« ក្មេងឆ្លាតនៅបន្ទប់ឲ្យស្ងៀម យើងទៅធ្វើការ! » នាយញញឹមស្រស់ដាក់ នាយតូចចុះពីលើស្មា
« ទំនេរណាស់ហ្អី! ប្រុងមកធ្វើជាបងប្រុសជំនួស បងប្រុសខ្ញុំ? » នាយតូចមិនអស់ចិត្តនៅតែទទួចសួរ ព្រោះខ្លួនក៏មានបងប្រុសមុនបាច់ឲ្យ ស៊ូនីង មកចេះដឹងរឿងគេឡើយ
« ចង់ធ្វើប្តីឯងច្រើនជាង »
« មនុស្សចង្រៃ »
« អនាគតប្តីឯងតើ! »
« ធាន ស៊ូនីង អាឆ្កួត អ្នកណាយកលោកធ្វើប្តីទៅ! »
« មិនបាច់បារម្ភអ្នកណាយកទេ យើងជារបស់ឯងម្នាក់គត់ »
អាចថាបានគេតមាត់មិនឲ្យចាញ់ឡើយ! បើចាញ់ប្រហែលបាយមុនឆ្ងាញ់! ណាមួួយគេក៏សប្បាយចិត្តដែលបានមកញ៉ោះក្មេងបែបនេះ។
១ខែមុន
នៅក្នុងខ្លឹប ដែលជាកន្លែងល្បីឈ្មោះជាងគេនៅក្នុងទីក្រុង សម្បូរទៅដោយកូនអ្នកមាន ជាពិសេសគឺប្រមូលផ្តុំទៅដោយអភិជនជាច្រើនដែលចេញចូលមិនឈប់ឈរ។ ខ្លឹបមួយនេះត្រូវបានបង្កើតឡើងដោយសម្ព័ន្ធត្រកូលឈិន នុងចូលរួមវិនិយោគដោយត្រកូលធំៗមួយចំនួនទៀតដែលជាសម័្ពន្ធមិត្តរបស់ពួកគេ។
ជាន់ខាងលើជាជាន់ដែលមានបន្ទប់ស្នាក់នៅ ប្រៀបដូចជាសណ្ឋាគា តែក៏ប្រណិតជាងទៅទៀត ព្រោះខ្លឹបមួយនេះមិនមែនបើកឡើងមកសម្រាប់មនុស្សធម្មតានោះទេ អាចថាបានជាកន្លែងដែលពួកគេផ្តុំគ្នារកស៊ីទីផ្សាងងឹត ដែលជាទំនិញខុសច្បាប់ លើសពីនេះពួកគេក៏អាចបើកបន្ទប់ឲ្យក្មេងអ្នកមានទាំងនោះមកធ្វើរឿងមនុស្សធំដូចគ្នា។
« ស៊ាវវិន ឯងទៅណាបាត់ហើយ!? » នាយកម្លោះមានសម្លៀកបំពាក់ស្រស់ស្អាត ដែលជាម៉ូតប្រេនល្បីនៅលើខ្លួន សម្លឹងយ៉ាងម៉េចក៏ដឹងថាជាកូនរបស់អ្នកមានទ្រព្យណាម្នាក់ទៅហើយ។
នាយដើរទៅមក ពីរទៅបីជុំហើយ ព្រោះតែកំពុងតែរកមិត្តភិក្តដែលគេបាននាំមកកន្លែងមួយនេះ! តែទោះគេស្រែកហៅយ៉ាងណាក៏មិនទទួលបាននចម្លើយមានតែភាពស្ងប់ស្ងាត់នៅក្នុងជាន់មួយនេះ។
ផាំង—
សម្លេងទ្វាមួយបានបន្លឺឡើងខ្លាំងៗចេញពីបន្ទប់ដែលនាយកម្លោះបានដើរហួសមុននេះ ធ្វើឲ្យនាយត្រូវត្រឡប់ក្រោយទៅមើលវិញភ្លាមៗ។
YOU ARE READING
OBSESSION-ងប់ងល់
Fanfictionការឈ្លក់វង្វេង ភាពងប់ងល់ ត្រូវការជារបស់កម្មសិទ្ធផ្ទាល់ខ្លួន មិនថាអ្នកដទៃចង់បានអ្វី ឬបញ្ជាឲ្យគេធ្វើអ្វី វាមិនមែនជារឿងរបស់គេ ប៉ុន្តែក្មេងម្នាក់នោះត្រូវតែជារបស់គេ។
Chapter01: រំលោភឯង
Start from the beginning
