Episode 23/30

1.1K 19 0
                                        

អាចមើលភាគ១-២២ នៅ Wattpad ចាស់ខ្ញុំបាន BtsxArmy753 🥱🫶
Episode 23/30: អាហារពេលថ្ងៃត្រង់
ពេលវេលាជួបជុំគ្នា ញ៉ាំអាហារជាមួយគ្នា ជជែកគ្នាលេងកំសាន្ត សើចក្អាកក្អាយមានមិនច្រើនទេ ។ អ្នកខ្លះមានពេលហើយតែសមាជិកម្នាក់ៗ មិនត្រូវគ្នាទាស់គ្នា ក៏មិនអាចសប្បាយរីករាយកើតដែរ.......
___________________
ស្រស់ស្រូបអាហារពេលព្រឹករួចរាល់ អ្នកទាំងពីរក៏នាំគ្នាចេញពីផ្ទះមកដើរលេងនៅមាត់សមុទ្រ។
« បងស្រឡាញ់អូន»
អង្គុយមួយសន្ទុះធំក្រោមដើមដូងដុះនៅឆ្នេរសមុទ្រ ជុងហ្គកសារភាពស្នេហ៍ប្រាប់ថេហ្យុងម្តងទៀត។
« ហិហិ.... អូនស្រលាញ់បងដូចគ្នា»
ទោះស្តាប់បងនិយាយពាក្យមួយឃ្លានេះប៉ុន្មានដង បេះដូងរបស់ប្អូននៅទ្រូងខាងឆ្វេងនៅតែរំភើប នៅតែញាប់ញ័រ សប្បាយចិត្តញញឹមអៀនមិនធុញ។
« កុំចាកចេញពីបង ទោះមានរឿងអ្វីក៏ដោយបានទេ?» មិនដឹងថា ប្រផ្នូលអ្វីមកនឹកភ្នកចិត្តជុងហ្គុកឡើយ បងសុខៗក៏និយាយពាក្យនេះចេញមក។
« ប្រាកដហើយ អូនច្បាស់នៅក្បែរបងជានិច្ច តាមបងធ្វើជាគូទៅគ្រប់ជាតិខាងមុខមិនឱ្យបងរត់គេចបានឡើយ» ថេហ្យុងញញឹមតប ផ្តល់ភាពកក់ក្តៅក្នុងចិត្តឱ្យបង។
« ល្អ បងជឿអូន» ជុងហ្គុកញញឹម។
« អាកាសធាតុថ្ងៃនេះល្អណាស់ ខ្យល់សមុទ្រក៏ត្រជាក់ ថ្ងៃនេះអូនបានសម្រេចបំណងប្រាថ្នាទីមួយក្នុងជីវិតរបស់អូនហើយ » សម្លឹងមើលសមុទ្រមួយសន្ទុះធំបន្ទាប់ពីស្ងប់ស្ងាត់ ក៏ផ្តើមនិយាយទាញយកកូនសៀវភៅពណ៌ខ្មៅមួយក្បាលចេញមកសរសេរ។
« អ្វី? បំណងប្រាថ្នាបួនក្នុងជីវិត :
∆1. នាំដៃគូរជីវិតទៅកម្សាន្តមាត់សមុទ្រនិងគេងនៅផ្ទះ Honeymoon
∆2. នាំដៃគូរទៅណែនាំឱ្យគ្រួសារស្គាល់និងប្រកាសទំនាក់ទំនងជាសាធារណៈ
∆3. និយាយអាថ៌កំបាំងរបស់គ្នាទៅវិញទៅមក
∆4. រៀបការនិងមានកូនតូចៗគួរឱ្យស្រឡាញ់»
ជុងហ្គុកអានឮៗ អើតមើលអក្សរដែលថេហ្យុងបានសរសេរ ។ ថេហ្យុងយកប៊ិចទៅសរសេរគ្រីសនូវចំណុចទីមួយ ទើបបិទសៀវភៅបែរមុខមកញញឹមស្រស់ដាក់បង។
« បងមិនដឹងទេឬ? នេះជាផ្ទះលំហែ Honeymoon បន្ទាប់ពីរៀបការរួចរាល់ទើបអូននាំភរិយាអូនមក » ថេហ្យុងសើចញ៉ោះបងត្រង់ពាក្យភរិយា ។
« អូនហ៊ានគិតចង់យកភរិយាផង?» ជុងហ្គុកធ្វើមុខខឹង ។
« ខឹកៗ... ប្រាកដហើយ! » នៅតែញ៉ោះបង សើចកាច់ក វាយដីខ្សាច់ផាច់ៗ ព្រោះឃើញទឹកមុខបង។
« សឺតៗ~ អូនឯងនេះ! ខាននៅជាមួយគ្នាយូរបានសម្តីដល់ហើយ» ជុងហ្គុកថើបថ្ពាល់ប្អូន ក្រសោបចង្កេះប្អូនពីក្រោយជាប់។
« អូនរៀនពីបងទេដឹង?» រើខ្លួនក្រោករត់ទៅសមុទ្រ បញ្ចេញស្នាមញញឹមស្រស់លើផ្ទៃមុខ។
« ចាំមើលបងចាប់បានណា៎» ជុងហ្គុកក្រោករត់ចុះទៅសមុទ្រដេញតាមថេហ្យុងភ្លាម សើចក្នាញ់។
« ចាប់មកៗ ប្ល៊ែៗ~» រត់តាមឆ្នេរកន្លែងរាក់ៗ បែរក្រោយមកលៀនអណ្តាតឌឺបងទៀតក្មេងនេះ។
« ក្មេងនេះ.... » ជុងហ្គុករត់ដេញតាមចាប់ប្អូន ដេញប្រលែងគ្នាមាត់សមុទ្រយ៉ាងសប្បាយ ។
ក្រឹប!
