ចូលសាច់រឿងយើងដំបូងបានបញ្ហាញឱ្យឃើញទីក្រុងមួយដែលមានអគារខ្ពស់ៗនឹងមានភាពជឿនលឿនហើយក៏មានកន្លែងល្បីៗជាច្រើនកន្លែងផង យើងក្រឡេកមកមើលត្រកូលអភិជនមួយដែលកុំពុងញ៊ាំអាហារពេលព្រឹកជាមួយគ្នា។
Mr.Hwang«ជំនួញរបស់កូនយ៉ាងមិចហើយ»
Hyunjin «មិនអីទេលោកប៉ាឥវ៉ាន់យកចូលសុទ្ធតែល្អគ្មានបញ្ហាទេ»
Mr.Hwang«ចឹងព្រឹកនេះកូនទៅក្រុមហ៊ុនជាមួយប៉ាទៅព្រោះកូនក៏ជិតឡើងគ្រប់គ្រងជំនួសប៉ាដែរហើយ»
Hyunjin «បាទលោកប៉ា»ថាហើយពីរនាក់ឪពុក
កូនក៏ញ៊ាំអាហារពេលព្រឹកជាមួយគ្នា
Skip*
[ភូមិគ្រឹះLee]
ដោយសារខាងសាលាសម្រាកមួយអាទិត្យចឹងហើយព្រឹកនេះHanបានមករកFelixដល់ផ្ទះ
Lee know«aww! HanមករកFelixមែនទេ» រៀបនឹងដើរចេញទៅហើយក៏ឃើញHanដើរចូលមក
Han «បាទបង តើFelixនៅឯណា»
Lee know «ប្រហែលជាមិនទាន់ក្រោកទេHan ឡើងទៅមើលគេក្នុងបន្ទប់ទៅ បងទៅធ្វើការហើយ»
Han «បាទបង»ថាហើយនាយតូចក៏ឡើងទៅរកFelix ពេលទៅដល់នាយតូចក៏បើកទ្វារចូលហើយក៏ឃើញរាងតូចមិនទាន់ក្រោកមែន
Han «មានមិត្តភក្ដិតែមួយនឹងផងនិយាយពីថាខ្ជិលនោះខ្ជិលស្មើនេះហើយមិនទាន់ក្រោក»ដើរចូលបណ្ដើររអ៊ូបណ្ដើរ
Han «អេស៌ សម្លាញ់ហា៎ល្មមក្រោកហើយណា»ក៏អង្គុយលើពូកជិតរាងតូច
Felix«ងងុយណាស់សុំគេងបន្តិចទៀត»និយាយទាំងបិទភ្នែក
Han «ថាកាលឯងនៅចិនទៅវាឆ្ងាយពិបាកទៅលេងឥឡូវមកវិញហើយយើងខំមកលេងឯងបែជាគេងមិនទាន់ក្រោកទៅវិញ»និយាយទាំងហួសចិត្ត
Felix«ឯងមកលឿនពេកហើយសម្លាញ់»នៅតែបិទភ្នែកដដែល
Han «លឿនស្អីទៅម៉ោង8ជិត9ហើយលឿនទៀតមែនទេ»
Felix«ហាស៌..!!ចប់ហើយៗភ្លេចមើលម៉ោង»រាងតូចក៏ប្រញ៊ាប់ក្រោករត់ចូលទៅងូតទឹកយ៉ាងលឿនចំណែកHanវិញបានត្រឹមតែអង្គុយគ្រវីក្បាលហួសចិត្តនឹងមិត្តជើងល្អម្នាក់នេះតែប៉ុណ្ណោះ
មិនយូរប៉ុន្មានរាងតូចក៏ងូតទឹករៀបចំខ្លួនហើយហើយអ្នកទាំងពីរក៏ចុះមកខាងក្រោមជាមួយគ្នាដើម្បីទៅរកអីញ៊ាំផង
[ក្នុងឡាន]
Han«និយាយតាមត្រង់ឯងមិនសមជាគ្រូវេទមន្តទេ»
Felix«ហេតុអីមិនសម?»សួរទាំងមុខឆ្ងល់
Han «ព្រោះគ្រូវេទមន្តឯណាខ្ជិលដូចឯងនោះ»
Felix«អេស៌!យើងមិនបានខ្ជិលទេគ្រាន់តែគេងភ្លេចមើលម៉ោងតើ»
Han «ហើយវាខុសគ្នាត្រង់ណាទៅ»
Felix«ហីយ៉ា..ឯងឈប់និយាយទៅ»ដោយខ្ជិលប្រកែកនាយតូចក៏នៅស្ងៀម មិនយូរប៉ុន្មានអ្នកទាំងពីរក៏មកដល់ភោជនីយដ្ឋានមួយដែលល្បីក្នុងទីក្រុងSeoul។រាងតូចទាំងពីរដើរចូលទៅអង្គុយខាងក្នុងហើយក៏កម្ម៉ង់អីញ៊ាំ បន្ទាប់ពីកម្ម៉ង់ហើយរាងតូចក៏ដកទូរស័ព្ទមកមើល អូសចុះអូសឡើងក៏ទាក់ចិត្តនឹងរូបមួយសន្លឹក
YOU ARE READING
បាតដៃមហាកម្លាំង ប៉ះ គ្រូវេទមន្តវ័យក្មេង
Short StoryHyunjin«ដូចឯងនឹងមែនទេគ្រូវេទមន្ត?ឯងក្មេងពេកហើយខ្ញុំមិនជឿទេ » Felix«ចឹងអ្នកប្រុសHwang Hyunjinហ៊ានសាកជាមួយខ្ញុំដែរទេ»
