិស្សកុំមកចេះដឹងរឿងគ្រូ!»បុរសម្នាក់នោះបានបន្លឺឡើង

«ធ្វើជាគ្រូហើយថែមជាប្រសទៀតតែមានមារយាទអន់ជាងសត្វលើកដៃវាយដំស្រ្តី!»ជេននីហ្វឺនិយាយតបទៅគ្រូម្នាក់នោះដោយដៃនៅចាប់អ្នកគ្រូដែលដួលច្បាមនៅលើដី

«យ៉ាងមិច?ចង់ត្រូវមែន?»គ្រូម្នាក់នោះបន្លឺឡើង

«បានហើយ!លោកមិនគិតខ្មាស់សិស្សទេមែន?»អ្នកគ្រូដែលនៅក្រោមដៃរបស់ជេនបាននិយាយ

«មានអីត្រូវខ្វល់?»គ្រូម្នាក់នោះ

«ចេញទៅ!»ជេននីហ្វឺស្រែកឲតែម្ដងគ្មានដឹងហែងគ្រូហែងអីទេកុំភ្លើ

«យឺស!»រៀបដើរមក

«ចេញ!»អ្នកគ្រូបានបន្លឺឡើងគេក៏ព្រមចេញ

ពេលគេដើរចេញបាត់

«អ្នកគ្រូកើតអីអត់?»ជេននីហ្វឺ និយាយដោយបារម្ភ

«អ្នកគ្រូដើររួចអត់?»

«អត់អីទេអ្នកគ្រូដើររួចកុំភ័យអីកូន»អ្នកគ្រូ

រៀបនឹងដើរអ្នកគ្រូក៏ដួលទៅ ជេននីហ្វឺក៏ទ្រមិននិយាយច្រើនក៏បីដើរចូលបន្ទប់ពេទ្យកៀនទ្វាការិយាល័យពេលនឹងក៏គ្មានអ្នកចាប់អារម្មណ៍ដែរព្រោះពួកគេបែរខ្នងទៅគោរពទង់ជាតិអស់ហើយ

I love you , Jennifer ! - អ្នកគ្រូស្រឡាញ់ឯង ជេននីហ្វឺ!Where stories live. Discover now