ភាគទី ២ : ស្នេហ៍ដំបូង

12.7K 67 0
                                        

⚠️🔞ទីតាំង, ឆុតឆាក, ស្ថាប័ន, តួអង្គ និងអ្វីៗគ្រប់យ៉ាងនៅក្នុងរឿងគឺជាការប្រឌិត (ពាក្យពេជ្រមិនសមរម្យមានប្រើប្រាប់នៅក្នុងសាច់រឿងមួយនេះ ហាមក្មេងក្រោមអាយុ 18 ឆ្នាំអាន, អានដោយការទទួលខុសត្រូវ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

⚠️🔞ទីតាំង, ឆុតឆាក, ស្ថាប័ន, តួអង្គ និងអ្វីៗគ្រប់យ៉ាងនៅក្នុងរឿងគឺជាការប្រឌិត (ពាក្យពេជ្រមិនសមរម្យមានប្រើប្រាប់នៅក្នុងសាច់រឿងមួយនេះ ហាមក្មេងក្រោមអាយុ 18 ឆ្នាំអាន, អានដោយការទទួលខុសត្រូវ)

វគ្គ ១ : ឆាប់រត់ភ្លាមទៅ

" កុំកម្រើក ប៉ូលិសហុំព័ទ្ធអស់ហើយ បើមិនចង់មានគ្រោះថ្នាក់ឆាប់ប្រគល់ខ្លួនតាមសម្រួលមក " សម្លេងប្រធានក្រុមបានស្រែកឡើងទៅកាន់ក្រុមជួញដូរគ្រឿងញៀនទាំងនោះ អំឡុងពេលដែលពួកគេធ្វើការដោះដូរទំនិញ ដោយមានប៉ូលិសហុំព័ន្ធយ៉ាងច្រើន ជាមួយនឹងប្រដាប់អាវុធ។

បន្ទាប់ពីឮបែបនេះ ពួកគេក៏ធ្វើការបាញ់ប្រហារគ្នាដើម្បីដណ្តើមទំនិញ គ្រាប់កាំភ្លើងបាញ់សាចបង្កឲ្យមានការស្លាប់ទៅលើក្រុមទាំងសងខាងដេកដួលទៅនឹងដី។ ប៉ូលិសមានការច្របូកច្របល់ មិនដឹងថាត្រូវបាញ់ខាងណាទុកខាងណា ដីបែកសាចហ៊ុយទ្រលោម បន្ទាប់មកអ្នកដែលរត់គេចបានក៏បានកាន់កាបូបដែលពោរពេញទៅដោយគ្រឿងញៀនរត់ភាសន៍ខ្លួនទៅតាមផ្លូវខាងក្រោយឃ្លាំង។ កងកម្លាំងសមត្តកិច្ចក៏សម្រុកចូលទៅដោយពួកគេបំពាក់ដោយអាវក្រោះការពារគ្រាប់កាំភ្លើងនិងម៉ាស់ពណ៌ខ្មៅ បិទបាំងមុខ។

ថាវី បាននៅត្រួតពិនិត្យសាកសពដែលបានដេកស្លាប់លើដីជាមួយក្រុមការងារពីរបីនាក់ ដោយមេក្រុម
និង ពិសាល រួមទាំងសមាជិកក្រុមផ្សេងទៀតធ្វើការដេញតាមក្រុនជនពាល។

ថាវី បានដើរចូលទៅក្នុងឃ្លាំង ដោយឲ្យសមាជិកក្រុមជាអ្នករៀបចំសព។ នាងបានដើរចូលយ៉ាងសន្សឹមៗ ជាមួយនឹងកាំភ្លើងវែងមួយនៅនឹងដៃ រួចហើយក៏បានបើកទ្វាឃ្លាំងខាងក្រោយ ដែលជាច្រកចេញពោរពេញទៅដោយព្រៃចំការចេក។ នាងឃើញថា មិនមានអ្នកណានៅទីនោះទេ ក៏ដកជំហានថយក្រោយវិញ ពេលនោះនាងក៏បានឮសម្លេងធ្លាក់របស់នៅក្បែរជ្រុងមួយដែលបាំងដោយឈើធំៗ។ នាងបានចូលទៅរកវាយឺតៗដោយប្រុងប្រយ័ត្ន នាងក៏បានឃើញបុរសម្នាក់កំពុងតែឈរពីក្រោយវា។ នាងបាន ផ្ជុងកាំភ្លើងហើយឲ្យបុរស់នោះចេញមកយឺតៗក៏បានឃើញថា បុរសនោះគឺជាមិត្តរួមរាត្រីរបស់នាងកាលពីប៉ុន្មានថ្ងៃមុន។

រឿង បេសកកម្មចេញទឹក (🔞🔞🔞 ហាមក្មេងក្រោមអាយុ ១៨ឆ្នាំ អាន អានដោយការទទួលខុសត្រូវ)Where stories live. Discover now