ក្រាកកកក
ទ្វាបន្ទប់បានបើកមិនមានក្លិនឈាម! បន្ទប់ទាំងត្រូវបានអ្នកបំរើរៀបចំយ៉ាងស្អាត ជំហ៊ានជើងក្រាសសបានដើរចូលក្នុងដោយដៃឡើងញ័រ
"Wonu?" Mingyuហៅឈ្មោះwonwooស្រាលៗវាស្រាលពេកស្ទើរតែមិនលឺសម្លេងនាយក្រាស ភ្នែកមូលមើលជុំវិញបន្ទប់ដល់ស្ងប់ស្ងាត់នេះក៏ប្រទះនឹងចិញ្ចៀនwonwooនៅលើតុដដែល
"ចិញ្ចៀន?" Mingyuនិយាយឡើងលើកដៃខ្លួនមកមើលចិញ្ចៀននៅក្នុងដៃ ដៃក្រាសសុទ្ធសឹងសរសៃឈាមនោះញ័រកាន់តែខ្លាំងមិនមានកម្លាំងដើរទៅមុខ
Mingyuទុនជង្គង់ភ្លាមៗនៅក្បែរគ្រែដេកដៃចាប់យកចិញ្ចៀនមិនមានម្ចាស់នោះមកកាន់អោបជាប់នឹងទ្រូង ក្នុងទ្រូងនាយប្រែជាទទេរវាមានការឈឺចុកអួលៗនៅក្នុងទ្រូងនេះ
"Wonu-" mingyuហៅឈ្មោះwonwooឡើងមក នេះឬគឺជាការឈឺចាប់ដែលនាយធ្លាប់បានផ្ដល់អោយwonwooនាពេលកន្លងមកនោះ ទឹកភ្នែកហូរចេញពីកែវភ្នែកកញ្ជ្រោង នាយអាចស្រមៃមុខwonwooឃើញ ពេលញញឹម ពេលមុខក្រហមព្រោះអៀន ពេលខឹង ពេលអន់ចិត្ត ពេលចង់យំ ពេលយំយ៉ាងគួអោយអាណិត នឹងពេលមុខតូចបកប្រែជាស្លេកស្លាំងសន្លប់មិនដឹងអ្វី គ្រប់កាយវិការពេលនេះក៏នឹកណាស់!
"ហេតុអ្វី? ហេតុអ្វីទៅចោលបង? ហេតុអ្វីដោះចិញ្ចៀននេះចោល?" Mingyuសួរទៅកាន់ខ្យល់ នាយអង្គុយគួរអោយអាណិតតែម្នាក់ឯងនៅក្នុងបន្ទប់ស្ងាត់!
--^-^--
ក្អឹកៗៗ
ការលើកអកស្រាផឹកជាទាំងដបបានលឺឡើង នឹងមានដបដេកដួលយ៉ាងច្រើននៅពេញឥដ្ឋ ម្រាមដៃធំៗមានពាក្យចិញ្ចៀន2ជាប់គ្នា! ចាប់កាន់ដបស្រាយកមកអកផឹកមិនអាចស្រវឹងស្លាប់នេះមិនដឹងផឹកតាំងពីពេលណា ពេលនេះមេឃចិត្តភ្លឺហើយក៏នៅបន្តផឹក
"អាម្នាក់នោះជាអ្នក? មិចក៏វាហ៊ាននាំអូនចេញបង?" Mingyuអង្គុយនិយាយជាមួយខ្យល់ទាំងស្រវឹងឡើងជោគខ្លួន
"បងខុស! បងខុស"
ប្រាវ!!!!ដកស្រាមានតម្លៃថ្លៃដែរនាយបានកាត់នេះត្រូវនាយក្រវែងចោលភ្លាមៗ ក្នុងចិត្តក្ដៅឡើងជាខ្លាំងពេលស្រមៃឃើញទឹកមុខseungcheolម្ដងៗ
"តែអូនមានសិទ្ធអីចេញពីបង? អូនមានសិទ្ធអី?" Mingyuស្រែកតែម្នាក់ឯង របួលដែរត្រូវseungcheolក៌ចាប់ផ្ដើមចេញឈាមជាថ្មី ព្រោះនាយមិនយកចិត្តទុកដាក់ប្រើកម្លាំងតាមចិត្តមុខរបួសក៏មិនងាយជា
YOU ARE READING
ល្បែងស្នេហ៍ម៉ាហ្វៀកំណាច (ចប់!)
Romanceតាំងពីដើមគឺធ្វើជាមិត្តភក្រ្ត័ល្អមែនទេ? តែពេលមួយអ្វីៗប្រែប្រួល ពេលនោះធ្វើអោយជីវិតមនុស្សប្រុសខ្លួនតូចស្អាតម្នាក់ប្រែទៅជាមនុស្សគ្មានវិញ្ញាណ! "Mingyuគឺជាឯងមែនទេ?" Wonwooនិយាយដោយមើលមិនឃើញអ្វីទាំងអស់ គ្មានសូម្បីសម្លេងឆ្លើយតមអ្វីៗប្រែជាស្ងាតបាត់អស់ នៅសល់ត្...
part40 (ជីវិតក្រោយពេលគ្មានអូន!)
Start from the beginning
