រឿងស្នេហាជាអ្វី? (Part 19)

17 1 0
                                        

*ក្រុមហ៊ុនo-lng*
ni:រឿងនិងលោកដោះស្រាយបានអត់?
Victor:មានឯកសារពិននេះហើយរឿងអីថាមិនបាន
Ni:រឿងនិងលោកត្រូវការប៉ុន្មាន
Victor:ខ្ងុំមិនត្រូវការលុយទេ
Ni:ចុះលោកចង់បានអីវិញ
Victor:ខ្ងុំចង់ក្មេងម្នាក់ឈ្មោះJack
Ni:លោកចង់បានគេធ្វើអី?
Victor:រឿងសម្ងាត់របស់ខ្ងុំ
Ni:ក៏បានតែខ្ងុំសូមនិយាយជាមួយគេសិន
Victor:okអញ្ចឹងខ្ងុំទៅវិញហើយ
Ni: inជូនដំណើរភ្ញៀវ
Victor:មិនរំខានទេ(រួចក៏ដើរទៅបាត់)
*ភូមិគ្រឹះwang*
So-e:រឿងដែលយើងឲសើបយ៉ាងមិចហើយ
YiiDa:គឺគេជាអ្នកពីក្រោយខ្នងពិតមែន
So-e:ចុះមានរឿងអីទៀត
YiiDa:គេក៏ជាអ្នកជួញដូរមនុស្សស្រីផងដែរ
So-e:ចុះប្អូនយើងអែងរកឃើញអត់?
YiiDa:ឃើញហើយ
So-e:អីឡូវនេះគេយ៉ាងមិចហើយ?
YiiDa:អឹម...
So-e:អែងប្រាប់យើងមក
YiiDa:សកភាពពីមុនគេពិបាកមើលណា
So-e:គេ..គេកើតអី(និយាយទាំងអួលដើមករ)
YiiDa:មើលរូបនេះទៅដឹងហើយ(បោះរូបមួយដុំឲso-e)
So-e:នេះ..នេះ..នេះមុខស្រដៀងនិងក្មេងក្នុងកម្មវិធីថ្ងៃមុន
YiiDa:គឺជាគេនិងហើយ យើងក៏មិននឹកស្មានថាជាគេដែរ
So-e:មិចបានទៅជាបែបនេះ
YiiDa:យើងក៏មិនដឹងដែរដឹងត្រឹមថាគេការពីមុនគឺត្រូវគេធ្វើបាបណាស់វៃដំច្រំធាក់សឹងរាល់ថ្ងៃ
So-e:យើងចង់ទៅរកគេ
YiiDa:សម្រួលអារម្មណ៍សិនទៅតែបើCalvinនិងlngliស្រឡាញ់គ្នាអែងគិតយ៉ាងមិច?
So-e:Calvinគេជាមនុស្សល្អថែមទាំងបានមើលថែប្អូនយើងទៀតហេតុអីបានយើងត្រូវបធិសេធបើគេស្រឡាញ់គ្នាយើងក៏សម្រេចបំណង
YiiDa:ចុះអាមួយនោះអែងចង់គិតយ៉ាងមិច
So-e:យើងមិនឲវាបានសុខទេ
YiiDa:អឺអែងចង់ធ្វើអីក៏ធ្វើទៅ តែឡូវយើងរវល់ហើយ
So-e:តាំងពីមានប្ដីមករវល់រហូត
YiiDa:ចុះអែងមិនគិតគូទេអី
So-e:ខ្ជិលណាស់
YiiDa:ស្អីអែងទេចង់នៅក្រមុំចាស់អី
So-e:គិតតែរឿងអែងទៅ
YiiDa:យើងទៅហើយ
So-e:អឺ
(YiiDaក៏បើកឡានចេញទៅបាត់)
*មកដឹងអំពីប្រវត្តិso-eបន្ដិច*
  So-eនិងlngLi ជាបងប្អូនបង្កើតនិងគ្នាប៉ុន្ដែso-eត្រូវបានឪពុករបស់ខ្លួនលក់ឲទៅធ្វើជាកម្មករគេតាំងពីអាយុ10ម្ល៉េះ ឪពុករបស់នាងមិនស្រឡាញ់កូនស្រីទេ ស្រឡាញ់កូនប្រុសតែដោយសារតែបង្កើតកូនប្រុសធ្វើឲប្រពន្ធខ្លួនស្លាប់ក៏ស្អប់lngLi ទាំងដែលការពិតប្រពន្ធខ្លួនមានជំងឺប្រចាំកាយសោះតែគេទទួលយកមិនបាននៅតែបន្ទោសlngLi