« អ្នកស្រី នេះជារូបដែលខ្ញុំថតបាននៅមាត់សមុទ្រ »
រូបថតដែលថេហ្យុងនិងជុងហ្គុកប្រលែងគ្នានៅមាត់សមុទ្រក៏ត្រូវបានផ្តិតយកមកជូនដល់អ្នកស្រីចន ដោយគេចមិនផុត។ គាត់ចង់ឃើញណាស់ ក្មេងប្រុសដែលធ្វើឱ្យកូនប្រុសរបស់គាត់ហ៊ានប្រឆាំងនឹងគាត់ ជម្នះរៀបការជាមួយឲ្យទាល់តែបាន។
« នេះហេស៎ ថេហ្យុង គីម!!!» អ្នកស្រីចននិយាយបណ្តើរ លើករូបថតយកមកមើលបណ្តើរ ទទួលស្គាល់ថា ស្អាតសង្ហាមានមន្តស្នេហ៍ ទាក់ទាញពិតមែន តែគាត់នៅតែមិនពេញចិត្តព្រោះការប្រកាន់រើសអើងអ្នកស្រឡាញ់ភេទដូចគ្នា គាត់គិតថា ពួកគេកើតឆ្កួតទៅវិញទេទើបស្រឡាញ់ប្រុសដូចគ្នា។ យ៉ាងណាគាត់មិនព្រមជាដាច់ខាត ជុងហ្គុកត្រូវតែរៀបការជាមួយមនុស្សស្រី ។
« យើងនឹងធ្វើឱ្យឯងបែកពីកូនប្រុសយើងឱ្យបាន គីមថេហ្យុង!!!!!!»
ពេលវេលាដើរទៅមុខយ៉ាងរហ័ស មួយប៉ព្រិចភ្នែក មួយសប្តាហ៍ក៏បានកន្លងផុតទៅ។ បើក្រលេកមកមើលគូស្នេហ៍មួយគូនេះវិញ កាន់តែស្អិតរមួតផ្អែមល្ហែមជាងមុនកាន់តែខ្លាំង ។
ព្រឹកព្រលឹមស្រាងៗ ម៉ោងប្រមាណជា៥ ព្រឹក ជុងហ្គុករហ័សភ្ញាក់ពីគេងលឿនជាងរាល់ដង ព្រោះបានព្រមព្រៀងគ្នានឹងថេហ្យុងថា ថ្ងៃនេះពួកគេនឹងចេញដំណើរទៅសេអ៊ូលវិញពីព្រលឹម ជុងហ្គុកមកទីនេះក៏យូរល្មមដែរ ត្រូវត្រឡប់ទៅភូមិគ្រឹះវិញ។
ទីងៗ !
សម្លេងសារលោតចេញពីទូរស័ព្ទដៃរបស់ជុងហ្គុកធ្វើឱ្យថេហ្យុងរហ័សលើកយកមកមើល ។
‹ ចន ជុងហ្គុក... នាំគេមកជួបម៉ាក់ថ្ងៃនេះ›
ថេហ្យុងដោះសោទូរស័ព្ទជុងហ្គុកហើយក៏ចូលមើលសារដែលផ្ញើមកនោះ មាត់ក៏ស្រែកប្រាប់បងដូចគ្នា។
« ជុង... អ្នកមីងផ្ញើសារមកបង» ថេហ្យុង
« គាត់ថាយ៉ាងម៉េច?» ជុងហ្គុកតបង៉ុលៗ ពីក្នុងបន្ទប់ទឹកមក ។
« អ្នកមីងសារមកថា ចង់ឲ្យបងនាំអូនទៅជួបគាត់ថ្ងៃនេះ» ថេហ្យុងតបទៅវិញតាមអត្ថន័យដែលអ្នកស្រីចន បានសរសេរផ្ញើមក។
ក្រាក!
