ក្រុមស៉ើបអង្កេត

644 45 0
                                        


បន្ទាប់ពីIrene ចាកចេញពីតំណែងជាប្រធានក្រុមស៉ើបការណ៍ សមាជិកដទៃក៏សម្រេចចិត្តចេញតាមនាងដូចគ្នា ក៏ព្រោះតែពួកគេសុតតែជាក្មេងកំព្រាដែលIreneជ្រើសរើសនឹងបង្វឹកតាំងពីនៅក្មេង អាចនិយាយបានថាទំនាក់ទំនងពួកគេនឹងIreneមិនត្រឹមតែមេនឹងកូនចៅទេតែIrene ប្រៀបបាននឹងអាណាព្យាបាលពួកគេដូច្នោះដែរ ។ បើមេរបស់ពួកគេចេញពីទីនេះហើយ វាក៏គ្មានហេតុផលអីពួកគេត្រូវនៅទីនេះទៀតដែរ ។

......
[One week ago]( មួយអាទិត្យមុន)

"មេបញ្ជាការសម្រេចចិត្តច្បាស់ហើយថាមិននៅទីនេះបន្ត?"
ningning ជាhacker ពូកែជាងគេប្រចាំក្រុមបានសួរទៅIreneទាំងមិនទាន់អស់ចិត្ត ។ ព្រោះនាងដឹងថាIrene ខំប្រឹងមកជាច្រើនឆ្នាំហើយទម្រាំតែអាចអោយអង្គភាពមួយនេះមានភាពល្បីល្បាញចំពោះរឿងក្តីផ្សេងៗគឺមិនងាយនឹងបរាជ័យទេ ។

"យើងសម្រេចចិត្តច្បាស់ហើយ ពួកឯងចង់នៅទីនេះបន្តក៏នៅចុះ បើទោះជាអង្គភាពនេះគ្មានវត្តមានយើងតែយើងជឿថាពួកឯងនៅតែអាចដោះស្រាយបញ្ហាផ្សេងបានដែរ " Irene សម្លឹងមើលទៅningning ព្រមទាំងសមាជិកដទៃទៀតមុននឹងយកប្រអប់ឯកសាររៀបដើរចេញពីបន្ទប់ការងារ ។

"បើមេបញ្ជាការមិននៅពួកខ្ញុំក៏មិនដឹងនៅទីនេះធ្វើអីដែរ" ningning និយាយហើយក៏ដើរទៅរៀបចំឥវ៉ាន់របស់នាង ។ Irene បានត្រឹមសម្លឹងមើលសមាជិកដទៃទៀតរៀបចំឥវ៉ាន់ដូចគ្នា ។ បើទោះជាមនុស្សឈាមត្រជាក់ដូចនាងមិនដែលបង្ហាញពីអារម្មណ៍របស់ខ្លួនអោយអ្នកដទៃដឹង ប៉ុន្តែក្នុងចិត្តនាងរំជួលចិត្តនឹងទង្វើទាំងក្មេងៗអស់នេះណាស់ ។ នាងក៏ពិបាកធ្វើចិត្តដូចគ្នាបើនាងត្រូវចាកចោលក្មេងកំព្រាដែលខ្លួនយកមកចិញ្ចឹមព្រមទាំងបង្វឹកពួកគេតាំងពីក្មេងបែបនេះ ។

"បើពួកឯងមិននៅទីនេះពួកឯងចង់ទៅនៅឯណា?"
Ireneដកដង្ហើមធំសួរទៅកាន់កូនចៅទាំងយកដៃច្រតចង្កេះសម្លឹងមើលពួកគេទាំងហួសចិត្ត ។

"គឺទៅនៅជាមួយមេនឹងហើយ ... ពួកខ្ញុំជាក្មេងកំព្រាបើចេញពីទីនេះគ្មានកន្លែងណាត្រូវទៅដដែល មានតែនៅជាមួយមេកុំអោយស្ងាត់ផ្ទះមេ " ningning និយាយបែបលេងសើចតាមចារឹករបស់នាងចំណែកឯសមាជិកដទៃបានត្រឹមអស់សំណើច ។

បេសកកម្មស្នេហ៍ Où les histoires vivent. Découvrez maintenant