[ ភូមិគ្រិះត្រកូល YU ]
" Karina ឯងចង់ទៅណាទៀតហើយ?" សម្លេងគ្រលរធំរបស់បុរសចំណាស់វ័យប្រមាណ50ឆ្នាំនិយាយបង្អាក់កូនស្រីជើងល្អទាំងទឹកមុខមិនពេញចិត្ត។
"ខ្ញុំទៅក្រៅតែមួយភ្លែតទេប៉ា"
Karinaតបទាំងសម្តីត្រជាក់មុននឹងដើរសម្តៅទៅឡានLamborghini ពណ៌ខ្មៅដែលជាស៊េរីចុងក្រោយរបស់ខ្លួន ។
"ឯងនិយាយតែបែបនឹងដូចរាល់លើក ....." បើទោះជាលោកyuព្យាយាមនិយាយយ៉ាងណាក៏Karinaនាងមិនស្តាប់ ចំណែកលោកyu បានត្រឹមសម្លឹងមើលកូនស្រីបើកឡានចេញពីភូមិគ្រិះទាំងទឹកមុខអស់សង្ឃឹម ។
"កូនម្នាក់នេះចំមែន....មិនដឹងពេលណាទើបនាងចាស់ចិត្តចាស់គំនិតទេ....."លោកyuបានត្រឹមរអ៊ូទាំងទឹកមុខក្រម៉ក់ក្រម៉ូវ ។
........
[ uchinaga's club ]
Uchinaga club គឺជាក្លឹបជាប់ចំណាត់ថ្នាក់លេខ1 ដែលមានភាពល្បីល្បាញជាងគេក្នុងប្រទេសក៏ព្រោះតែទំហំដ៏សែនធំនឹងការដេគ័រយ៉ាងប្រណិតដែលជាកន្លែងពេញនិយមបំផុតសម្រាប់កូនអ្នកមានៗនៅក្នុងប្រទេសមកកំសាន្តនៅទីនេះ ។
" ឯងមិនអីទេហេស....?" Aeri uchinaga...ដែលជាម្ចាស់ក្លឹបបានសម្លឹងមើលមិត្តជាទីស្រឡាញ់ទាំងទឹកមុខងឿលឆ្ងល់បន្ទាប់ពីឃើញមិត្តខ្លួនហាក់មិនសប្បាយចិត្តខុសធម្មតា ។
" គ្មានអីទេ...." Karina តបទាំងសម្តីត្រជាក់ដូចរាល់ដងតាមតែចារឹករបស់នាង ។ សម្រាប់អ្នកផ្សេងអាចនឹងគិតថានាងគ្មានសុជីវធម៌តែសម្រាប់aeriគឺស៊ាំនឹងចារឹកមិត្តម្នាក់នេះហើយ ។
"បើគ្មានរឿងអីម៉េចក៏ធ្វើមុខបែបនេះ? ឯងដឹងហើយថាឯងលាក់យើងមិនបានយូរទេ..." aeri សើចតិចៗមុននឹងលើកកែវស្រា whiskey របស់នាងមកក្រែប នឹងចាក់មួយកែវទៀតហុចអោយKarina ។
"យើងខឹងនឹងប៉ាយើង " Karina ដកដង្ហើមធំមុននឹងលើកកែវស្រា whiskey ដែលaeriហុចអោយមកអកផឹកអស់ពីកែវទាំងមួលម៉ៅ ។ ចំណែកឯaeriបានត្រឹមជ្រួញចញ្ចើមចូលគ្នាដោយមិនដឹងរឿងផ្ទៃក្នុងរបស់មិត្តខ្លួនបែបណាទើបនាងខឹងដល់ថ្នាក់នេះ ។
"តាមយើងដឹងលោកពូYuមិនដែលធ្វើអីអោយឯងខឹងដល់ថ្នាក់នេះទេ... ឯងមានរឿងអីជាមួយគាត់ទើបមួលម៉ៅដល់ថ្នាក់នេះ? " ។ aeri សួរមិត្តខ្លួនទាំងមិនយល់សាច់ការ ។
