24

328 14 1
                                        

យប់បន្តិច សុងហ៊ុន ត្រឡប់មកវិញ ដើរតម្រង់ទៅបន្ទប់របស់ខ្លួន ស្របពេលនោះ ដ្យូប៊ី ដែលកំពុងអង្គុយចាំគេ រហូតគេងលក់មិនដឹងខ្លួន តាំងពីពេលណា មិនដឹង

   សុងហ៊ុន ដើរទៅជិតនាងហើយ អង្គុយចុះនៅ ចំពោះមុខនាង យកដៃ វែកសក់ ខាងមុខនាងចេញ ដើម្បីឲ្យឃើញផ្ទៃមុខនាងច្បាស់
 
«ក្រោកឡើង ហេតុអីមកអង្គុយទីនេះ
ដ្យូប៊ី ភ្ញាក់ដឹងខ្លួនភ្លាម បន្ទាប់ពី សុងហ៊ុនហៅនាង
« លោក មកវិញហើយ?
<ហ្អឺ មកហើយ
« លោកមិនអីទេមែនទេ? រឿង ព័ត៌មាននោះយ៉ាងម៉េចហើយ ?
«មិនអីទេ  ចូលទៅខាងក្នុងសិនទៅ ...
«លោក~
« មានអីមែនទេ ?
« ខ្ញុំសុំទោស ដែលបង្កររឿង
« មិនមែនជាកំហុស របស់នាងទេ
<តែ ខ្ញុំ
< ណ្ហើយ ចុះ ដ្យូប៊ី ស្តាប់ខ្ញុំ វាជារឿង កើតដោយ ចៃដន្យ
ប៉ណ្ណោះ មិនចាំបាច់ គិតពីវា នាំឲ្យឈឺក្បាលនោះទេ យល់ទេ
និយាយរឿង របស់យើងវិញ
<រឿងអី?
< នាងស្រឡាញ់ខ្ញុំទេ ?
<ខ្ញុំមិនដឹងទេ លោកសួរខ្ញុំធ្វើអី ?
< ពួកយើងរៀបការជាមួយគ្នា ទៅ
<ហាស?
<តែ ខ្ញុំមិនទាន់ ត្រៀម ខ្លួនទេ សុងហ៊ុន
< ខ្ញុំវា
<វា យ៉ាងម៉េច?
<គឺខ្ញុំ
« ខ្ញុំ  ខ្ញុំ វាមិន មិន
«  នាងមិនស្រឡាញ់ខ្ញុំ
« មិនមែន មិនស្រឡាញ់ទេ តែ ... ខ្ញុំ ខ្ញុំ
« ច្បាស់ហើយ នាងមិន ស្រឡាញ់ខ្ញុំទេ ខ្ញុំ សុំទោស ដែល
រារាំងនាង កន្លងមក ថ្ងៃស្អែក ខ្ញុំឲ្យគេជូននាងត្រឡប់ទៅ ប្រទេសចិនវិញ សុងហ៊ុន និយាយហើយ ក៏ងើបដើរចេញទៅក្រៅ បាត់ រកតែ ដ្យូប៊ី នាងបកស្រាយមិនទាន់

ដ្យូប៊ី ដើរត្រឡប់ទៅ បន្ទប់របស់ខ្លួនវិញ នាងគេងគិត ថាគួរធ្វើបែបណា បន្ត នាងគួរតែ សប្បាយចិត្តដែលគេ ឲ្យនាងត្រឡប់ទៅវិញ ហេតុអ្វីក៏ នាងមាន អារម្មណ៍ថា មិនចង់ ចាកចេញពីគេ បែបនេះ ?????? នេះ ខ្ញុំកើតអី ?

