ភាគ៣៤: ជួយកូនយើងផង!!

823 89 23
                                        

ផាំងៗៗ!! ភ្លាមនោះសម្លេងកាំភ្លើងបាញ់ចំកូនចៅអ៊ែលឡាដួលដេកស្លាប់ភ្លាមៗនៅនឹងកន្លែងដោយស្នាដៃអ្នកបង្ករគឺជាជេយ៍

"អ៊ែលឡាឆាប់ដោះលែងជុងវុនភ្លាម!!"ជេយ៍ដើរមកស្រែកទៅកាន់អ៊ែលឡាលើកកាំភ្លើងផ្ចុងទៅនាងទាំងខឹងសម្បានៅពេលឃើញនាងកំពុងតែធ្វើបាបជុងវុន

"ហ្ហឹស!! មកដល់លឿនគ្រាន់បើ បារម្ភពីវាខ្លាំងដល់ម្លឹង!?"អ៊ែលឡាងើបមកដោយសម្លឹងទៅកាន់នាយទាំងអស់សំណើចមិនគិតថានាយក្រាស់នឹងមកលឿនដល់ថ្នាក់នឹងសោះ

"កុំនិយាយច្រើនឆាប់ដោះលែងប្រពន្ធយើងវិញភ្លាម"

"ហ៊ឹស!! ប្រពន្ធចឹងឬ?"អ៊ែលឡាមិនខ្វល់សម្តីនាយក្រាស់បែបមកងាគមើលជុងវុនទាំងអស់សំណើចវិញ

"វានឹងមែនទេប្រពន្ធបងនោះ?"នាងចាប់លើកជុងវុនឡើងមកផ្ចុងកាំបិតទៅនឹងកញ្ចឹងករាងតូចរួចសួរទៅនាយក្រាស់ទាំងញញឹមដូចមនុស្សឆ្កួតមិនចឹង

"អ៊ែលឡា!!!! ឆាប់ដាក់កំបិតចុះភ្លាមណា!!"ជេយ៍ស្រែកមួយអស់សម្លេងទាំងខេងទាំងខ្លាចដៃម្ខាងផ្ចុងកាំភ្លលងទៅនាងដៃម្ខាងឃាត់នាងកុំអោយជ្រុលដៃនឹងធ្វើរឿងដែលស្មានមិនដល់លើប្រពន្ធខ្លួន

"បងជួយអូនផង!! ហ្ហឹកៗៗ"ជុងវុនស្រែកយំញ័រខ្លួនដូចកូនសត្វអោយនាយក្រាស់ជួយខ្លួន

"បងកុំភ័យបើវាងាប់ម្នាក់ទៀតនោះបងនឹងក្លាយជារបស់ខ្ញុំហើយ"អ៊ែលឡាអូសចុងកាំបិទទៅមកៗលើកររាងតូចនិយាយតបទៅនាយក្រាស់អោយនាយលឺហើយរឹតតែភ័យ

"កុំណាអែលឡា! បើនាងហ៊ានតែធ្វើអោយគេមានរបួសតែបន្តិចនាងនឹងស្លាប់ជាមិនខាន"

"មែនហេ៎!បងសាកគិតមើលបើចុងកាំបិតនេះចាក់ចូលក្នុងពោះវាតើលូយយ៉ាងណាណ៎!!!"នាងបង្វែចុងកាំបិតមករកពោះជុងវុននោះវិញរាងតូចនេះរឹតតែញ័រខ្លួនភ័យខ្លាចយំលើសដើម

"កុំណាអ៊ែលឡាកុំ!!"

"បើបងមិនចងអោយវានឹងកូនក្នុងពោះនេះងាប់ឆាប់ដាក់កាំភ្លើងចុះភ្លាម"

"អូខេ!!អូខេ!! យើងដាក់កាំភ្លើងចុះហើយ"ជេយ៍នាយអោនចុះសន្សឹមៗទម្លាក់កាំភ្លើងចុះរួចទាត់ចេញអោយឆ្ងាយពីខ្លួនតាមសំណើរនាង ខ្លួនងើបមកវិញលើដៃពីបញ្ចាក់ថាក្នុងខ្លួននាងគ្មានកាំភ្លើងទេ

អន្លង់ស្នេហ៍ក្នុងរណ្តៅភ្លើងនរក វគ្គ១ (ចប់)Wo Geschichten leben. Entdecke jetzt