ភាគទី៥២ : ជួយ...បុត្រ...របស់ខ្ញុំផង

Start from the beginning
                                        

   « នាងគិតថាយើងសោយរបស់នេះហ្ហេស? »
   « ហេតុអីទៅ? ទ្រង់មិនសព្វព្រះទ័យទេហ្ហេស ប៉ុន្តែជុងហ្គុកធ្លាប់ប្រាប់ថាទ្រង់សព្វព្រះទ័យសោយវាខ្លាំងណាស់ ហេតុអីក៏ពេលនេះ...»

   « ត្រូវហើយយើងសព្វព្រះទ័យសោយវាដោយសារតែព្រះស្វាមីរបស់យើងជាអ្នកយកវាមកឱ្យយើង ប៉ុន្តែក្រៅពីរបស់ទ្រង់យកមក វាគ្រាន់តែជាសម្រាម ដូចជារបស់នេះអ៊ីចឹង » នាងមានការងឿងឆ្ងល់ជាខ្លាំងពេលថេយ៉ុងចាប់ផ្ដើមបង្ហាញអាការៈប្លែកៗម្ដងទៀត បន្ទូលរបស់គេគ្រប់ម៉ាត់ដែលនិយាយមកកាន់នាងវាប្រកបដោយពាក្យគម្រោះគម្រើយនិងត្រគោះបោះបោក គឺខុសពីថេយ៉ុងដែលនាងធ្លាប់ស្គាល់ ឬមួយជម្ងឺរបស់គេរើឡើងទៀតហើយ

   « អត់ទេថេយ៉ុង ម៉េចក៏ទ្រង់មានបន្ទូលបែបនេះ? ឬមួយជម្ងឺរបស់ទ្រង់រើឡើងទៀតហើយ? »
    « ចេញឱ្យឆ្ងាយពីយើងទៅ »

    « អូយយ៎! » អាន់ណាត្រូវខ្ទាតទៅម្ខាងពេលថេយ៉ុងរលាស់ដៃចេញពីនាងមួយទំហឹង គឺស្ទើរតែធ្វើឱ្យនាងដួលផ្កាប់មុខនិងប៉ះពាល់ដល់បុត្រទៅហើយ នាងលើកដៃក្ដោបផ្ទៃនិងមានអារម្មណ៍ឈឺចាប់បន្តិចបន្តួច ម៉េចក៏ថ្ងៃនេះគេមានកិរិយាចម្លែកអីបែបនេះ?

   « សមមុខហើយ » គេឆ្លៀតងាកមកពេបមាត់ចម្អកដាក់នាងបន្តិចរួចក៏ដើរហួសទៅទាំងមិនដឹងខុសពីអ្វីដែលគេបានធ្វើនោះទេ ហើយគេមិនសូម្បីតែងាកមកមើលនាងបន្តិចថាកើតអីឬអត់ ថែមទាំងឆ្លៀតងាកមកចម្អកឱ្យនាងថែមទៀត

   « ម៉េចក៏គេក្លាយទៅជាបែបនេះ? » អាន់ណាទម្លាក់ទឹកមុខចុះ មុខនាងប្រែជាក្រៀមស្រពោនគួរឱ្យអាណិត នាងហាក់អន់ចិត្តបន្តិចនៅពេលដែលថេយ៉ុងមានឬកពារបែបនេះដាក់នាង ទាំងដែលពួកគេទាំងពីរជាមិត្តនិងដូចជាបងប្អូននិងគ្នា នាងស្រលាញ់គេខ្លាំងណាស់ហើយតែងតែចាត់ទុកគេដូចជាម្ចាស់ប្អូនរបស់នាងយ៉ាងអ៊ីចឹងដែរ

   « ល្អណាស់ ដើរមកទៀតមក » ខណៈដែលអាន់ណាបន្តដើរមកទាំងទឹកមុខក្រៀមស្រពោន រ៉ូហ្សាណាលាក់ខ្លួននៅក្បែរនោះគឺក្បែរនិងកន្លែងមួយដែលមានជណ្ដើរបួនទៅប្រាំកាំ នាងហាក់ចង់ឱ្យអាន់ណាបន្តដើរមកមុខហាក់ដូចជាមានបំណងអ្វីម្យ៉ាង ប៉ុន្តែអ្វីដែលនាងចង់បានគឺពិតជាសមតាមបំណងពិតមែន អាន់ណាចេះតែបន្តដើរមកមុខទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនរហូតដល់.....

   « អា្ហាយ!! » មួយពព្រិចភ្នែកប៉ុណ្ណោះអាន់ណាបានរអិលជើងរមៀលធ្លាក់ពីលើកាំជណ្ដើរនោះរហូតមកដល់ក្រោមប៉ះទង្គិចក្បាលបែកឈាមចេញមករឹមៗយ៉ាងគួរឱ្យអាណិត ភ្នែករបស់នាងបើកតិចៗនិងមិនទាន់សន្លប់ភ្លាមៗ នាងលើកដៃក្ដោបពោះទាំងឈឺចាប់និងស្រែករកជំនួយមិនរួចដែលមើលទៅគួរឱ្យសង្វេគ

   « អាន់ណា...អាន់ណានាងកើតអី? ឈាម! » រ៉ូហ្សានីស្តាប់តែដើរមកឃើញដោយចៃដន្យនិងប្រញាប់ចូលមកមើលនាងដេកស្ពាបនៅនិងដីហើយមានលោហិតក្រហមឆ្អិនឆ្អៅកំពុងហូរតាមចន្លោះជើងរបស់នាងផងដែរ

   « ជួយ...បុត្រ...របស់ខ្ញុំផង...»
   « កុំបារម្ភអី! នាងហើយនិងបុត្រនឹងមិនកើតអីនោះទេ ជួយផង មានអ្នកណានៅជិតនេះទេជួយផង » រ៉ូហ្សានីស្រែកហៅរកជំនួយបួនទៅប្រាំដង រហូតបន្តិចក្រោយមកព្រះគ្រូស្រាប់តែមកដល់ព្រមជាមួយនិងទាហានប៉ុន្មាននាក់ព្រោះបានឮសំឡេងស្រែករបស់នាង ពួកគេក៏បានលើកបីនាងឡើងនិងប្រញាប់នាំនាងទៅដំណាក់ដើម្បីជួយសង្គ្រោះ

   « តើមានរឿងអីកើតឡើងចំពោះទ្រង់ទៅ? »
   « ខ្ញុំក៏មិនជ្រាបដែរ នៅពេលដែលដើរមកដល់ទីនេះក៏ឃើញថានាងក្លាយទៅជាបែបនេះបាត់ទៅហើយ » នាងធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ដោយហេតុមិនចង់នៅសួរនាំច្រើន ព្រះគ្រូក៏ប្រញាប់ដើរទៅតាមពីក្រោយទៅដំណាក់របស់នាង ដើម្បីប្រាកដថាគាត់អាចជួយនាងហើយនិងបុត្របានទាល់ពេល ប៉ុន្តែមុននិងទៅតាមពួកគេ រ៉ូហ្សានីក៏ឆ្លៀតងាកមកមើលនៅជ្រុងម្ខាងដែលមានម្ចាស់បងរបស់នាងពួននៅទីនោះទាំងញញឹមបន្តិចរួចក៏ប្រញាប់ដើរទៅ
........

   សូមរងចាំតាមដានភាគបន្ត.....
   ចន ថេយ៍វី💜💚
  










👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ ) Where stories live. Discover now