Part 2: សរសៃរប្រសាទ

162 14 1
                                        


+ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យរះឡើងបានជះចូលមកក្នុងបន្ទប់របស់ក្មេងប្រុសម្នាក់កំពុងតែគេងយ៉ាងស្កប់ស្កល់និងបានបង្ហាញអោយឃើញមុខដែលសរម៉តរលោកគ្មានស្នាមសូម្បីបន្តិចឡើង។ កំពុងតែគេងយ៉ាងមានក្តីសុខក៏មានសម្លេងរំខានដល់ដំណេករបស់កំពុងតែគេង"ហ្វូតក្រោកមកជិតដល់ម៉ោងគ្រូចូលរៀនហើយ"ភូវីន ស្រែកដាស់នាយតូចដែលកំពុងគេងនោះទៅសាលាព្រោះតែពេលនេះគឺម៉ោង6:37នាទីបាត់ទៅហើយ"បាទភី ហ្វូតទៅឥឡូវហើយ"ហ្វូត តបទៅភូវីនវិញទាំងបើកភ្នែកមិនចង់រួច"លឿនមកថ្ងៃនេះភីប្រញ៉ាប់ផង"ភូវីន ប្រាប់ហើយក៏ចុះមកក្រោមបាត់ ហ្វូតគេក៏ទាញកន្សែងរួចក៏ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន*15នាទីក្រោយមក*"ចុះមកហើយហ៎កូន ឆាប់មកញុំាអាហារពេលព្រឹកមក"អ្នកស្រីម៉ូលីណានិយាយទៅហ្វូតដែលដើរចុះមកពីលើផ្ទះក្នុងឯកសណ្ឋានសិស្សសាលារបស់គេយ៉ាងរៀបរយ"មិនអីទេម៉ាក់ឮថាភីភូគាត់ប្រញ៉ាប់ចឹងចាំញុាំនៅសាលាក៏បានដែល"ហ្វូត តបទៅម្ដាយគេទាំងញញឹម"មិនអីទេចឹង លើកក្រោយបើទំនេរឧស្សាហ៍មកលេងម៉ាក់ផងណា៎"អ្នកស្រីម៉ូលីណា និយាយប្រាប់ទៅហ្វូតនិងភូវីនព្រោះពួកគេមិនសូវមកភូមិគ្រឹះឡើង"បាទម៉ាក់ ចឹងកូននិងភីភូទៅសិនហើយ"ហ្វូត ថារួចក៏បានដើរទៅឡានដែលភូវីនកំពុងឈរចាំនោះ"មកហើយហ៎"ភូវីន សួរទៅហ្វូតព្រោះតែហ្វូតធ្វើឲ្យគេឈរឡើងចុកជើងហើយ"នៅទេភី"ហ្វូត តបទៅវិញទាំងឌឺ"អ៊ោ...ហើយអ្នកណាកំពុងនិយាយជាមួយភីនេះ"ភូវីន តនព្រមទាំងធ្វើទឹកមុខភ្ញាក់ផ្អើល"បានហើយភី!!"ហ្វូត និយាយហើយថែមទាំងសម្លក់មុខភូវីនមិនដាក់"បាទលោកប្រុសតូចអញ្ជើញឡើងឡាន"ភូវីន នៅតែនិយាយញ៉ោះហ្វូតធ្វើអោយហ្វូតឈរសម្លក់មុខគេនិង បន្ទាប់ពីសង្គ្រាមពាក្យសំដីនិងសង្រ្គាមខ្សែភ្នែករួចក៏បើកឡានចេញទៅបាត់ទៅ។
+កាត់មកមើលជេមមីណាយជ៍វិញ(មីនហៅជេមហើយខ្ជិលសរសេរជេមមីណាយជ៍ហាស៎(⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠))