so-eតាំងពីត្រូវឪពុកខ្លួនលក់ឲគេមកជីវិតលំបាកវេទនាណាស់ពេលខ្លះត្រូវអត់បាយ អត់ទឹក ថែមទាំងត្រូវគេវៃទៀតផងពេលនាងមានវ័យ13ឆ្នាំក៏មានប៉ូលីសចុះមកអន្ដាគមន៍ពួកដែលជួញដូរមនុស្សនិងកេងប្រវ័ញ្ចពលកម្មកុមារ ពួកនោះក៏ត្រូវបានប៉ូលីសចាប់ ចំណែកso-eបានរត់គេចនៅក្នុងហេតុការណ៍នោះ ពេលដែលនាងរត់គេចនោះនាងបានដើរសុំការងារគេធ្វើដើម្បីប្ដូរយកអាហារចិញ្ចឹមជីវិត នាងបានជួបនិងលោកតាចិត្តតល្អម្នាក់ដែលតែងតែយកចំណីអាហារឲនាងសឹងតែរាល់ថ្ងៃនាងគោរពស្រឡាញ់លោកតានោះប្រៀបបាននិងឪពុក លោកតាបាននិយាយថាចង់យកនាងទៅចិញ្ចឹងតើនាងព្រមឬអត់ so-eក៏ព្រមព្រោះណាមួយលោកតាក៏នៅម្នាក់អែង លោកតាមើលថែso-eប្រៀបបាននិងកូនទោះមិនមានលទ្ធភាពច្រើនក៏នៅតែផ្គត់ផ្គង់ឲso-eបានសិក្សាដូចក្មេងដទៃដែល so-eសប្បាយចិត្តណាស់ពេលចេញពីរៀនក៏មកជួយធ្វើការលោកតានាងគិតថានាងមានសំណាងណាស់ព្រោះបានជួបមនុស្សល្អដូចជាលោកតាប្រៀបបាននិងមានជីវិតថ្មីម្ដងទៀត ពេលនាងមានវ័យ16ឆ្នាំលោកតាក៏បានចែកឋាន ដោយសារតែមានពួកជនពាលមកវៃលោកតាទារថ្លៃការពារ លោកតាក៏មានវ័យចំណាស់ប្រាក់ក្នុងខ្លួនមានមិនសៅច្រើនទេ តែពួកនោះមិនព្រមទាមទារច្រើន ដោយហេតុលោកតាគ្មានប្រាក់ឲក៏វៃលោកតា ដោយសារលោកតាមានវ័យជរាផងនោះក៏បានស្លាប់បាត់ទៅ ថ្ងៃនោះពេលso-eចេញពីរៀនបានទទួលដំណឹងនេះយំខ្លាំងណាស់ថ្ងៃនោះក៏ជាថ្ងៃកំណើតនាងផងដែលនាងពិបាកទទួលយកណាស់ក៏សច្ចាថាមិនឲមនុស្សដែលធ្វើឲលោកតាស្លាប់បានរួចខ្លួនឡើយ អ្នកភូមិឃើញក៏អាណិតព្រោះលោកតាជាមនុស្សល្អតែងជួយយកអាសារនាក់ភូមិ ដោយដឹងថាso-eគ្មានលទ្ធភាពធ្វើបុណ្យជូនលោកតា នាក់ភូមិក៏នាំគ្នាចូលលុយគ្នាយកឲso-eដើម្បីយកធ្វើពិធីជូនលោកតាតាមប្រពៃណី ពេលនោះso-eលើកជង្គន់អោនក្បាលគោរពនាក់ភូមិនិងនិយាយថានាងមិនភ្លេចគុណអ្នកទាំងអស់គ្នាឡើយ អ្នកភូមិឃើញដូច្នេះក៏លើកso-eឡើងថាមិនអីទេលោកតាទៅបានសុខហើយ អែងរស់នៅឲល្អទៅព្រោះគាត់នៅមើលអែងពីខាងលើមក ហើយមិនបាច់គុណស្រាយអីទេដឹងនៅ បន្ទាប់ពីពេលនោះមកso-eក៏បានរៀនហាត់ក្បាច់គុណពេលទំនេរពីការសិក្សាព្រោះក្នុងចិត្តនាងនៅតែគុំមនុស្សដែលធ្វើឲលោកយាស្លាប់ដដែល ពេលដែលso-eកំពុងហ្វឹកហាត់ក៏មានបុរសម្នាក់ឈរមើលរួចក៏ដើរទៅជិតso-eហើយនិយាយថា
បុរស:អែងចង់ចេះក្បាច់គុណធ្វើអ្វី
So-e:រឿងរបស់ខ្ងុំ
បុរស:អែងចង់សងសឹកគេមែនឬ?
