5

375 38 3
                                        


  
  
  
  «ខាត់» ក្រោយមកនីងនីងរវល់នៅខាងក្រោមទើបមិនបានឡើងទៅមើលមីនជុងនាងក៏ឱ្យអ្នកបម្រើរៀបចំអាហារទុកឱ្យមីនជុងបន្ទាប់ពីនាងភ្ញាក់ពីគេង ។ នៅឯក្នុងបន្ទប់គេងរបស់មីនជុងវិញនាងអស់ជាតិថ្នាំហើយក៏បើកភ្នែកឡើងមកសន្សឹមៗមួយៗនាងមានអារម្មណ៌ថាដូចជាស្រណុកជាងរាល់ដងនាងក៏បិទភ្នែកគេងម្ដងទៀតប៉ុន្តែដៃរបស់នាងដែលអោបជីមីននោះក៏រាវចុះរាវឡើងធ្វើឱ្យនាងស្ទុះងើបមកវិញភ្លាមហើយចាប់យកកាំភ្លើងពីក្បាលដំណេកមក

" នាង...."​មីនជុង
(ជីមីនដែលគេងលក់ដែរនោះក៏ភ្ញាក់ឡើងមកឃើញកាំភ្លើងនៅពីមុខ)
" អេ៎អ្នកនាង...អូយ៎ភ្ញាក់ឡើងក៏ចង់សម្លាប់មនុស្សភ្លាមនៀក៎..!" ជីមីន​
"ហេតុអីនាងចូលមកបន្ទប់ខ្ញុំ? អ្នកណាអនុញាតិ?"​មីនជុង
" គ្មានអ្នកណាឱ្យខ្ញុំចូលមកទេខ្ញុំចូលមកខ្លួនឯង"​ជីមីន​
" ជីមីននាង....." មីនជុង
" នែ៎..ដាក់កាំភ្លើងចុះសិនទៅ"​ជីមីន​ចាប់ដៃមីនជុងភ្លាមនាងក្រវាស់ចេញតែគេរហ័សជាងទើបគេចាប់ដៃនាងតូចទាំងពីរហើយក៏យកខ្លួនសង្កត់ទៅលើនាងតែនាងតូចមិនព្រមចាញ់នាងក៏ធាក់គេចេញហើយក៏ក្រលាស់មកសង្កត់ពីលើគេវិញរួចក៏យកកាំភ្លើងដាក់នឹងក្បាលគេ

" លើកនេះខ្ញុំនឹងបាញ់នាងមែនទែនហើយ ខ្ញុំស្អប់ណាស់អ្នកដែលចូលមកបន្ទប់គេងរបស់ខ្ញុំ"​មីនជុង
" អូខេៗ..ខ្ញុំសុំទោសដែលខ្ញុំចូលមកបន្ទប់
អ្ននាងដោយមិនបានសុំការអនុញាតិតែខ្ញុំចូលមកគឺតាំងចិត្តមកដាស់អ្នកនាងទេដឹងថាខ្ញុំចាំអ្នកនាងយូរប៉ុណ្ណាទេ? ខ្ញុំគ្រាន់តែមានរឿងចង់មកសួរអ្នកនាង"​ជីមីន​
" រឿងអី?ហេតុអីមិនចាំមកសួរពេលក្រោយ?" មីនជុង
" ខ្ញុំខំចំណាយពេលអង្គុយចាំអ្នកនាងច្រើនម៉ោងហើយទើបមិនចង់ត្រឡប់ទៅក៏ចូលមកដាស់តែអ្នកនាងក៏ចាប់ខ្ញុំទុក "ជីមីន​
" ថាមិច? ខ្ញុំចាប់នាងធ្វើអី? "មីនជុង
" អ្នកនាងចាប់អោបខ្ញុំមិនឱ្យទៅណាខ្ញុំក៏គេងដែលទៅ បើមិនជឿក៏តាមចិត្ត "ជីមីន​

មីនជុងងើបចេញពីលើជីមីនហើយក៏ចុះពីលើគ្រែរួចក៏ទុកកាំភ្លើងវិញជីមីនក៏ងើបចេញពីគ្រែមកវិញដែលគេមើលមុខមីនជុងហើយញញឹមមុននឹងដើរចេញពីបន្ទប់គេងរបស់នាង បន្ទាប់មកមីនជុងក៏ចេញមកតាមជីមីន

បង្រ្កាបស្នេហ៍ម៉ាហ្វៀតូច/winrina​/kh/Where stories live. Discover now