Ep.3 យើងមិនស្រលាញ់ប្រុសទេ

146 29 6
                                        

     12:30 នាទីថ្ងៃត្រង់
តុក តុក

"ចូលមក"សម្លេងគោះទ្វាក៏បន្លឺឡើងដាស់អារម្មណ៍រាងក្រាស់ដែលកុំពុងពិនិត្យការងារឲ្យងាកមើលរួចអនុញ្ញាតឲ្យគេចូលរួចក៏ឪនពិនិត្យឯកសារបន្ត

"ចៅហ្វាយបុគ្គលិកថ្មីមកដល់ហើយតើចៅហ្វាយចង់ជួបឲ្យហើយទេ"ថេសានចូលមកឪនគំនាបន្តិចហើយក៏និយាយទៅកាន់រាងក្រាស់

"អឹម ឲ្យគេចូលមក"រាងក្រាស់ថាហើយថេសានក៏ចេញទៅវិញ

តុក តុក
រំលងទៅ5នាទីក៏លឺសម្លេងគោះទ្វាម្តងទៀត

"ចូលមក"រាងក្រាស់ប្រាប់ទៅនាក់ខាងក្រៅទាំងមិនបានងើបមុខពីរឯកសារនោះទេ

"លោកខ្ញុំគឺ......គឺលោក"រាងតូចនិយាយហើយងាកទៅក៏ឃើញថាជារាងក្រាសដែលរុញទ្វាឲ្យបុកក្បាលខ្លួននៅហ៊ាងកាហ្វេនោះ

"ជាឯង ទេអាល្អិត"រាងក្រាស់នៅពេលលឺងរាងតូចស្រេចគេក៏ងើបមកមើលមុខរាងតូច

"បាតគឺខ្ញុំ មិនគួឲ្យណាជាមនុស្សឆ្កួតនោះសោះ"រាងតូចនិយាយតែពាក្យចុងក្រោយនិងបានត្រឹមនិយាយតិចៗព្រោះខ្លាចគេលឺ

"រអ៊ូអីអាល្អិត"រាងក្រាស់សួឡើងនៅពេលឃើញរាងតូចបើកមាត់ម្ហបៗ

"គ្មានអី តែថាលោកសភាសរឺអត់"រាងតូចបន្លឺទាំងទឹកមុខញញឹមមិនសូវសម

"អង្គុយចុះសិនមក"រាងក្រាស់ថាព្រោះរាងតូចមិនព្រមអង្គុយគិតបើកមាត់ម្ហបៗនិយាយម្នាក់ឯង

"ឯងឈ្មោះអីអាយុប៉ុន្មានហើយមានសង្សារឺនៅ"រាងក្រាស់គ្រាន់តែឃើញរាងតូចអង្គុយភ្លាមក៏សួរឡើងតែអាសំណួរចុងក្រោយធ្វើឲ្យរាងតូចងើបមុខមើលមុខនាយភ្លាម

"ខ្ញុំឈ្មោះសុីម ជេយ៉ុន អាយុ19ឆ្នាំហើយអាសំណួរចុងទាក់ទងនិងការងារដែលមែនទេ"រាងតូចឆ្លើយតែមិនបានឆ្លើយអាសំណួរចុងក្រោយទេតែបែរជាសួរនាយវិញ(ឈ្មោះនិងគេដូរទេព្រោះគ្រួសាររាងតូចមានមុខមាត់ល្បីខ្លាំងបើដាក់ឈ្មោះពិតខ្លាចគេមិនឲ្យចូលធ្វើការ)

"មានទាក់ទងព្រោះក្រុមហ៊ុនយើងមិនយកបុគ្គលិកមានស្នេហាមកធ្វើការទេ"រាងក្រាស់តបទាំងទឹកមុខស្មើ

មន្តស្នេហ៍លេខាតូចWhere stories live. Discover now