ព្រឹកឡើង ដ្យូប៊ី ដើរចុះមក ផ្ទះបាយ ដើរជួយធ្វើម្ហូប តែក៏ត្រូវ អ្នក បម្រើ ហាមមិនឲ្យនាង ធ្វើដដែល
ស្របពេលនោះ អ្នកស្រីផាក ក៏ដើរចូលមក ល្មម
« ដ្យូប៊ី ~ គាត់ ហៅឈ្មោះនាង
« ចាស៎ លោកស្រី
« យប់ មិញ សុងហ៊ុន ប្រាប់ម៉ាក់អស់ហើយ 
បើកូនចង់ទៅ ម៉ាក់ក៏គ្មាន សិទ្ធិអីហាម កូនទៀតទេ តែ កូនកុំភ្លេចមកលេង ម៉ាក់ផង ឮទេ
«  ខ្ញុំ គិតថា
មិនទាន់បាន និយាយផង មីនជី ក៏រត់មកកាត់ ចង្វាក់បាត់
«ម៉ាក់ ម៉ាក់~
បងសុងហ៊ុន កំពុង ធ្វើ សន្និសីទកាសែត ឥឡូវនេះ
« កូន បើបើក ទូរទស្សន៍មើលទៅ បងឯងគេនិយាយបែបណា ខ្លះ
In live
អ្នកកាសែត ព្រោងព្រាតអង្គុយ ចាំ សុងហ៊ុន មកស្រាយនៅទីនោះ
Q:លោក សុងហ៊ុន តើមនុស្សស្រីម្នាក់នោះ ជាអ្នកណា?ហើយហេតុអ្វីបានជា បង្ករឲ្យមាន ជម្លោះបែបនេះ?
  សុងហ៊ុន មិនបានលាក់លៀម អ្វីនោះឡើយ
« នាងជាមនុស្សស្រីដែលខ្ញុំ ស្រលាញ់ ដូច្នេះហើយទើប ខ្ញុំត្រូវ ការពារនាងពី គ្រោះថ្នាក់
Q:តើអ្នកទាំងពីរទាក់ទងគ្នា ប៉ុន្មានឆ្នាំហើយ ?
«ពួកយើងទាក់ទងគ្នា ជិត1ឆ្នាំហើយ
Q:តើលោកអ្នកទាំងពីរមាន គម្រោងរៀបការនៅពេលឆាប់នេះដែលទេ?
« តាមពិតទៅ ខ្ញុំក៏ធ្លាប់គិតរឿងនេះ តែពេលនេះមិនដូចមុនទៀតទេ នាងបានភ្លេច ខ្ញុំបាត់ទៅហើយ ព្រោះនាងបានបាត់ការចងចាំ ធ្វើឲ្យនាងមិនអាច ចាំពីទំនាក់ទំនងរបស់ខ្ញុំនិងនាងបានឡើយ
Q:បើដូច្នេះ លោកនឹងធ្វើបែបណាទៀតលោក សុងហ៊ុន?
« ខ្ញុំមិនអាច បង្ខំឲ្យអ្នកណាមកស្រឡាញ់ខ្ញុំបានទេ ខ្ញុំនឹងធ្វើតាម ការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ
ហើយថ្ងៃនេះ ខ្ញុំក៏ មានរឿងចង់ប្រាប់អ្នកទាំងអស់គ្នារ រួមទាំង អ្នកគាំទ្ររបស់ខ្ញុំ អរគុណដែល ស្រឡាញ់និង ចូលចិត្តខ្ញុំ កន្លងមក ជាពិសេសគឺ សមាជិករួមក្រុម របស់ខ្ញុំ  ខ្ញុំមានថ្ងៃនេះក៏ដោយសារតែ អ្នកទាំងគ្នា
ខ្ញុំសម្រេចចិត្តហើយថា ខ្ញុំនិង ដកខ្លួនចេញពីការងារសិល្បៈ ខ្ញុំចង់រស់នៅជា ខ្លួនឯង ជាមនុស្សធម្មតា ខ្ញុំចង់មានពេលនៅ ជាមួយគ្រួសារឲ្យបានច្រើន
អរគុណអ្នករាល់គ្នា សម្រាប់ថ្ងៃនេះសំណាងល្អ

 ព្រឹកឡើង ដ្យូប៊ី ដើរចុះមក ផ្ទះបាយ ដើរជួយធ្វើម្ហូប តែក៏ត្រូវ អ្នក បម្រើ ហាមមិនឲ្យនាង ធ្វើដដែល ស្របពេលនោះ អ្នកស្រីផាក ក៏ដើរចូលមក ល្មម  « ដ្យូប៊ី ~ គាត់ ហៅឈ្មោះនាង « ចាស៎ លោកស្រី« យប់ មិញ សុងហ៊ុន ប្រាប់ម៉ាក់អស់ហើយ  បើកូនចង់ទៅ ម៉ាក់ក៏គ្មាន សិទ្ធិអីហា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Admin មកវិញហើយ🥲 fan រត់ចោលអស់ហើយមើលទៅ

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now