ភាគទី៥២ : ជួយ...បុត្រ...របស់ខ្ញុំផង

Start from the beginning
                                        

   « មែនហើយ »
   « គឺឯង...ប្រហ៊ើនណាស់ »

   « ឈប់បានហើយ សុទ្ធតែជាគ្នាឯងទៅឈ្លោះគ្នារកអី យកពេលមកគិតវិធីដែលត្រូវធ្វើបន្តសិនទៅ លើកនេះមិនត្រឹមតែគេនោះទេ ប៉ុន្តែវានឹងដូចពាក្យគេនិយាយថាព្រួញមួយបាញ់បានសត្វពីរ » បើនិយាយពីល្បិចអាក្រក់ គ្មានអ្នកណាដែលពូកែស្មើរនិងរ៉ូហ្សាណានោះទេ អ្នកណាថាត្រឹមតែមួយ? ប៉ុន្តែវាគឺដូចដែលពាក្យគេនិយាយថាព្រួញមួយបាត់បានសត្វពីរ នោះនាងចង់សំដៅដល់ថេយ៉ុងហើយនិងអាន់ណានោះឯង
.....
 
   យប់បន្តិចអាន់ណាស្ថិតនៅខាងក្រៅដំណាក់នៅឡើយ ព្រោះតែពេលនេះនាងកំពុងតែយាងទៅដំណាក់របស់ថេយ៉ុងជាមួយនិងផ្លែស្រ្តបបឺរីទៀតហើយ បើនិយាយពីរឿងនេះអាន់ណាយល់ចិត្តរបស់គេមិនតិចជាងជុងហ្គុកនោះទេ ។

   « បុត្រាតូចប្រហែលជាសព្វព្រះទ័យ ថ្មើរនេះគេក៏ប្រហែលជាមិនទាន់ផ្ទុំដូចគ្នា » អាន់ណាយាងទៅជាមួយនិងកន្ត្រកផ្លែស្ត្របបឺរីនៅក្នុងដៃ នាងញញឹមនិងហាក់ដូចជាមានក្ដីសុខរាល់ពេលដែលបានទៅជួបមុខបុត្រាតូចជាទីសព្វព្រះទ័យរបស់នាង បើគិតមើលទៅថេយ៉ុងហាក់ដូចជាសំណាងពេកហើយ អ្នកណាក៏ស្រលាញ់ហើយក៏ចូលចិត្តគេ មិនប្លែកទេដែលជុងហ្គុកសព្វព្រះទ័យគេខ្លាំងនោះ

   នៅកំឡុងពេលដែលនាងកំពុងតែដើរសុខៗនាងក៏ស្រាប់តែប្រទះផ្លូវគ្នាដោយចៃដន្យជាមួយនិងថេយ៉ុងល្មម គេកំពុងតែដើរមកពីទឹសដៅផ្ទុយគ្នាជាមួយនាងពីផ្លូវម្ខាងទៀត ឃើញបែបនេះនាងក៏សប្បាយព្រះទ័យនិងប្រញាប់ចូលទៅរាក់ទាក់ ។

   « ថេយ៉ុង! ប្រសើរណាស់ដែលបានជួបទ្រង់ យើងគិតថានឹងទៅដំណាក់របស់ទ្រង់ល្មម នេះយើងបានយកផ្លែស្រ្តបបឺរីមកផ្ញើរទ្រង់ទៀតផងព្រោះដឹងថាទ្រង់សព្វព្រះទ័យវា ឆាប់យកទៅ » ទឹកមុខញញឹមញញែមដោយចិត្តបរិសុទ្ធ នាងហុចកន្ត្រកស្រ្តបឺរីទៅឱ្យគេ ថេយ៉ុងមិនបានឆ្លើយតបនោះទេហើយក៏ទទួលយកវា ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អាន់ណានោះគឺពេលទទួលហើយថេយ៉ុងស្រាប់តែទម្លាក់វាចោលទៅនិងដី ធ្វើឱ្យអាន់ណានាងបើកភ្នែកធំៗនិងទម្លាក់ទឹកមុខហាក់ដូចជាអន់ព្រះទ័យបន្តិច

👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ ) Where stories live. Discover now