ភាគទី០៦ : បុត្រខ្ពើមរអើមគេខ្លាំងណាស់

2.6K 99 0
                                        

   « រៀបអភិសេកហ្ហេស? យើងគិតថានាងហើយនិងបុត្ររបស់នាងប្រាកដជាឆ្កួតហើយ វាគ្មានផ្លូវអាចទៅរួចនោះទេ ជាពិសេសនោះបុត្រារបស់យើងគឺជាមនុស្សប្រុសដូចគ្នានិងបុត្ររបស់នាង យើងមិនយល់ថានាងអាចគិតឃើញសំណើរឆ្កួតឡប់បែបនេះចេញមកនោះទេ »

   ថេយ៍សាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឮសំណើររៀបអភិសេកបុត្ររបស់ទ្រង់ជាមួយនិងជុងហ្គុក ហើយទ្រង់ក៏គិតមិនយល់ ពីរនាក់ម្ដាយកូននេះប្រហែលជាឆ្កួតមែនហើយដែលចង់ឱ្យបុត្ររបស់ទ្រង់ទៅរៀបអភិសេកជាមួយនិងជុងហ្គុក ទាំងដែលពួកគេគឺជាមនុស្សប្រុសដូចគ្នា ហើយសំខាន់ទៅទៀតនោះពួកគេគឺជាសត្រូវនិងគ្នារៀងខ្លួន វាពិតជាមិនអាចនោះឡើយ ។

   « ចង់នាងគិតបែបណាក៏ស្រេចតែចិត្ត ប៉ុន្តែសំណើរនេះវានិងល្អសម្រាប់ពួកនាងហើយនិងបុត្ររបស់នាងទៅវិញទេ ព្រោះគេនឹងមិនត្រូវមកលំបាកក្នុងនាមជាអ្នកបម្រើ ហើយគេនឹងត្រូវបានលើកតម្កើងក្នុងនាមជាមហេសីនៃស្ដេចរបស់ម៉ាដូណៀ »

   « យើងគ្មានថ្ងៃយល់ព្រមជាដាច់ខាត »
   « កុំភ្លេចឱ្យសោះណ៎ាថេយ៍សា ពេលនេះពួកនាងគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះ វាប្រសើរពេកទៅហើយដែលយើងជាមហាក្សត្រយានីរបស់ម៉ាដូណៀ អាចមកដល់ទីនេះហើយស្នើរទៅកាន់នាងចំពោះរឿងនេះ បុត្រារបស់នាងក៏គ្មានសិទ្ធបដិសេធនោះដែរ ព្រោះគេក៏គ្រាន់តែជាទាសករ ជាបុត្ររបស់ស្ដេចបរាជ័យម្នាក់ ហើយបុត្រារបស់យើងជាអ្នកចម្បាំងដ៏ជោគជ័យ យើងបានផ្ដល់កិត្តិយសឱ្យបុត្ររបស់នាងណាស់ទៅហើយ »

   មានសុវណ្ណីរួច មហាក្សត្រយានីក៏យាងត្រឡប់ទៅវិញយ៉ាងរហ័សដោយមិនភ្លេចនូវសំណើររបស់ទ្រង់ដោយដាក់បញ្ជាថា ថេយ៍សាត្រូវតែផ្ដល់ដំណឹងត្រឡប់មកទ្រង់វិញ ទោះបីគេចង់ឬមិនចង់ក៏ពួកគេគ្មានសិទ្ធបដិសេធនោះដែរ ។

   « ព្រះមាតា ខ្ញុំម្ចាស់យល់ថាវាជារឿងប្រសើរណាស់បើសិនជាម្ចាស់ប្អូនថ្លៃអាចរៀបអភិសេកជាមួយនិងជុងហ្គុកមែននោះ »

   « នេះសូម្បីតែបុត្រក៏កាន់ជើងពួកគេដែរហ្ហេស? »
   « ខ្ញុំម្ចាស់មិនមានន័យបែបនេះទេមាតា ប៉ុន្តែមហាក្សត្រយានីមានសុវណ្ណីត្រូវ ថេយ៉ុងនឹងមិនចាំបាច់មកលំបាកក្នុងនាមជាអ្នកបម្រើនោះទេ បុត្រយល់ថាពួកគេអាចនឹងចង់កែប្រែប្រវត្តិសាស្ត្រចំពោះរឿងនេះ ហើយប្រវត្តិសាស្រ្តថ្មីនឹងចាប់ផ្ដើមកើតឡើងនៅពេលដែលថេយ៉ុងរៀបអភិសេកជាមួយនិងជុងហ្គុក »

👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ ) Tahanan ng mga kuwento. Tumuklas ngayon