Part 3 : ដោយសារតែវា

141 15 2
                                        

Hello guys I'm back (⁠^⁠3⁠^⁠♪

+ត
បន្ទាប់ពីបានដេញជំនិតខ្លួនចេញហើយហ្វូតក៏បានបើកឡានទៅកន្លែងមិត្តរបស់ទៅ។ បន្ទាប់ពីចំណាយពេលយ៉ាងយូរទីបំផុតហ្វូតក៏បានមកដល់ហាងកាហ្វេមួយកន្លែងដែលមានមិត្តរបស់គេនៅចាំទីនោះ"អេ៎...ហ្វូតនៅខាងនៀក៎"សំឡេងមិត្តរបស់ហ្វូតក៏ស្រែកឡើងក្រោយឃើញហ្វូតដើរចូលមកក្នុងហាង" sorry ភឿនរៀងយឺតតិចហើយ"ហ្វូត ក៏ដើរមកអង្គុយតុជិតមិត្ដរបស់ខ្លួន"មិនមែនតិចទេតែចង់កន្លះថ្ងៃហើយវើយ!!"សំឡេងមិត្តរបស់ហ្វូតដែលមានឈ្មោះថា Keen ក៏តបទៅហ្វូតឯងហ្វូតវិញបានត្រឹមតែសើចដាក់មិត្ដខ្លួន"ហើយមិចក៏មកយូរម្ល៉េះ??"សំឡេងស្រួយស្រឹបដោយម្ចាស់សំឡេងមានឈ្មោះ Santa និយាយទៅហ្វូតព្រោះតែគេណាត់តាំងពីម៉ោង7ព្រឹកឥឡូវម៉ោងជិត10ហើយទើបតែឃើញហ្វូតមក"ក៏មានបញ្ហាតិចតួចនៅតាមផ្លូវនិងណា"ហ្វូត តបទៅសាន់តាវិញទាំងដឹងកំហុសព្រោះតែគេមកយឺតធ្វើអោយមិត្ដគេទាំងពីរចាំជិតកន្លះថ្ងៃ"យ៉ាប់ណាស់ឯងនេះ ណាត់លើកណាក៏មកយឺតដែល ឆើស"គេន ថាទៅអោយហ្វូតដូចគេនយាយចឹងហ្វូតអោយតែណាត់ចេញក្រៅលើកណាក៏មកយឺតដែល"អឺអឺ លែងមានលើកក្រោយហើយ"ហ្វូត និយាយទាំងទឹកមុខអន់ចង់ព្រោះតែមិត្តគេនាំគ្នាព្រួតថាអោយខ្លួន"អើ អោយតែដូចមាត់ទៅ"សាន់តា និយាយទាំងសម្លក់ហ្វូត។ បន្ទាប់ពីចម្ងាយពេលនិយាយគ្នាយ៉ាងយូរពេលនេះគឺម៉ោងជិត6ល្ងាចបាត់ទៅហើយ។ ពួកគេទាំងបីនាក់ក៏នាំគ្នាទៅផ្ទះរៀងខ្លួន ចំណែកឯហ្វូតវិញគេមិនទាន់ទៅផ្ទះភ្លាមៗនោះទេគឺគេបានមកក្រុមហ៊ុនរបស់សាតាំងដោយគេបានប្រាប់ហ្វូតអោយមកយកដោយសារតែឡានរបស់គេខូច ណាមួយគេក៏ខ្ជិលជិះតាក់ស៊ីចឹងក៏ខលហៅហ្វូតមកយកតែម្ដងទៅកុំអោយលុយច្រើន។។

+ក្រុមហ៊ុនសាតាំង

បន្ទាប់ពីឈរចាំហ្វូតប្រហែលជា15នាទីក៏បានឃើញឡានហ្វូតបើកមក"មកហើយហ៎លោកប្អូន"សាតាំង គ្រាន់តែឃើញហ្វូតមកដល់ភ្លាមក៏ស្ដីសួរទៅហ្វូតភ្លាម"ភីមានឃើញឡាននៅនិងមុខទេ??"ហ្វូត ក៏តបទៅសាតាំងវិញ"ក៏ឃើញ យ៉ាងមិចមែនទេ??"សាតាំង ដោយអត់ឆ្ងល់មិនបាននាយក៏សួរទៅកាន់ហ្វូតវិញ"បើឃើញហើយនៅមកសួរថាមកមិនទាន់មកទៀត"ហ្វូត តបទៅវិញធ្វើអោយសាតាំងគាំងតែម្ដងគេប្រកែកឬឈ្លោះជាមួយហ្វូតមិនដែលឈ្នះម្ដងណាឡើយគឺចាញ់រហូតតែម្ដងបើភូវីនគ្រាន់ប្រកែកឈ្នះតែបើនាយវិញចប់តែម្ដង"ភីចង់ឈរអោយមូសសុីមែនទេមិចមិនឡើងឡានមក"ហ្វូត សួរទៅសាតាំងដែលកំពុងតែគាំងនោះធ្វើអោយភ្ញាក់ខ្លួនបន្តិចហើយក៏ឡើងឡាន"ឯងនិយាយជាមួយភីអោយពិរោះតិចទៅងាប់មែនទេហ្វូត?"សាតាំង ស្ដីទៅកាន់ហ្វូតធ្វើអោយហ្វូតងាកមកមើលមុខនាយបន្តិចមុននិងតបទៅនាយវិញ"អស់ពិរោះត្រឹមនិងហើយ"ហ្វូត តបហើយក៏ងាកមកបើកឡានវិញ។។

ឃាតករ-The Killer  [End]Where stories live. Discover now