ភាពឈឺចាប់អាចនឹងពិបាកដោះស្រាយ ព្រោះគ្រប់ភាពឈឺចាប់សុទ្ធសឹងតែកើតចេញពីមូលហេតុផ្សេងៗគ្នា ពេលខ្លះវាអាចនឹងពិបាកបកស្រាយ ចំណែកឯពេលខ្លះទៀតវាក៏អាចងាយនឹងបកស្រាយ ប៉ុន្តែសួរថាតើអ្នកដែលរងនូវភាពឈឺចាប់ទាំងនោះចង់បកស្រាយវាឬអត់?
Minho's pov:
ការរៀបការគឺស្រស់ស្អាតក៏គួរឱ្យខ្លាចក្នុងពេលតែមួយផងដែរ គឺវានឹងស្រស់ស្អាតនៅពេលដែលអ្នកជ្រើសរើសមនុស្សត្រូវ មើលថែអ្នកអស់មួយជីវិត ប៉ុន្តែវាគួរឲ្យខ្លាចណាស់នៅពេលដែលអ្នកជ្រើសរើសមនុស្សខុស រស់នៅមិនចុះសម្រុងនឹងគ្នា ហើយចុងក្រោយវានឹងមិនទទួលបានអ្វីត្រឡប់មកវិញឡើយក្រៅពីពាក្យថាស្ដាយក្រោយ
ប៉ុន្តែ ...ចុះបើ ...យើងត្រូវរៀបការជាមួយនឹងមនុស្សដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់រួចម្ដងទៅហើយរហូតដល់ថ្នាក់ចែកផ្លូវគ្នាទៀតនោះ? សុខៗក៏ត្រូវក្លាយជាប្ដីប្រពន្ធគ្នាទាំងគ្មានជម្រើស ...
ខ្ញុំអង្គុយយំដល់ថ្នាក់ដង្ហក់តែម្នាក់ឯងក្នុងឈុតជាកូនកម្លោះក្នុងបន្ទប់មួយដែលរៀបចំយ៉ាងប្រណិតសម្រាប់រាត្រីដ៏មានន័យរបស់កូនកម្លោះកូនក្រមុំ។ ខ្ញុំរៀបការចូលគ្រួសារគេទាំងបង្ខំចិត្តព្រោះការភ្ជាប់ពាក្យសម្ដីគ្នារបស់ចាស់ៗកាលពីនៅតូច ទោះបីជា ... គេជាមនុស្សម្នាក់ដែលធ្លាប់ធ្វើឲ្យខ្ញុំឈឺស្ទើស្លាប់នោះក៏ដោយ ... ព្រហ្មលិខិតនេះពិតជាលេងសើចនឹងខ្ញុំពេកហើយ
ប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបាននៅពេលនេះ? គ្រប់យ៉ាងបានបញ្ចប់រួចអស់ទៅហើយ កម្មវិធីក៏បានបញ្ចប់ដែរ រងចាំតែគេនឹងមកយកភាពបរិសុទ្ធរបស់ខ្ញុំបន្តិចទៀតនេះទេ ...ខ្ញុំចង់តែស្លាប់ឱ្យបាត់ៗឥលូវនេះទេ
ស្លាប់ ...¿?
-
-ក្នុងកម្មវិធីនៅជាន់ក្រោម
"មិចក៏ផឹកច្រើនយ៉ាងនេះហាស៎? តិចគ្មានកម្លាំងទុកយប់នេះទៅវើយ" បុរសម្នាក់ជាមិត្តភក្ដិរបស់កូនកម្លោះនិយាយញ៉ោះដោយគោះស្មារគេតិចៗ មិត្តភក្ដិដែលរួមតុផ្សេងទៀតក៏សើចជាមួយពួកគេ គេគឺ Changbin ហើយច្បាស់ណាស់កូនកម្លោះគ្មានអ្នកណាឆ្ងាយក្រៅពី Bangchan នោះទេ។ ទោះបីផឹកអស់ច្រើនតែស្មារតីគេដូចជាមិនទាន់បាត់បង់ឡើយ ( ជើងខ្លាំងខាងផឹក )
YOU ARE READING
Touch | ស្រពិចស្រពិល - Minchan
Fanfictionក្ដីស្រឡាញ់មិនអាចបង្ខំបានទេ ក៏មិនអាចសម្រេចចិត្តទាំងស្រពេចស្រពិលបានដែរ ប៉ុន្តែទាស់ត្រង់ថា ... ពេលណាទើបអាចច្បាស់លាស់ជាមួយនឹងគ្នាដោយគ្មានភាពស្រពិចស្រពិលបែបនេះទៀត?
