ផ្តើមរឿង+ភាគ1

Start from the beginning
                                        

______

ភាគទី01 | ការឈឺចាប់របស់នាង

"នាងជាស្អីក៏ដោយ តែត្រូវចាំថា ខ្ញុំស្អប់នាងហើយក៏គ្មានដៃទៅប្រឡូសជាមួយក្មេងមិនល្អដូចនាងដែរ"
សម្តីនេះ សម្លេងនេះ ន័យនេះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ក្មេងស្រីម្នាក់នេះជានិច្ចបន្ទាប់ពីពេលវេលាបានកន្លងទៅហួសជិតមួយសប្តាហ៍ហើយ។ នាងនៅគិត នៅឆ្ងល់ថាហេតុអីអ្នកអង្គម្ចាស់ទ្រង់ស្អប់ខ្ពើមនាងសម្បើមម្លេះ ទាំងដែលនាងមិនបានធ្វើអីក្រៅពីបំពេញកាតព្វកិច្ចរបស់នាងសោះ។ ដេស្ទឺនីកាន់ក្រដាសមួយចំនួនដែលជាឯកសារសម្អាងថានាងមានសិទ្ធរស់នៅអង់គ្លេសដោយស្របច្បាប់ ខុសពីមុនដែលជាជនអន្តោប្រវេសន៍ប៉ុណ្ណោះ។ នាងជិតក្លាយជាមនុស្សដែលអាចដើរហើរតាមចិត្តបានហើយ។ នាងអាចប្រើឈ្មោះពិតរបស់នាងបានឆាប់ៗហើយ។ ទោះពាក្យប្រមាថមើលងាយរបស់អ្នកដទៃមកកាន់នាងជាច្រើន នាងនៅឈរដើម្បីខ្លួនឯង ចុះពេលនេះនាងជិតមានជីវិតដ៏ប្រសើរ ហើយក៏ជិតក្លាយជាមនុស្សពេញវ័យហើយនោះ។

ដេស្ទឺនី វ៉ាឡេអូ ភេទស្រី កើតថ្ងៃទី19 ខែ12 ឆ្នាំ2016។
ខ្វះតែមួយថ្ងៃទៀតទេ បើគិតទៅវាតិចជាង12ម៉ោងគឺចូលថ្ងៃថ្មីហើយ នាងក៏កំពុងតែត្រៀមខ្លួនជាមនុស្សពេញវ័យដូចគ្នា តែថា... ថ្ងៃស្អែកជាថ្ងៃដែលនាងត្រូវទៅរាំនៅដំណាក់។ នាងម៉េចនឹងអាចមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯងទៅ?
គិតដល់ត្រឹមនេះ ស្រីតូចក៏ដកដង្ហើមធំឡើង។ នាងរស់នៅក្រោមឈ្មោះម៉ារីនជាច្រើនឆ្នាំ។ នាងប្រើពេល17ឆ្នាំរបស់នាងរស់នៅដោយភ័យព្រួយ លើកលែងតែប៉ុន្មានឆ្នាំចុងក្រោយដែលនាងបានជួបលោកឧត្តមសេនីយ៍។ គេជួយផ្គត់ផ្គង់នាងអោយមានកន្លែងជ្រក បាយញ៉ាំ តែនាងនៅតែមិនអាចមានសិទ្ធចេញទៅក្រៅបានដដែល ព្រោះនាងជាជនលាក់មុខ។ ទោះជាវាពិបាកបន្តិច វាឯកាបន្តិច យ៉ាងហោចណាស់នាងក៏មានផ្ទះនៅ មានបាយញ៉ាំ មានអ្នកចាំបារម្ភ និងមានចៅហ្វាយដ៏ល្អ ប៉ុណ្ណេះចាត់ទុកថាល្អហើយ។
ដេស្ទឺនីរុញក្រដាសចូលកិតុ មុននឹងនាងទៅមើលឡេណារៀ អ្នកនាងតូចប្រចាំគ្រួសារ។

បិទភ្នែកលេងៗ ថ្ងៃថ្មីក៏ចូលមកដល់។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ដេស្ទឺនី ទើបនាងងើបពីព្រឹកដើម្បីដុតនំជូនគ្រប់គ្នា ជាពិសេសគឺលោកជំទាវ ព្រោះនាងមានទម្ងន់កូនជិត6ខែហើយ ទើបចង់ញ៉ាំអីផ្អែមៗ។ ម្យាងដេស្ទឺនីក៏ចង់ដឹងគុណដល់ពួកគេ តែគួរអោយស្តាយ លោកជំទាវធំមិនបាននៅ។ នាងធ្វើវារួចរាល់ ទើបទាញបង្វិចសម្លៀកបំពាក់ដើម្បីធ្វើដំណើរទៅដំណាក់ទោះជានេះជាថ្ងៃពិសេសក៏ដោយ។ នៅតាមផ្លូវ ដេស្ទឺនីចេះតែមើលក្រៅបង្អួច។ ព្រិលធ្លាក់មកតិចៗ អមជាមួយនឹងមេឃស្រទំនាពេលព្រឹកធ្វើអោយនាងចាប់ចិត្ត មើលឥតព្រេច។ មួយជីវិតនេះបានឃើញព្រិលក្រៅរបងផ្ទះម្តងហើយ។ ថ្ងៃគ្រីសស្មាគស៍នេះ នាងអាចនឹងសប្បាយជាងរាល់ឆ្នាំ។

You've reached the end of published parts.

⏰ Last updated: Jun 22 ⏰

Add this story to your Library to get notified about new parts!

កម្តៅស្នេហ៍ដេស្ទឺនីWhere stories live. Discover now