ជេមគេកំពុងតែរៀបចំខ្លួនទៅក្រុមហ៊ុន"នេះបងទៅវិញហើយហ៎"ព្រីម សួរទៅជេមដែលកំពុងរៀបចំខ្លួននោះហើយក៏ដើរទៅចងក្រវ៉ាត់ករអោយជេម"បាទនៅក្រុមហ៊ុនមានការប្រជុំសំខាន់ចឹងហើយបានបងប្រញ៉ាប់ទៅ"ជេមនិយាយព្រមទាំងលើកដៃអង្អែលសក់ព្រីមតិចៗ "បងទៅសិនហើយណា៎"ជេមនិយាយរួចក៏ដើរចេញទៅបាត់ បន្ទាប់ពីជេមចេញទៅព្រីមក៏រៀបចំខ្លួនទៅ Shopping ជាមិត្តនាងទៅ។
+កាត់មកមើលសិស្សសាលារបស់យើងវិញ(កាត់នោះកាត់ពេកហី)
ពួកគេក៏បានមកដល់សាលាហើយក៏បំបែកគ្នាទៅថ្នាក់រៀងខ្លួន"ហ្វូតមិចថ្ងៃនិងមកយឺតម៉៉េះ?"សាតងសួរទៅហ្វូតព្ររាល់ដងគេមិនដែលមកយឺតទេ(មានតែអ្នកសរសេរទេដែលទៅសាលាយឺតសឹងរាល់ថ្ងៃಥ⁠_⁠ಥ)"ក៏យប់មិញចូលដេកយប់ជ្រៅពេកនិងណា៎"ហ្វូតតបទៅមិត្ដសម្លាញ់របស់ខ្លួន"អឺ...ហើយឯងញុាំអីឬនៅ"សាតាំងសួរទៅហ្វូតដែលទើបនិងដាក់គូទអង្គុយ"នៅទេចាំចេញលេងចាំទៅរកអីញុាំ"ហ្វូត តបទៅសាតាំងវិញព្រោះព្រឹកមិញប្រញ៉ាប់មកពេកអត់បានបាយព្រឹក និយាយគ្នាបានបន្តិចគ្រូក៏ចូលមកបង្រៀនពីនេះពីនោះឯសិស្សក៏នាំគ្នាអង្គុយស្ដាប់គ្រូពន្យល់រៀងៗខ្លួន។មកមើលជេមវិញបន្ទាប់ពីប្រជុំរួចគេក៏បានមកអង្គុយក្នុង Office របស់គេអង្គុយបានមួយសន្ទុះក៏ឮសម្លេងគោះទ្វារ*តុកតុក* "ចូលមក"ជេមនិយាយទាំងទឹកមុខស្មើធេង"ចៅហ្វាយគឺមានអ្នកមកលួចដុតឃ្លាំងនៅឯជាយក្រុងទាន" សម្លេងជំនិតរបស់ជេមនិយាយទាំងទឹកមុខមាំ ជំនិតរបស់ជេមគ្មានអ្នកណាក្រៅពីខេនទេ"ហើយឯងដឹងថាអ្នកណាអ្នកដុតទេ"ជេមនិយាយឡើងតែគេនៅតែរក្សាមុខមាំដដែល"បាទទានគឺចាប់បានហើយពួកវាកំពុងនៅឃ្លាំងទាន"ខេន"ល្អតោះចេញទៅឃ្លាំង"ជេម និយាយរួចក៏បានដើរចេញពីក្រុមហ៊ុនទៅឃ្លាំងរបស់គេបាត់ទៅ។បន្ទាប់ពីធ្វើដំណើរអស់មួយសន្ទុះគេក៏បានមកដល់ឃ្លាំងដែលនាយខេនប្រាប់នោះ ឃ្លាំងនេះគឺមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ហើយកន្លែងនេះគឺជាកន្លែងដែលជេមគេធ្វើទារុណកម្មទៅលើអ្នកដែលចូលមករញ៉េរញ៉ៃកន្លែងរបស់គេ។គេនិងនាយខេនក៏បានដើរចូលទៅក្នុងឃ្លាំងនោះដោយមានអង្គរក្សបីបួននាក់ដើរតាមពីក្រោយផងដែល ទិតភាពខាងក្នុងយើងបានឃើញបុរសពីរនាក់កំពុងតែត្រូវបានគេចង់ភ្ជាប់ជាមួយនឹងខ្សែនិងមានស្នាមរបួសយ៉ាងច្រើនផងដែល"អ្នកណាអ្នកបញ្ចូនឯងមក"ជេមនិយាយព្រមទាំងដើរទៅអង្គុយលើសាឡុងទល់មុខនឹងពួកគេទាំងពីរនាក់នោះ"យើងមិនប្រាប់ទេហេុីយ!!"