So-e:មិចបានលោកដឹង?
បុរស:មិនបាច់ចង់ដឹងទេឆ្លើយនិងសំណួរយើងមក
So-e:បើមែនវាយ៉ាងលោកចង់ប្ដឹងប៉ូលីសមែន?
បុរស:យើងអាចបង្រៀនអែងបាន
So-e:លោកគឺជានរណា
បុរស:មិនបាច់ចង់ដឹងទេដឹងត្រឹមថាយើងអាចធ្វើឲអែងសងសឹកគេបានទៅគឺគ្រប់គ្រាន់ហើយ
So-e:ហេតុអ្វីបានជាចង់ជួយខ្ងុំ
បុរស:មកពីយើងឃើញការប្រឹងប្រែងរបស់អែងយើងចូលចិត្តក្មេងណាដែលមានចិត្តមុះមុតអញ្ចឹងណាស់
So-e:លោកចង់ជួយខ្ងុំយ៉ាងមិច
បុរស:ថ្ងៃអាទិត្យអែងមិនរៀនទេចឹងមកតាមអាស័យដ្ឋាននេះមក
So-e:ក៏បាន តែ...
<so-eនិយាយមិនទាន់ចប់ផងបុរសម្នាក់នោះក៏ទៅបាត់>
So-eក៏បានធ្វើដំណើរទៅតាមអាស័យដ្ឋាននោះ ពួកគេក៏ចាប់ផ្ដើមហាត់ so-eខំប្រឹងណាស់រាល់ថ្ងៃរាល់យប់សឹងមិនបានសម្រាប់ទោះបុរសម្នាក់នោះឲសម្រាកក៏មិនព្រមព្រោះតែកំហឹងនា
ងខំធ្វើគ្រប់យ៉ាង 1ឆ្នាំក្រោយពេលដែលនាងបានហាត់ជាមួយបុរសម្នាក់នោះសមត្ថភាពកាន់តែខ្លាំង ថ្ងៃកំណើតគម្របវ័យ18ឆ្នាំរបស់នាង នាងក៏បានទៅរកមនុស្សដែលធ្វើឲលោកតាស្លាប់ បុរសម្នាក់នោះបាននិយាយថាធ្វើអីធ្វើចុះ បើមានបញ្ហាចាំគេជាអ្នកដោះស្រាយ នាងក៏បានអរគុណរួចក៏សងសឹកមនុស្សម្នាក់នោះបានសម្រេច បុរសម្នាក់នោះក៏បានធ្វើតាមសម្ដីខ្លួនការពារនាងចេញពីសំណាញ់ច្បាប់ នាងក៏បានដឹងថាឲតែមានលុយមានអំណាចគឺមានអ្វីគ្រប់យ៉ាងបើនាងគ្មានអំណាចក៏ដូចជាពេលនោះអញ្ចឹង ដោយឃើញការតស៊ូរបស់នាង បុរសម្នាក់នោះក៏និយាយថា ដល់ពេលហើយ so-eឆ្ងល់ក៏សួរ ដល់ពេលអ្វី បុរសម្នាក់នោះក៏ឆ្លើយ នេះជាអ្វីដឺលអែងសមទទួលបាន so-eអ្វីនិងរួចក៏បើកមើល ឃើញមានឯកសារជាច្រើន បុរសម្នាក់និយាយ នេះជាអ្វីដែលអែងសមទទួលបានចាប់ពីពេលនេះវាជាកម្មសិទ្ធិរបស់អែងហើយ so-eនិយាយ តែវា..... បុរសម្នាក់នោះតប គ្មានតែគ្មានស្ករទេ មើលថែវាឲល្អដល់ពេលយើងទៅហើយ so-eតប លោកចង់ទៅណា បុរសម្នាក់នោះតប ដល់ពេលអែងមានសមត្ថភាពជាងនេះយើងនិងជួបគ្នាម្ដងទៀត រួចក៏ដើរទៅបាត់ តាំងពីថ្ងៃនោះមកso-eខិតខំប្រឹងណាស់ ព្រោះតែចង់ជួបបុរសម្នាក់នោះម្ដងទៀត រហូតនាងមានថ្ងៃនេះ។

រឿងស្នេហាជាអ្វី?Where stories live. Discover now