រឿងស្រមោលសន្យាស្នេហ៍ ភាគ2(ត)​ពីភាគមុន

26 5 0
                                        


តែម៉ាក់ស្រឡាញ់កូនដូចកូនបង្កើតម៉ាក់ចឹង"អ្នកស្រីរៀបរាប់ប្រាប់ជេគ គឺគាត់រើសជេគបានពេលគាត់បម្រុងឡើងឡានពីសេអ៊ូលមកទីក្រុងប៊ូសាន។ជេគគេអង្គុយភាំងធ្មឹងដូចរូបចម្លាក់ ព្រោះគេមិនចង់ជឿទេថាគេមិនមែនជាកូនរបស់អ្នកស្រីសុឹម​ តើឪ្យគេទៅតាមរកម៉ាក់ប៉ាបង្កើតនៅទីណា តែជេគគេស្រឡាញ់ម៉ាក់ចិញ្ចឹមនិងប្អូនប្រុសណាស់​គេអង្អែលស្មាលលួងលោមប្អូនប្រុស:
"កុំយំអីសូនូ អ្នកម៉ាក់ទៅបានសុខហើយ បងនឹងមើលថែឯងមិនឪ្យលំបាកទេ.!
" បង...! ម៉ាក់...ទៅចោលយើងហើយ តើយើងគិតយ៉ាងណាទៅហើយបងក៏មិនមែនជាបងបង្កើតខ្ញុំទៀត"សូនូនិយាយរៀបរាប់ប្រាប់ជេគទាំងយំ
"​អត់ទេ! បងមិនចោលឯងដាច់ខាត ក្នុងលោកនេះយើងមានតែពីរអ្នកបងប្អូន បងសន្យាថាបងនឹងមើលថែឯង លុះដង្ហើមចុងក្រោយ"​ជេគនិយាយព្រមទាំងទាញប្រាណប្អូនមកឱបជាប់និងទ្រូង
ជេគគេពឹងអ្នកជិតខាងយកសពម៉ាក់ទៅបញ្ចុះក្បែរខ្ទម ព្រោះគ្មានលុយធ្វើបុណ្យឪ្យធំដុំនោះទេ
"ស្អែកយើងទៅសេអ៊ូល បងមានភារកិច្ចដែលត្រូវធ្វើ!
"បងគិតទៅតាមរកប៉ាម៉ាក់បងមែនទេ?​តែវាមិនងាយដូចបងគិតទេសេអ៊ូលធំំណាស់!
ជេគក្រវីក្បាលតិចៗ
"អត់ទេ!​តែបងចង់ទៅរកការងារធ្វើនៅទីនោះ! យ៉ាងណាក៏បងរៀនចប់ថ្នាក់ទី12ដែរ! បើនៅទីនេះយើងប្រហែលជាដាច់ពោះស្លាប់ជាមិនខាន"
____________________
ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ មានរបងព័ន្ធជុំវិញផ្ទះហើយមានរចនាម៉ូតយ៉ាងទាន់សម័យ ចំណែកផ្ទះវិញគឺធំល្វឹងល្វើយ។ ក្នុងផ្ទះបំពាក់សុទ្ធតែឧបករណ៍យ៉ាងទំនើបក្នុងផ្ទះ​ ផ្ទះនេះមានតាំងរូបថតគ្រួសារមួយដែលមានគ្នាបីនាក់យ៉ាងធំនៅក្នុងបន្ទប់ទទួលភ្ញៀវ គឺលោកលីនិងភរិយាព្រមទាំងកូនប្រុសម្នាក់យ៉ាងស្រស់សង្ហា។ គ្រាន់តែសម្លឹងរូបថតធ្វើឪ្យយើងចាប់អារម្មណ៍នឹងមន្ដស្នេហ៍នៃកែវភ្នែករបស់គេបាត់ទៅហើយ។ ទម្រាំតែបានឃើញរូបពិតទៀតនោះតើយ៉ាងណាវិញ ហើយតើនារីប៉ុន្មានអ្នកដែលត្រូវលង់ស្នេហ៍គេ។ ខណៈនោះសម្លេងប្រកែកគ្នាក៏លាន់ឮឡើង គឺកំលោះសង្ហាលី ហុឹ​សុឹងកំពុងឈរទល់មុខនឹងលោកលី​ ហើយមាននារីស្រស់ស្អាតសោភាម្នាក់អង្គុយលើសាឡុងក្បែរនោះ នាងស្អាតតែឆើតឆាយណាស់អាយុប្រហែល23ឆ្នាំភ្នែកធំៗ បង្ហាញពីភាពឆ្នាស់ឆ្នើម ហុឹសុី ងញញឹមចុងមាត់ៈ
"លោកប៉ាចង់យ៉ាងម៉េចទៀត? លោកប៉ាយកអ្នកណាមកនៅជាមួយខ្ញុំក៏មិនថា លោកប៉ាឪ្យខ្ញុំទៅរៀននៅបរទេស! ត្រឡប់មកវិញធ្វើការនៅក្រុមហ៊ុនខ្ញុំំក៏ធ្វើតាម! ហើយឥឡូវចង់ឪ្យខ្ញុំរៀបការជាមួយអ្នកណាមិនដឹងដែលប៉ាជ្រើសរើសទៀត លោកប៉ាមិនយល់ថាធ្វើបែបនេះហួសហេតុពេកទេដឹង"
"អូ៎! ឥឡូវធំហើយមែនទេ? ហើយអ្វីដែលយើងធ្វើគឺសុទ្ធតែដើម្បីឯងតែប៉ុណ្ណោះ! ក្មួយជុងវ៉ុនគេជាកូនអ្នកមានពូជអំបូរមិនមែនក្រតោកយ៉ាក មិនមែនដូចស្រីដែលចាំតោងឯងសុីរបៀបសង្សារដែលថោកទាបរបស់ឯងទេ ឃើញទេវាល្អស្អីទៅឯងទៅរៀននៅបរទេសតែពីរឆ្នាំវាការប្ដីចោលបាត់ សមមុខឯងហើយ!"លោកលីចង្អុលមុខកូនប្រុសទាំងខឹងដៃញ័េទទ្រើក
"មនុស្សស្រីគ្មានអ្នកណាល្អទេ!សូម្បីតែក្មួយស្រីរបស់ប៉ា ពេលនេះស្មានថាត្រឹមត្រូវណាស់មែនទេ! ជាស្រីព្រមមករស់នៅជាមួយប្រុសដែលគ្មានជាប់សាច់ឈាមសោះ ស្មានថានាងមិនសម្លឹងឃើញទ្រព្យប៉ាហ៎...ចំពោះជីសុីងវិញនាងជានារីដែលធ្វើឪ្យខ្ញុំឈឺចាប់ហើយក៏ធ្វើឪ្យខ្ញុំដឹងពីធាតុពិតរបស់មនុស្សស្រីដែលគ្មាននារីណាល្អដូចជាម៉ាក់ខ្ញុំទេ!​ហើយចំពោះរឿងរៀបការទុកឪ្យខ្ញុំជាអ្នកសម្រេច និងជ្រើសរើសដោយខ្លួនឯង"ហុឹសុីងក្ដាប់ដៃនិយាយទៅកាន់លោកលីទាំងមុខមាំ

រឿងស្រមោលសន្យាស្នេហ៍  ភាគ1حيث تعيش القصص. اكتشف الآن