បុរសម្នាក់ក្នុងចំណោមបុរសនោះនិយាយឡើងទាំងមិនខ្លាចញញើតនិងជេមឡើង"យើងសួរឯងម្ដងទៀតអ្នកណាជាអ្នកបញ្ជូនឯងមក!!"ជេមគេនិយាយទាំងកំហឹង"យើងមិនប្រាប់ទេ!!"បុរសនោះនៅតែនិយាយដដែលៗធ្វើអោយជេមអត់មិនបានក៏ទាញកាំភ្លើងបាញ់បុរសពីរនាក់នោះស្លាប់ភ្លាមៗនៅនិងកន្លែង"សម្អាតទីនេះអោយស្អាត"ជេមនិយាយហើយក៏ដើរចេញបាត់ទៅ។
+កាត់មកសាលាពេននេះគឺដល់ម៉ោងបាយថ្ងៃហើយ
ហ្វូតនិងសាតាំងគេក៏បានបណ្ដើរគ្នាទៅអគាររបស់ភូវីនដើម្បីទៅញុាំបាយជាមួយគ្នា"ចប់ម៉ោងក្រោយនេះឯងទៅ shopping ជាមួយយើងទេ"សាតងសួរទៅហ្វូត"អឹម យើងទៅកំពុងតែអស់ skin care ផង"ហ្វូតនិយាយទាងពេបមាត់ធ្វើមុខចង់យំ ហ្វូតទោះគេជាមនុស្សប្រុសមែនពិតតែគេស្រឡាញ់សម្រស់របស់គេណាស់ បន្ទាប់ពីដើរបានបន្តិចក៏មកដល់មុខថ្នាក់របស់ភូវីនសាតាំងគេក៏ស្រែកហៅភូវីនពីមុខថ្នាក់តែម្ដង"ភីភូ ភីភូ ភីទៅរោងអាហារជាមួយពួកយើងអត់"សាតាំងនិយាយមិនទាន់ហើយស្រួលបួលផងក៏*ផូស៎*គឺហ្វូតគេបានវាយក្បាលសាតាំងមួយដៃ"ឯងស្រែកអីក៏ស្រែកម៉េះហា៎"ហ្វូត និយាយថាអោយសាតាំងដែលកំពុងតែពេបចង់យំនោះ"បានហើយមកហៅភីទៅញុាំបាយក៏មកឈ្លោះគ្នានិង"ភូវីននិយាយព្រមទាំងមើលមុខពួកគេចុះឡើងសាតាំងឃើញចឹងក៏បានទូលពិតភូវីនតែម្ដង"ភីភូគឺហ្វូតគេវាយក្បាលខ្ញុំ"សាតាំងនិយាយព្រមទាំងយកដៃមកចាប់ដៃភូវីនហើយអង្រួនតិចៗ"អ៊ោ..នេះទូលពិតផងហេ"ហ្វូតសួរព្រមទាំងសម្លក់មុខសាតាំងយ៉ាងខ្លាំង"បានហើយតោះទៅញុាំបាយ និយាយពួកឯងចប់ម៉ោងរៀនឬនៅចង់ទៅ shopping ជាមួយភីទេ?"ភូវីនសួរបណ្ដើរដើរទៅរោងអាហារបណ្ដើរ"ក៏រៀនមួយម៉ោងទៀតភី ហើយមិញក៏បាននិយាយគ្នាជាមួយហ្វូតថាទៅ shopping ដែលនិងណា"សាតាំងនិយាយឡើងតែដៃគេនៅតែចាប់ដៃភូវីនដដែល"អញ្ចឹងចាំទៅជាមួយគ្នាតែម្ដងទៅ"ហ្វូតនិយាយហើយពួកគេក៏ដើរទៅរោងអាហារបាត់ទៅ។
+កាត់មកមួយម៉ោងក្រោយមក(ឆាប់បានមើលគេឈ្លោះគ្នា)
បន្ទាប់ពីចប់ម៉ោងរៀនភូវីនហ្វូតនិងសាតាំងពួកគេក៏បាននាំគ្នាមក shopping ។ បន្ទាប់ពីដើរទិញឥវ៉ាន់បានមួយសន្ទុះពេលនោះក៏*ផូស៎*គឺហ្វូតគេបានដើរបុកគ្នាជាមួយនារីម្នាក់"សុំទោស..