កន្លងទៅជាច្រើនថ្ងៃបន្តទៅមុខទៀត បន្ទាប់ពីមហេសីពីរអង្គលែងនៅទីនោះ រ៉ូហ្សានីត្រូវបានតែងតាំងជាមហេសីឯកឬព្រះអគ្គមហេសី គ្មានអ្វីដែលសប្បាយចិត្តជាងនេះសម្រាប់នាងទៀតនោះទេ ព្រោះចាប់ពីពេលនេះតទៅ មានតែនាងម្នាក់ប៉ុណ្ណោះដែលនឹងមានឱកាសក្លាយជាម្ចាស់បេះដូងរបស់ជុងហ្គុក គ្មានមារណាមកជ្រែកទៀតឡើយ ។
« ព្រះអង្គ ខ្ញុំម្ចាស់ជ្រាបថាទ្រង់ពិតជាពិបាកព្រះទ័យ ប៉ុន្តែគ្រប់យ៉ាង ព្រហ្មលិខិតគឺជាអ្នកកំណត់ ហើយអាន់ណានិងថេយ៉ុងពួកគេបានទៅដល់ឋានសួគ៌ហើយ ហើយបើពួកគេដឹងថាទ្រង់សោយសោករាល់ថ្ងៃបែបនេះ ពួកគេប្រាកដជាទៅមិនបានស្ងប់ឡើយ »
តាំងពីថ្ងៃនោះមកនាងព្យាយាមចូលក្បែរជុងហ្គុកម្ដងហើយម្ដងទៀត ព្យាយាមនិយាយលួងលោមធ្វើយ៉ាងណាឱ្យទ្រង់ចិត្តទន់និងព្រមផ្ដល់ឱកាសដល់នាងដើម្បីចូលទៅស្អំបេះដូងរបស់ទ្រង់ ប៉ុន្តែជុងហ្គុកហាក់សោះអង្គើយ និងតែងតែរក្សាភាពស្ងៀមស្ងាត់របស់ទ្រង់ ។
« យើងចង់នៅស្ងៀមស្ងាត់មួយរយៈ »
« ព្រះអង្គ » រ៉ូហ្សានីស្ងាត់មាត់ភ្លាមៗ ពេលជុងហ្គុកងាកមកសម្លឹងមុខនាងក្នុងព្រះនេត្រដ៏រឹងកំព្រឹសមួយ នាងដឹងថានេះមិនមែនជាពេលវេលាល្អសម្រាប់នាងចូលមកក្បែរទ្រង់នោះទេ
SKIP...
« ទុកពេលវេលាឱ្យទ្រង់បន្តិចទៅ កុំបង្ខំអីមិនថាយ៉ាងណាពេលនេះទ្រង់ជារបស់ឯងតែម្នាក់ស្រាប់ទៅហើយ »
« ខ្ញុំម្ចាស់ដឹង ប៉ុន្តែទ្រង់ហាក់ព្រងើយកន្តើយដាក់ខ្ញុំម្ចាស់ម្ដងហើយម្ដងទៀត ម្ចាស់បងអាមនុស្សចង្រៃលីអាមនោះក៏មិនទាន់បានកម្ចាត់នៅឡើយ ខ្ញុំម្ចាស់ក៏នៅតែបារម្ភ »
« ទុកចិត្តចុះ បន្លាចុងក្រោយច្បាស់ជាត្រូវកម្ចាត់ចោលប្រាកដណាស់ » នាងដឹងថាត្រូវធ្វើអ្វីនៅពេលនេះ ទោះបីជាអាន់ណានិងថេយ៉ុងត្រូវបានកម្ចាត់ចោលទៅហើយក៏ដោយ ប៉ុន្តែរឿងដែលពួកនាងបារម្ភបំផុតនៅពេលនេះនោះគឺលីអាម មនុស្សនេះមានល្បិចកលច្រើនណាស់ បើសិនជានាងមិនចាត់ការគ្រប់យ៉ាងឱ្យរួចរាល់ទេ មនុស្សម្នាក់នេះនឹងក្លាយទៅជាគ្រោះថ្នាក់សម្រាប់ពួកនាងនៅថ្ងៃក្រោយ
YOU ARE READING
👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ )
Fantasyស្នេហាដែលផ្ដើមចេញពីការស្អប់រៀងខ្លួនរវាងគ្នានិងគ្នា សត្រូវក្លាយជាមិត្ត ស្អប់ប្រែជាស្រលាញ់ 💜 ជុងហ្គុក ម៉ារីយា / ថេយ៉ុង ហ្វីលីពប៉ា សរសេរដោយ : ចន ថេយ៍វី
