« ជាសម្លៀកបំពាក់របស់គេតើ! នេះកុំប្រាប់ថាពួកគេពិតជា...មិនអាចទេជុងហ្គុកស្អប់គេស្ទើរស្លាប់ទៅហើយ ហេតុអីក៏...» នាងនៅតែមិនអស់ចិត្តទើបហៅទាហានដែលយាមកាមនៅក្បែរនោះនិងអ្នកបម្រើដែលរៀបចំដំណាក់ មកដើម្បីសួរនាំអំពីរឿងកាលពីយប់មិញបន្ថែមទៀត
« យប់មិញនេះតើពួកឯងមានឃើញព្រះអង្គយាងចេញពីដំណាក់ដែរទេ? »
« ក្រាបទូលព្រះមហេសីព្រះអង្គបានយាងចូលមកដំណាក់មួយសន្ទុះរួចក៏យាងចេញមកវិញជាមួយនិងព្រះបុត្រាថេយ៉ុង »
« ថាម៉េច? ពួកគេទៅណា? »
« ព្រះមេម្ចាស់គឺព្រះអង្គបាននាំព្រះមហេសីយាងទៅកាន់ដំណាក់ស្រង់ទឹកជាមួយគ្នា...» អ្នកបម្រើបានរៀបរាប់ហេតុការណ៍ដែលពួកនាងបានឃើញនៅពេលនោះគឺជុងហ្គុកបាននាំថេយ៉ុងទៅដំណាក់ស្រង់ទឹក រួចក៏ដេញពួកនាងចេញអស់ដោយទុកឱ្យទ្រង់នៅទីនោះជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ
« ជាការពិតអ៊ីចឹងហ្ហេស? » ភស្តុតាងប៉ុណ្ណឹងគឺអាចល្មមឱ្យនាងជឿបានហើយថារវាងពួកគេគឺមានអ្វីកើតឡើង ប៉ុន្តែអ្វីដែលមិនយល់នោះគឺរ៉ូហ្សានីស្រាប់តែមានអារម្មណ៍ខឹងបន្តិច ម៉ួរម៉ៅបន្តិចនាងមិនយល់ពីខ្លួនឯងនោះទេ ទាំងដែលរឿងនេះនាងគួរតែសប្បាយចិត្ត
ដើរបណ្ដើរគិតបណ្ដើរម្ដងទៀត រហូតនាងគិតថាគួរតែទៅនិយាយជាមួយនិងជុងហ្គុក នាងបានសួរអ្នកបម្រើថាពេលនេះទ្រង់នៅឯណា អ្នកបម្រើក៏ប្រាប់ថាជុងហ្គុកកំពុងនៅឯទីលានសមប្រយុទ្ធ នាងក៏ដើរសំដៅទៅកាន់ទីនោះដោយមិនចាំយូរ ។
« ខ្ញុំត្រូវតែនិយាយជាមួយនិងទ្រង់ឱ្យបានច្បាស់លាស់ » ពេលដែលដើរមកនាងបានឃើញជុងហ្គុកពីចម្ងាយ ដែលពេលនោះទ្រង់កំពុងតែហាត់គុនដាវ និងដូចជាហាត់ប្រាណសាច់ដុំបញ្ចេញកម្លាំងរបស់ទ្រង់ក្នុងការប្រយុទ្ធ ប៉ុន្តែចម្លែកអ្វីរ៉ូហ្សានីនាងមិនបានដើរចូលទៅភ្លាមៗនោះទេ នាងបែរជាឈរស្ងៀមនិងមើលទៅកាន់ទ្រង់ពីចម្ងាយ
សម្លឹងមើលទ្រង់កាន់តែយូរទៅនាងស្រាប់តែមានអារម្មណ៍ថាចម្លែកដោយសារតែភាពទាក់ទាញ ការហ័សរហួនរបស់ទ្រង់ក្នុងការប្រយុទ្ធ បូករួមទាំងព្រះកាយដ៏រឹងមាំរបស់ទ្រង់ធ្វើឱ្យផ្ទៃមុខរបស់នាងឡើងក្រហមនិងមានអារម្មណ៍ចម្លែកជាមួយទ្រង់យ៉ាងម៉េចក៏មិនដឹង ស្ថិតក្នុងស្ថានការណ៌បែបនោះមើលយូរទៅជុងហ្គុកកាន់តែសង្ហា ដែលធ្វើឱ្យចិត្តរបស់នាងទោរទន់ម្ដង
បន្តិចៗមុននិងសម្រេចចិត្តដើរចូលទៅរកទ្រង់ ។
YOU ARE READING
👑ផ្ដើមស្នេហ៍ថែបេះដូង💜 ( ចប់ )
Fantasyស្នេហាដែលផ្ដើមចេញពីការស្អប់រៀងខ្លួនរវាងគ្នានិងគ្នា សត្រូវក្លាយជាមិត្ត ស្អប់ប្រែជាស្រលាញ់ 💜 ជុងហ្គុក ម៉ារីយា / ថេយ៉ុង ហ្វីលីពប៉ា សរសេរដោយ : ចន ថេយ៍វី
ភាគទី១២ : ខ្លួនស្រាលដូចជាសំឡី
Start from the beginning
