"Wonu!!!!" សម្លេងស្រែកឡើងមួយអស់សម្លេងmingyuស្រែកផងដើរឡើងញាប់ជើងផងចូលមករកនៅក្នុងបន្ទប់ទឹកតែក៏មិននឹងដើរទៅសួរលឹមនឹងអង្គរក្សផ្សេងទៀតនៅខាងក្រៅ!
"Wonuនៅឯរណា?" សម្លេងសួរដោយច្បាស់ៗ នឹងកំណាចធ្វើអោយកូនចៅមើលមុខគ្នាម្នាក់ៗមិនអាចឆ្លើយនឹងនាយជាចៅហ្វាយបានទេ
ស្ថានភាពកាន់តែមិនយល់ mingyuចាប់កអាវលឹមឡើងមកធ្វើអោយលឹមបែកញើសនៅតាមជើងសក់
"ខ្ញុំបានជូនអ្នកប្រុសចូលក្នុងបន្ទប់ពិតមែនទាន!"
"អញ្ចឹងពេលនេះគេនៅឯរណា?" Mingyuស្រែកឡើងម្ដងទៀតរុញលឹមចេញមួយទំហឹង ពេលនោះអង្គរក្សម្នាក់ៗឈរស្ងៀមមើលចូលទៅក្នុងបន្ទប់
តើកៗៗ
សម្លេងទឹកតក់ជាមួយនឹងភាពស្ងប់ស្ងាតបន្ទិចម្នាក់នៅស្ងៀមមិនដល់1វិនាទី
"Mingyu~~" wonwooហៅmingyuនៅពីក្រោយខ្នងនាយក្រាសតិចៗ ធ្វើអោយនាយងាកមកយ៉ាងលឿន!
ដឹប! គ្រាំង!
ខ្លួនwonwooត្រូវបានmingyuរុញអោយទុកនឹងជញ្ជាំងដៃក្រាសរុញទ្វាបិទយ៉ាងខ្លាំង
"ឯងបាត់ទៅណា? ហេតុអ្វីខ្លួនសើម?" Mingyuសួរឡើងមើលមកខ្លួនwonwooទាំងសើមអ្វីសំខាន់នោះគឺនាយតូចមិនមានពាក់អាវ
"ចង្រៃ!!!" Mingyuប្រទេចនៅចុងមាត់ធ្វើតែខ្លួនស្អាតមិនមានស្មាននេះ នាយខឹងខ្លួនឯងដែរភ្លេចបន្សល់ទុកស្នាមកាលពីព្រឹកមិញ។
"ខ្ញុំត្រាំទឹក!" Wonwooរុញដៃmingyuចេញហៀបនឹងដើរចេញ
"ត្រាំទឹកអញ្ចឹងមិនទៅដើរតាមមាត់ឆ្នេរខ្សាច់ទេ?" លឺហើយwonwooញញឹមយ៉ាងស្រស់ រត់ទៅប្ដូរខោរអាវបាត់
--^-^--
មនុស្សប្រុសមាឌធំម្នាក់នឹងមាឌតូចម្នាក់កំពុងដើរនៅតាមមាត់ឆ្នេរសមុទ្រនាថ្ងៃរៀបលិចមើលទៅយ៉ាងស្រស់ស្អាត ខ្យល់បោកមកតិចៗប៉ះនឹងសក់ក្បាលទុនរលោងរបស់wonwooធ្វើអោយតូចកាន់តែមានចំនុចទាក់ទាញ
ក្រឹប! អាវធំក្រាសមួយកាន់ដាក់នៅលើស្មាតូច wonwooងាកក្រោយបន្ទិចមុននឹងនិយាយ
"អរគុណ!" សម្លេងស្រាលៗជាមួយស្នាមញញឹមដល់ស្រស់ស្អាត
"ទីនេះមានអ្វីស្អាតមែនទេទើបឯងចង់ដើរ?" Mingyuសួរនឹងដើរដំណាលគ្នាទៅមុខបន្ត
YOU ARE READING
ល្បែងស្នេហ៍ម៉ាហ្វៀកំណាច (ចប់!)
Romanceតាំងពីដើមគឺធ្វើជាមិត្តភក្រ្ត័ល្អមែនទេ? តែពេលមួយអ្វីៗប្រែប្រួល ពេលនោះធ្វើអោយជីវិតមនុស្សប្រុសខ្លួនតូចស្អាតម្នាក់ប្រែទៅជាមនុស្សគ្មានវិញ្ញាណ! "Mingyuគឺជាឯងមែនទេ?" Wonwooនិយាយដោយមើលមិនឃើញអ្វីទាំងអស់ គ្មានសូម្បីសម្លេងឆ្លើយតមអ្វីៗប្រែជាស្ងាតបាត់អស់ នៅសល់ត្...
part33 (ខុសហើយក៏លួងpt2)
Start from the beginning
