4

394 47 3
                                        


ពេលព្រឹកជុងដើរចូលមកស្នងការប៉ូលីសធ្វើរឹកឡើងហំពាក់វែនតាខ្មៅតែងខ្លួនស្អាតបាតជាងរាល់ដងនណាៗក៏មើលគេដែល ដោយដឹងថាមានអ្នកមើលមកគេច្រើនបែបនេះគេក៏កាន់តែធ្វើអឿឡើងថែមទៀតបន្ទាប់មកក៏ដើរមករកកាហ្វេផឹកក៏បានឃើញកាសែតមួយច្បាប់គួឱ្យចាប់អារម្មណ៌គេក៏យកមកមើល

" យូជីមីន....! មិចក៏ដើរជាមួយគីមមីនជុង?" ជុងបានឃើញកាសែតចុះផ្សាយពីភ្ញៀវដែលបានចូលរួមកម្មពិធីជប់លៀងយប់មិញហើយក៏ឃើញជីមីនដើរជាមួយមីនជុងដែល បន្ទាប់មកគេក៏កាន់កាសែតចូលទៅបន្ទប់លោកមេបញ្ជាការ

" សុំទោសផងបាទ"​ជុង
" មានការអី?"​មេបញ្ជាការ​
" លោកមេបញ្ជាការនេះជារូបរបស់យូជីមីនមែនទេ? "ជុង
" មែនហើយ"
" ហេតុអីក៏នាងនៅទីនោះដែល? "ជុង
" នាងធ្វើតាមតួនាទីរបស់នាងមានអីចម្លែកទៅ? "មេបញ្ជាការ​
" តួនាទី...?តើជាតួនាទីអ្វីទៅបានជាយូជីមីននោះទៅឈរធ្វើជាដៃស្ដាំរបស់គីមមីនជុង? "ជុង
" ភ្លេចហើយមែនទេថាលោកបានធ្វើអ្វីខុស?រឿងជីមីននាងទៅពាក់ព័ន្ធនឹងគីមមីនជុងយ៉ាងមិចខ្លះនោះខ្ញុំមិនដឹងទេព្រោះខ្ញុំមានបញ្ជាឱ្យគេតែមួយគត់គឺធ្វើយ៉ាងណាឱ្យ
គីមមីនជុងទទួលយកការសុំទោសឱ្យបាន"មេបញ្ជាការ​លោកតំឡើងសម្លេងដាក់
ជុងយ៉ាងខ្លាំងបន្ទាប់មកគេក៏ដើរចេញមកវិញទាំងមួម៉ៅហើយក៏បានជួបនឹងជីមីនដែលកំពុងដើរមើលឯកសារជាមួយជេមីន

" មានមុខមាត់សម្បើមណាស់ឥឡូវនេះ "ជុង
" លោកចង់និយាយពីអ្វីដែរ?"
(ជុងគប់កាសែតឱ្យជីមីន)
" យកមុខយកមាត់ណាស់..! "ជុងក៏ដើរចេញទៅបាត់
" សង្ស័យតែច្រណែននឹងប្រធានក្រុមហើយ"​ជេមីន
" កុំទៅគិតរឿងគេអី"ជីមីន​

«ខាត់» នៅផ្ទះរបស់ជេយូមានមនុស្សរបស់គេបានដើរចូលមកហើយកាន់កាបូបយួរដៃមកជាមួយផងដែលបន្ទាប់មកគេក៏បានដាក់កាបូបនៅលើតុហើយបូរាក៏បើកកាបូបនោះមើល

" ទំនិញខ្ញុំផលិតតាមដែលលោកបានប្រាប់រួចហើយ ឯណាលុយរបស់ខ្ញុំ "វូសុង
" បូរា..យកលុយឱ្យគេទៅតែឯងច្បាស់ហើយមែនទេថាជារបស់សុទ្ធ?"​សេហូ
" ខ្ញុំជាអ្នកចូលទៅទិញថ្នាំពេទ្យដោយខ្លួនឯងផ្ទាល់ហើយក៏ផលិតដោយដៃរបស់ខ្ញុំផ្ទាល់ទៀតលោកមិនទុកចិត្តក៏មិនបាច់យកទេខ្ញុំយកទៅលក់ឱ្យអ្នកផ្សេងក៏បាន "វូសុង
" ឈប់សិនលោកសេហូគ្រាន់តែចង់លោលេងជាមួយឯងទេ នេះលុយរាប់មើលម្ដងទៀតទៅ" សេហូ
(វូសុងយកលុយមករាប់)
"​គ្រប់ទេ? "សេហូ
" គ្រប់ហើយលើកក្រោយបើចង់បានទំនិញសុទ្ធអាចប្រាប់ខ្ញុំបាន "វូសុង
" សង្ឃឹមថាយើងនឹងរកសុីជាមួយគ្នាបែបនេះរហូតទៅ "សេហូ
" បាទ... "វូសុងធ្លាប់ជាមេក្រុមជួញដូថ្នាំញៀនពីមុនមកដែលតែត្រូវបានជីមីនបង្ក្រាបមកម្ដងហើយទើបពេលនេះគេរត់គេចមកសំងំបង្កើតក្រុមជួញដូថ្នាំសាជាថ្មីម្ដងទៀតលើកនេះមានការចូលរួមពីសេហូផងសង្ស័យតែអាចធ្វើឱ្យប៉ូលីសឈឺក្បាលបន្តិចហើយ ។

បង្រ្កាបស្នេហ៍ម៉ាហ្វៀតូច/winrina​/kh/Where stories live. Discover now