ភាគបញ្ចប់

214 21 3
                                        

@Holiday

     ថ្ងៃចុងសប្តាហ៍ សមាជិកគ្រួសាររបស់ NamJoon ក៏បានមកជួបជុំគ្នានៅផ្ទះរបស់លោក Elison។ រយៈ
ពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេចក្តីសុខដែលមានជាមួយគ្រួសារ ព្រមទាំងស្នេហាបានដើរទន្ទឹមគ្នាយ៉ាងស្រស់បំព្រង។

"Appa Min" ក្មេងតូច TaeSeok ដើរមកក្បែរ Jimin កំពុងតែអង្គុយជជែកជាមួយលោកតា។

"បាទ!" Jimin

"Appa Min! TaeSeok ចង់ញ៉ាំការ៉េមជាមួយ Appa Min ទៀត Appa ចង់ញ៉ាំទេ?" TaeSeok

"មិនបាននោះទេ" NamJoon ដើរមកក្បែរក្មួយប្រុស ពោលបដិសេធជំនួសប្រពន្ធ។

"ហេតុអ្វីទៅ?" TaeSeok សម្លឹងទៅកាន់អ៊ំប្រុសសំណព្វចិត្ត។

"ថ្ងៃមុន TaeSeok ដឹងថា Appa Min  ក្តៅខ្លួនដែរទេ បន្ទាប់ពីញ៉ាំការ៉េមរួច ចំណែក TaeSeok វិញក៏មិនអាចញ៉ាំការ៉េមច្រើនដែរ អាចធ្វើឱ្យ TaeSeok ឈឺបានណា" NamJoon  និយាយលួងលោមក្មួយប្រុសយ៉ាងស្រទន់។

"Appa Min ឈឺព្រោះ TaeSeok មែនទេ? TaeSeok សូមទោស" អាល្អិតសម្លឹងទៅ Jimin កែវភ្នែកតូចទាំងគូរបញ្ជាក់ពីភាពសោកសៅ។

"អត់ទេៗ កូនមិនបានធ្វើឱ្យ Appa ឈឺទេ គឺមកពីសុខភាព Appa ខ្លួនឯងដែលមិនល្អនោះ" Jimin ប្រញាប់លួងលោមក្មេងតូចកុំឱ្យមានអារម្មណ៍ថាខុស។

"ប៉ុន្តែ TaeSeok បានបបួល Appa ញ៉ាំ"

"តែយ៉ាងណាក៏ TaeSeok មិនបានខុស ព្រោះមិញនេះ TaeSeok សូមទោស Appa រួចហើយ" Jimin ក្រសោបថ្ពាល់អាល្អិត ញញឹមទៅកាន់គេបញ្ជាក់ថាខ្លួនមិនបានខឹងឬគិតថានោះជាកំហុសរបស់គេ។

"សប្បាយចិត្តបានឬនៅ?" NamJoon អង្អែលក្បាលក្មួយប្រុសថ្នមៗ។

"បាទ" TaeSeok ញញឹមឡើងវិញតាមបែបក្មេងប្រុសតូចគួរឱ្យស្រឡាញ់។

"TaeSeok របស់លោកតាពូកែណាស់" លោក Elison សម្លឹងទៅចៅប្រុសដែលមិនមែនជាឈាមបង្កើតរបស់គាត់ដោយសេចក្តីរីករាយព្រោះកូនប្រុស និងកូនប្រសាររបស់គាត់បានចិញ្ចឹមគេយ៉ាងល្អ។

"លោកប៉ាយល់ថា TaeSeok ជាកូនរបស់ Jimin NamJoon  ដែរទេ? ខ្ញុំជាឪពុកបែរជាកូនមិនដែលនឹកនាទេ" Hoseok 

"ប៉ាៗ ច្រណែនមែនទេ?" TaeSeok

"អាយុប៉ុណ្ណឹងយល់ថាពាក្យច្រណែនមាននន័យថាម៉េចទេ?" Hoseok ដើរមកច្បិចថ្ពាល់អាល្អិត។

Only U Where stories live. Discover now