« ម្ចាស់បងគិតចង់ធ្វើបែបនោះពិតមែនហ្ហេស ទេជុងហ្គុកបានផ្ដាំផ្ញើរពួកគេជាមួយនិងខ្ញុំម្ចាស់ បើពួកគេមានរឿងអីនៅក្នុងពេលនេះនោះ តើឱ្យខ្ញុំម្ចាស់មានមុខអីទៅជួបទ្រង់ទៀតទៅ? »
« ល្ងង់ណាស់ ឯងគួរតែរៀនប្រើខួរក្បាលខ្លះទៅរ៉ូហ្សានី នេះហើយគឺជាឱកាសល្អបំផុតដែលព្រះអង្គមិនគង់នៅក្នុងរាជវាំង គឺត្រូវកម្ចាត់បន្លាឱ្យចេញពីផ្លូវទាន់វាមានឱកាស »
« ម្ចាស់បងគិតចង់ធ្វើវាបែបណា បើទ្រង់ឱ្យខ្ញុំម្ចាស់ធ្វើវានោះ មិនអាចទៅរួចទេខ្ញុំម្ចាស់មិនធ្វើទេ »
« អ្នកណាថាពួកយើងជាអ្នកធ្វើ? » រ៉ូហ្សាណាញញឹមបន្តិចជាហេតុធ្វើឱ្យរ៉ូហ្សានីនាងជ្រួញចិញ្ចើមឆ្ងល់ជាខ្លាំង ប៉ុន្តែខណៈនោះផងដែរសុខៗស្រាប់តែ រឿងមិននឹកស្មានដល់មួយបានកើតឡើង គឺវត្តមានរបស់ជនទីបីម្នាក់ទៀតដែលកំពុងតែលេចឡើងនៅចំពោះរបស់នាង
« ថេយ៉ុង? គេ...គេ...នេះមិនអាចទេ ហេតុអីក៏គេនៅទីនេះ? »
« ខ្ញុំយ៉ាងម៉េច? ហេតុអីខ្ញុំនៅទីនេះមិនបាន? » គ្មានអ្នកណាដឹងក្នុងចិត្តច្បាស់ជាងរ៉ូហ្សាណានោះទេថា នេះគេមិនមែនជាថេយ៉ុងនោះទេ ប៉ុន្តែនេះគឺជាលីអាម មើលទៅវាពិតជាប្រសើរណាស់ដែលសូម្បីតែរ៉ូហ្សានីក៏បែងចែកមិនដឹងនោះដែរថាគេជាអ្នកណា
« ម្ចាស់បង នេះជាថេយ៉ុង តើមានរឿងអីកើតឡើងទៅ ម៉េចក៏គេមកនៅទីនេះ? »
« មែនហើយគេគឺថេយ៉ុង ប៉ុន្តែជាថេយ៉ុងក្លែងក្លាយ »
« ថាម៉េច? » រ៉ូហ្សានីចាប់ផ្ដើមបើកភ្នែកធំៗម្ដងទៀតពេលក្រឡេកឃើញមនុស្សម្នាក់នោះកំពុងតែបកស្បែកមុខក្លែងក្លាយនៅលើមុខរបស់គេចេញ និងបង្ហាញឡើងនៅមុខមាត់មនុស្សផ្សេងទៀតដែលនាងមិនធ្លាប់ស្គាល់តែសោះ ប៉ុន្តែអាចយ៉ាងម៉េចទៅតើគេជាអ្នកណាហេតុអីក៏អាចបន្លំខ្លួនធ្វើជាថេយ៉ុងបាន?
« ប្លែកចិត្តណាស់ហ្ហេសព្រះមហេសីរ៉ូហ្សានី? មិនចាំទេឬថាពួកយើងក៏ទើបតែជួបគ្នានៅថ្ងៃមុន »
« នេះឯង...ឬមួយថ្ងៃមុនដែលរឿងនោះកើតឡើងគឺជាឯង? » ពេលនឹកឃើញដល់រឿងដែលកើតឡើងថ្ងៃមុននាងក៏ស្រាប់តែគិតយល់ភ្លាមថាមនុស្សដែលប្រហ៊ើនហ៊ានលើកដៃទះនាងនៅថ្ងៃមុននោះមិនមែនជាថេយ៉ុងនោះទេ ប៉ុន្តែគេគឺជាមនុស្សម្នាក់នេះ
YOU ARE READING
👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ )
Fantasyស្នេហាដែលផ្ដើមចេញពីការស្អប់រៀងខ្លួនរវាងគ្នានិងគ្នា សត្រូវក្លាយជាមិត្ត ស្អប់ប្រែជាស្រលាញ់ 💜 ជុងហ្គុក ម៉ារីយា / ថេយ៉ុង ហ្វីលីពប៉ា សរសេរដោយ : ចន ថេយ៍វី
ភាគទី៥២ : ជួយ...បុត្រ...របស់ខ្ញុំផង
Start from the beginning
