អូនស្អាតណាស់!!

127 14 13
                                        

+GeminiFourth

+ផ្ដើមរឿង
ទេសភាពនៅឈៀងម៉ៃមានស្មៅពណ៌បៃតងខ្ចីនិងមានខ្យល់បរិសុទ្ធបក់ផាតរំភើយៗបានអោយយើងឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយម្នាក់ឯងនៅក្រោមដើមឈើមួយដើមដូចជាមានរឿងពិបាកចិត្ដយ៉ាងអញ្ចឹងកំពុងតែអង្គុយបណ្ដែតអារម្មណ៌សុខៗក៏មានសំឡេងស្រែកហៅគេ។។

"ឯងនៅទីនេះទេហេស៎ហ្វូត"Hong (ហុង)ស្រែកហៅនាយតូចខ្លាំងៗធ្វើអោយគេដាច់អារម្មណ៌អស់
"ហើយយ៉ាងមិចឯងនិងហៅយើងឡើងយើងដាច់អារម្មណ៌អស់" Fourth (ហ្វូត) ថាអោយហុងវិញទាំងសម្លក់មុខគេអាមនុស្សកំពុងមានអារម្មណ៍ល្អមកស្រែកឡូឡាអីណាសាំម៉ងហាស៎

"យ៉ាងមិចយើងហៅមិនបានហេស៎"ហុង  ច្រត់ចង្កេះសួរទៅហ្វូតគ្នាខំបារម្ភហើយមកអង្គុយនៅនេះយ៉ាងរំភើយ
"ហើយឯងរកយើងធ្វើអី??"ហ្វូត មិនតបតែក៏សួរបកទៅហុងវិញ
"គ្មានអីទេ យើងរកនៅឯផ្ទះមិនឃើញ ទើបយើងក៏មករកនៅទីនេះក៏ឃើញឯងនៅទីនេះមែន"ហុង និយាយរៀបរាប់ប្រាប់ហ្វូត

"យើងពិបាកចិត្តណាស់ហុង"ហ្វូត និយាយទាំងរលីងរលោងទឹកភ្នែកសម្លឹងមើលទៅមាត់ទឹកខាងមុខខ្លួននោះ
"នឹកGemini(ជេមមីណាយ)ទៀតហើយហេស??"ហុង និយាយឡើងព្រោះតែគេសុាំហើយព្រោះហ្វូតគ្មានរឿងអីពិបាកចិត្តក្រៅពីរឿងនេះទេ
"ហុឹម...ហេុីយ~~"ហ្វូត ដកដង្ហើមធំបន្តិចមុននិងស្រម៉ៃទៅ៧ឆ្នាំមុន។។

+អតីតកាល៧ឆ្នាំមុន
នៅវិទ្យាល័យមួយដែលជាវិទ្យាល័យនៅទីក្រុងបាងកកកំពុងតែមានសិស្សជាច្រើនកំពុងតែអង្គុយស្ដាប់សិស្សប្រុសម្នាក់ទំនងជាប្រធានសិស្សគេកំពុងតែនិយាយប្រាប់ដល់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ សិស្សប្រុសម្នាក់នោះនិយាយថ្លែងអំណរអរគុណដល់លោកគ្រូអ្នកគ្រូនិងឪពុកម្តាយ។
បន្ទាប់់ពីនិយាយចប់គ្រប់គ្នាក៏ទះដៃសាទរដល់សិស្សប្រុសម្នាក់នោះ កម្មវិធីក៏បានបញ្ចប់គ្រប់គ្នាក៏បានបំបែកគ្នាទៅផ្ទះរៀងខ្លួនអ្នកខ្លះក៏នៅបន្តកម្មវិធី។។មកមើលខាងនេះវិញយើងក៏បានឃើញក្មេងប្រុសម្នាក់កំពុងអង្គុយលើដំបូលសាលាបើក្រលែមកមើលមុខក្មេងប្រុសម្នាក់នេះវិញដូចជាមានរឿងពិបាកចិត្ដណាអញ្ចឹង។។បានបន្តិចក៏មានក្មេងប្រុសម្នាក់ដើរមក។។

Short story Where stories live. Discover now