សម្លេងបើកទ្វារបន្ទប់ទឹកបន្លឺឡើង កាយមាំក្រាស់របស់ជុងហ្គុកដើរចេញមកដោយរុំកន្សែងនឹងចង្កេះ ចំហល្វែងលើចោល ដើរចេញមកក្រៅសំដៅមករកប្អូនកំពុងឈររៀបចំសម្លៀកបំពាក់ឲ្យបង។ បងក្រសោបចង្កេះតូចស្តើងថ្នមៗពីមុខ ប្រើក្រសែភ្នែកទន់ភ្លន់សម្លឹងមើលប្អូនពេញដោយក្តីស្រឡាញ់ដ៏លើសលប់។
« អូនអូខេឬអត់? បងមិនបង្ខំអូនទេ» ជុងហ្គុកសួរយោបល់ប្អូនជាមុន ទៅឬអត់ បងមិនបង្ខំគាបសង្កត់ប្អូនឡើយ។ ណាមួយប៉ាម៉ាក់ក៏ជំទាស់នឹងទំនាក់ទំនងពួកគេផង ។ បងដឹងច្បាស់ថា ពួកគាត់គ្មានបំណងល្អជាមួយថេហ្យុងទេ។
« អូនមិនចង់គេចពីបញ្ហាទៀតទេ អូនចង់ជម្នះឧបសគ្គទាំងនេះជាមួយបង! អូននឹងព្យាយាមធ្វើឱ្យប៉ាម៉ាក់បង ទទួលស្គាល់អូនជាកូនប្រសារប្រុសឱ្យបាន» ថេហ្យុងញញឹមលើកដៃឱបតបបងវិញ សម្លឹងភ្នែកបងចំៗ ចង់ឲ្យបងឃើញពីភាពម៉ត់ចត់របស់ប្អូនពេលនេះ។
« បាទបាន » ជុងហ្គុកងក់ក្បាលយល់ព្រមតាមសម្តីប្អូន។ យ៉ាងណាបងនឹងនៅក្បែរប្អូនមិនឱ្យឃ្លាត ផ្តល់ឱកាសដល់ប៉ាម៉ាក់បងមករករឿងប្អូនឡើយ។
« បងឆាប់ស្លៀកពាក់ទៅ នឹងឆាប់បានចេញដំណើរ» ថេហ្យុងញញឹមតឿន ឈោងដៃទៅចាប់សម្លៀកបំពាក់មួយឈុតមកឱ្យបង ។
« អូនរៀបចំខ្លួនចុះ ចាំបងស្លៀកពាក់ខ្លួនឯងវិញ» ជុងហ្គុកនិយាយបដិសេធប្អូនដែលបម្រុងនឹង ចង់ស្លៀកពាក់ ឱ្យបង ។ ជុងហ្គុកមិនហ៊ានថាអ្វីទេ ព្រោះដឹងថាប្អូនស្រឡាញ់ចង់ថែថ្នមបង តែបងមិនចង់ឲ្យប្អូនថ្នាក់ថ្នមពេកបែបនេះទេ ខ្លាចណាស់ខ្លាចប្អូនហត់នឿយ ខ្លាចថាប្អូនត្រូវអ្នកដទៃប្រមាថមើលងាយ ខ្លាចគ្រប់យ៉ាង។ ហើយអ្វីដែលបងខ្លាចបំផុតគឺ បាត់បង់អូនទៅឆ្ងាយ។
« ក៏បាន អូនទៅរៀបចំវ៉ាលីសិន» ថេហ្យុងទម្លាក់ដៃចុះមកវិញ ប្អូនដឹងថា បងខ្លាចអូនហត់អូនលំបាកណាស់ តែធ្វើបែបណាបើប្អូនក៏ចង់មើលថែថ្នាក់ថ្នមបងវិញដែរនោះ។
« បាទ» ជុងហ្គុក
បន្ទាប់ពីរៀបចំរួចរាល់អស់ហើយ អ្នកទាំងពីរក៏បានបើកឡានចេញពីផ្ទះលំហែ សំដៅទៅសេអ៊ូលវិញ ដោយខ្លួនឯងមិនមានអ្នកបើកឡានឡើយ ព្រោះជុងហ្គុកចង់ធ្វើដំណើរបែបសាមញ្ញៗ ជាមួយប្អូនតែពីរនាក់ ពេលវេលាបែបនេះមិនចេះតែមានទេ។

បំណងស្នេហ៍🌱💜(Album II) (ចប់)Where stories live. Discover now