រំពេចនោះក៏មានបុរសម្នាក់បើកទ្វាចូលមក គេមានសក់ពណ៌ទង់ដែង សប្បុរស មើលទៅមិនដូចជាមនុស្សនៅទីនេះទេ។ សឺងមីនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បានសួរទៅកាន់បុរស់នោះ ទាំងដែលក្បាលដោះរបស់គេកំពុងបឺតជញ្ជក់ដោយចាណា។ គេបានសួរថា " ឯងជាអ្នកណា? ហេតុអីក៏មានសក់និងស្បែកភ្លឺ? " បុរសនោះក៏តប " នៅទីនេះ មានមនុស្សដូចខ្ញុំដែរឬ? "
វគ្គ 5 : បុរសស្បែកស
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
គ្រីស៍ ជាក្មេងប្រុសម្នាក់ដែលបានធំធាត់ឡើងនៅក្នុងភូមិនេះ ដោយត្រូវបានឪពុករបស់ចាណា រើសគេបានយកមកចិញ្ចឹងតាំងពីគេនៅជាទារកមកម៉្លេះ។ គេជាមនុស្សចូលចិត្តរុករក គេស្គាល់គ្រប់ច្រក់ល្ហកនៅក្នុងព្រៃនេះ ដឹងទីតាំងរបស់កុលសម្ព័ន្ធផ្សេង ក្រៅពីនោះគេថែមទាំងដឹងពីផ្លូវទៅកាន់កន្លែងដែលអាចចាកចេញពីព្រៃនេះបានថែមទៀតផង។ នៅពេលដែលគេមានអាយុ 15 ឆ្នាំ វាជាលើកដំបូងដែលគេបានជួបមនុស្សទូទៅធម្មតានៅក្នុងភូមិមួយ ពួកគេមានភាសា មានការរស់នៅ មានសម្លៀកបំពាក់ស្លៀកពាក់ខុសពីកុលសម្ព័ន្ធដ៏ទៃ ជាពិសេសឧបករណ៍ដែលពួកគេប្រើប្រាស់មានលក្ខណៈទំនើប ដូចជាឡាន ទូរស័ព្ទដៃ អីជាដើម ប៉ុន្តែវាចំណាយរយៈពេលយូរដើម្បីទៅដល់ទីនោះ។ គេបានចាកចេញពីភូមិកុលសម្ព័ន្ធរបស់ខ្លួនទៅទីនោះមួយរយះហើយត្រូវបានបុរស់ម្នាក់ហៅរូបគេ ឲ្យអាហាររូបគេ ថែមទាំងបង្រៀនឲ្យគេចេះនិយាយភាសាទូទៅថែមទៀតផង។ ប៉ុន្តែបន្ទាប់ពីបុរស់ម្នាក់នោះបានស្លាប់ទៅ ដោយសារពិបាកក្នុងការសម្របខ្លួន គេក៏សម្រេចចិត្តត្រឡប់ទៅភូមិវិញ។ គេគិតក្នុងចិត្តថា ពេលដែលគេត្រឡប់ទៅវិញច្បាស់ជាឪពុកនឹងខឹងរូបគេហើយ ប៉ុន្តែផ្ទុយពីការគិត នៅពេលដែលរូបគេទៅដល់ ឪពុកចិញ្ចឹមរបស់គេបែរជាមកអោបរូបគេដោយក្តីនឹករលឹកទៅវិញ។ ចាប់តាំងពីពេលនោះមកគេក៏សម្រេចចិត្តថា រស់នៅទីនោះជារៀងរហូត។ គ្រីស៍និង ចាណា មិនត្រូវរូវជាមួយគ្នាប៉ុន្មានទេ ពួកគេតែងតែប្រកួតប្រជែងគ្នាជានិច្ច។
YOU ARE READING
[BL18+] អាម៉ាហ៊្សូន (១៨ + ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)
Romanceគ្រប់យ៉ាងនៅក្នុងសាច់រឿងគឺជាការប្រឌិត (⚠️🔞🔞ហាមយកគំរូរតាមសាច់រឿង ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)
ភាគទី 2 : សឺងមីន និង កុលសម្ព័ន្ធស៊ីសាច់មនុស្ស
Start from the beginning
![[BL18+] អាម៉ាហ៊្សូន (១៨ + ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)](https://img.wattpad.com/cover/387630195-64-k689432.jpg)