សុំទោសអ្នកនាង"ហ្វូតគេនិយាយសុំទោសទៅកាន់នារីដែលគេបានបុកអម្បាញ់មិញ"នេះដើរមិនចេះមើលទេហេស៎បានដើរមកបុកមនុស្សទាំងរស់នៀក៎"ព្រីមនិយាយស្តីអោយហ្វូតខ្លាំង ត្រូវហើយនារីដែលហ្វូតដើរបុកអម្បាញ់មិញនេះគឺជាព្រីមនេះឯង"នែ៎នាងខ្ញុំនិយាយសុំទោសរួចហើយតើ"ហ្វូតដំបូងមិនចង់ឈ្លោះទេតែនេះគេសុំទោសរួចហើយនៅមកថាអោយគេទៀត"ឯងដឹងថាកាបូបរបស់យើងថ្លៃប៉ុណ្ណាទេហាស៎ អាក្មេងឆ្គួត"ព្រីមនៅតែបន្តថាអោយហ្វូតខ្លាំងៗហើយថែមទាំងជេរហ្វូតថែមទៀត"នែ៎នាងអីក៏ម៉េះៗមិត្ដខ្ញុំគេនិយាយសុំទោសរួចហើយតើ"សាតាំងដោយជើញគេជេរមិត្ដខ្លួនបែបនេះក៏ក្ដៅស្លឹកត្រចៀកតែម្ដង"ហើយវាយ៉ាងមិចបើយើងចង់ជេរមិត្ដឯងនោះត្រឹមជាក្មេងស្រែៗសោះនិង"ព្រីម នៅតែបន្តនិយាយដៀមដាមដាក់ហ្វូតនិងសាតាំងពេលនោះក៏*ផាច់*ព្រីមត្រូវបែរមុខទៅមួយចំហៀងដោយសារតែភូវីនទះ"ការអត់ធ្មត់របស់យើងមានដែលកំណត់"ភូវីននិយាយដោយប្រើក្រសែភ្នែកយ៉ាងឃោរឃៅបំផុតនេះនាងជេរប្អូនរបស់គេទាំងដែលនៅក្នុងគ្រួសារមិនដែលមានអ្នកណាហ៊ានថាអោយហ្វូតនោះទេ"នេះ...នេះ...ឯង..ឯងហ៊ានទះយើងផងហេស៎អាកូនអ្នកក្រ"ព្រីមនិយាយមិនទាន់ចប់ផងក៏*ផាច់*សារនេះជាស្នាដៃរបស់ហ្វូតគេពេលនេះគឺប្រែជាត្រជាក់ស្រេបទឹកមុខរបស់គេក្លាយជាមាំហើយក៏និយាយឡើង"បើនាងចង់មានជីវិតរស់ដល់ស្អែកឆាប់ចេញពីមុខរបស់យើងភ្លាម!!"ហ្វូតនិយាយដោយប្រើសម្លេងសង្គត់យ៉ាងត្រជាក់ដាក់ព្រីម សាតាំងគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះរាល់ដងហ្វូតមិនដែលបង្ហាញទឹកមុខបែបនេះឡើង ចំណែកឯព្រីមវិញនាងក៏រាងភ័យដែលតែនៅសម្ដីបានដូចដើម"ពួកអាសរសៃប្រសាទ...ពួកឯងចាំមើលណា"ព្រីមថាហើយក៏ដើរចេញទៅបាត់បន្ទាប់ពីព្រីមចេញទៅហ្វូតគេក៏ស្ទុះមកមើលភូវីន"នេះភីមិនអីទេហេស៎"ហ្វូតសួរឡើងទាំងបារម្ភដោយជើញបែបនេះភូវីនគេក៏បានតបទៅហ្វូតវិញនិងញញឹម"ភីមិនអីទេ គ្រាន់តែប៉ុណ្ណឹងនោះ"ភូវីននិយាយតបទៅហ្វូតព្រមទាំងអង្អែលក្បាលហ្វូតតិចៗ។បន្ទាប់ពីនិយាយហើយពួកគេក៏នាំគ្នាទៅផ្ទះរៀងខ្លួនទៅ។

+សរសេរបានតែប៉ុណ្ណឹងទេចា៎សគឺថាអ្នកសរសេរកំពុងតែខ្ជិល(⁠ᗒ⁠ᗩ⁠ᗕ⁠)
+អានហើយអោយផ្កាយផងយ័ត្នតែអ្នកសរសេររត់ចោលបាត់┐⁠(⁠ ̄⁠ヘ⁠ ̄⁠)⁠┌
+ជំរាបលាបាយបាយកូនប៉ាៗ😌

ជំនួបស្នេហ៍ម៉ាហ្វៀ [Mafia Love Meeting]Where stories live. Discover now