Chapter02: យើងនឹងសម្លាប់ឯង

972 78 8
                                        

អគារទាំងមូលមានសភាពស្ងប់ស្ងាត់ ព្រោះនេះជិតភ្លឺទៅហើយ បើមិនសម្រាកក៏ពួកគេចាកចេញទៅវិញអស់ លើកលែងតែកម្លោះទាំងពីរនេះ មាននាមជាមិត្តភិក្តទើបតែរៀបចាកចេញ។

« អានោះព្រឹកឡើងមិនដឹងជាវា ភ្ញាក់យ៉ាងម៉េច » នាយសង្ហា មានរាងខ្ពស់ស្រឡោះ និយាយផងសើចផង ជាមួយមិត្តរបស់គេម្នាក់ទៀត

   មិត្តគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ ព្រោះកំពុងសម្លឹងទៅកាន់ក្មេងដែលលត់ជង្គង់នៅមុខការិយាល័យរបស់អ្នកគ្រប់គ្រង។

   « ក្មេងនោះកំពុងធ្វើស្អី? » គេនិយាយឡើង ធ្វើឲ្យមិត្តដែលមិនបានឃើញនោះចាប់ផ្តើម ចាប់អារម្មណ៍នៅវត្តមានក្មេងម្នាក់នោះ

   « ឯណា? » នាយប្រញាប់សួររក ក៏ដូចជាសម្លឹងតាមក្រសែរភ្នែករបស់មិត្តគេ

   « នោះ! » នាយសង្ហាចង្អុលបន្ថែម

  « ទៅមើលគេតិចមើល! » បញ្ចប់សម្តីពួកគេក៏ប្រញាប់ទៅកន្លែងក្មេងប្រុសម្នាក់នោះ

ពួកគេទាំងពីរម្នាក់ជាម្ចាស់ខ្លឹបមួយនេះ ជាអ្នកប្រុសធំនៅក្នុងសម័្ពន្ធត្រកូលឈិនគឺ ឈិន ចានសៀន ឯម្នាក់ទៀតដែលចាប់អារម្មណ៍ជាមួយក្មេងអង្គុយយំនោះគឺជាម្ចាស់ប្រុសមកពីត្រកូលម៉ាហ្វៀ ចាង លីងហឺ។ ប្រវត្តិរបស់ពួកគេម្នាក់ៗសុទ្ធតែសម្ងាត់ មិនសូវមានអ្នកដឹង ឬស្គាល់នោះទេ ដោយសារតែពួកគេមកពីត្រកូលធំ។

  ••

   « អាល្អិត! » លីងហឺ ចាប់ផ្តើមសួរនាំពេលមកដល់ នាយតូចនេះវិញឆ្ងោកមុខអោបក្បាលជង្គង់មិនខ្វល់ឡើយ តែសភាពខោអាវក៏រញ៉េរញ៉ៃ លីងហឺ ដោយមានអារម្មណ៍ថាពិបាកភ្នែកមើល ទើបដោះអាវធំរបស់គេយកទៅពាក់ពីលើស្មារបស់គ្មេងប្រុសនោះ

   « នេះកើតស្អីនិង! » ចានសៀន ចាប់ផ្តើមឆ្ងល់ព្រោះតែក្មេងប្រុសនេះអង្គុយស្ងៀម មិនតបតអ្វីសោះ

   « អេ៎... » លីងហឺ អង្គុយចុះតាម បន្ទាប់មកក៏យកដៃចុចក្មេងប្រុសនោះតិចៗ ទង្វើគេបែបនេះគឺពិតជាបានផលពិតមែន ក្មេងប្រុសនោះក៏ព្រមងើបមុខសម្លឹងមើលពួកគេវិញ តែកុំបាច់មើលសភាពពេលនេះអី ភ្នែកក្រហម ហើមលិប ព្រោះតែគេយំ ពេលនេះក៏គេនៅតែមិនទាន់ទាន់បាត់យំ « ហ៊ឹក... អ្ហឹក៎ៗ...!! ហ៊ឹក »

OBSESSION-ងប់ងល់Where stories live. Discover now