"ព្រឹកមិញប៉ាយើងបញ្ឃប់អ្នកបម្រើស្រីៗដែលយើងដេកជាមួយអស់ហើយ .....ហើយល្ងាចមិញនេះមិនដឹងជាគាត់ទៅរកអ្នកបម្រើស្រីមកពីណាអោយឡើងអាក្រក់ហើយធាត់ទៀត .....គាត់ធ្វើនេះដូចចង់សម្លាប់យើងទាំងរស់ " ។ Karinaនិយាយទាំងទឹកមុខឈឺចាប់ ចំណែកឯaeriបានត្រឹមចំហរមាត់ស្តាប់មិត្តខ្លួននិយាយពីរឿងទុក្ខសោកទាំងហួសចិត្ត
ស្មានតែជារឿងសាច់ការធំដុំអីតាមពិត....រឿងស្រីទេតើ ! ចឹងតើបានមិត្តរបស់នាងម្នាក់នេះម៉ួលម៉ៅម្ល៉េះ ។ អ្នកណាមិនល្បីKarina yu កូនស្រីត្រកូល yu ដែលល្មោបនឹងរឿងស្រី មិនលើកលែងសូម្បីអ្នកបម្រើស្រីដែលខ្លួនរើសមកសុតតែជាស្រីស្អាតៗនោះ... តែលើកនេះប្រហែលជាលោកyu មិនចង់អោយមានរឿងអាស្រូវទើបបានជាបញ្ឈប់ពួកស្រីស្អាតអស់នោះ ។
"អឺនែ៎.....យើងថាលោកពូyuគាត់ច្បាស់ជាមានហេតុផលគាត់ហើយឯងកុំខឹងគាត់អី... ណាមួយឯងនៅតែអាចចង់ស្រីនៅទីនេះបានតើ" aeriសើចតិចៗព្យាយាមនិយាយបន្លប់។
" យើងមិនខ្វល់ថាគាត់មានហេតុផលឬមិនមានហេតុផលទេ ! អាណាមិនខឹងសុខៗឳមកផ្តាច់របបខ្លួននោះ... ? " ។ Karina លើកកែវwhisky មកផឹកមិនអស់ចិត្តចំណែកឯaeriបានត្រឹមអង្គុយមើងទាំងក្រវីក្បាល ។
"ហឺយ...ឯងនេះអត់ស្រីមិនបានម៉ងហី...?"
"អឺ...អត់មិនបាននឹងហើយបានយើងម៉ួលម៉ៅ...ឯងក៏ដឹងថាម៉ាក់យើងមិនចូលចិត្តអោយយើងនាំស្រីខាងក្រៅចូលផ្ទះទេ... ចឹងមានតែស្រីបម្រើក្នុងផ្ទះទើបអាចកំដរយើងបានឥឡូវនេះចប់អស់និយាយហើយ.....អ្នកបម្រើថ្មីនេះយើងលេបមិនចូលទេវើយ...ធាត់រកលេខដាក់គ្មាន " Karina និយាយទាំងទឹកមុខស្អប់ខ្ពើមហាក់មិនចូលចិត្តអ្នកបម្រើដែលឳពុកខ្លួនរើសទាល់តែសោះ ។
" ប្រយ័ត្នតែស្អប់ជំពប់លើវើយ..." aeri និយាយញ៉ោះទាំងសើចសប្បាយ ។
"គ្មានថ្ងៃនឹងកើតឡើងទេ....បើយើងស្រឡាញ់នាងមែនយើងសុខចិត្តរត់ស្រាត" សម្តីរបស់karinaធ្វើអោយaeriកាន់តែអស់សំណើចនឹងមិត្តខ្លួន ។
"ប្រយ័ត្នតែរត់ស្រាតមែនវើយ...យើងជួយមិនបានទេ"
.......
ESTÁS LEYENDO
បេសកកម្មស្នេហ៍
RomanceWinter Kim សម្រេចចិត្តបន្លំខ្លួនធ្វើជាមនុស្សស្រីមានរូបរាងធាត់នឹងអាក្រក់ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួនក្នុងការស៉ើបអង្កេតរឿងក្តីសម្ងាត់របស់គ្រួសារត្រកូលyu ដែលនាងសង្ស័យថាគ្រួសារYU មានជាប់ពាក់ព័ន្ធនឹងរឿងក្តីខុសច្បាប់ជាច្រើនជាមួយគ្រួសារ uchinaga ។ តែអ្...
