ភាគទី 1 : ធ្លាក់ក្នុងព្រៃ អាម៉ាហ៊្សូន

13K 81 6
                                        

គ្រប់យ៉ាងនៅក្នុងសាច់រឿងគឺជាការប្រឌិត
(⚠️🔞🔞ហាមយកគំរូរតាមសាច់រឿង ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)
(គំរូរសាច់រឿងបំលែងចេញពី Save Me (YD) - 2017)

វគ្គ 1 : ភាពល្បីល្បាញ

សឺងមីន គឺជាតារាម៉ូឌែលរូបសង្ហារ អាយុ 22ឆ្នាំមួយរូប ដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង និង ពោរពេញទៅដោយមន្តស្នេហ៍។ មាននារីជាច្រើនតែងតែប្រាថ្នាចង់បានរូបគេធ្វើជាមិត្តប្រុស ដល់ថ្នាក់មាននារីមួយចំនួនងប់ងុល ព្យាយាមតាមរូបគេគ្រប់កន្លែង។

ដោយសារតែរូបគេតែងតែប្រឈមជាមួយនឹងភាពគ្រោះថ្នាក់ជាញឹកញ៉ាប់ ទើបម្តាយរបស់គេដែលរស់នៅប្រទេសប្រេស៊ីលបានឲ្យរូបគេ ផ្លាស់មករស់នៅទីនោះមួយរយៈ។ សឺងមីន និង សឺងហាន ក៏បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតឆ្ពោះទៅកាន់ទឹកដីថ្មី ដែលម្តាយរបស់ខ្លួនកំពុងស្នាក់នៅ។

សឺងហាន គឺជាប្អូនប្រុសរបស់ សឺងមីន គេមានអាយុ 13ឆ្នាំ គេត្រូវផ្លាស់ប្ដូរសាលាទៅរៀននៅក្នុងប្រទេសប្រេស៊ីលជាមួយនឹងបងប្រុស នៅក្នុងគ្រួសារថ្មីរបស់ម្តាយ។

អស់រយៈពេលជាច្រើនម៉ោងនៅលើវេហាដ៏សែនធុញ សឺងហាន អង្គុយជិតបង្អួតមើលទៅកាន់ពពកដែលកំពុងតែរសាត់នៅគៀកៗខ្លួន បន្ទាប់មកក៏បង្ហាញសម្រស់ព្រៃធម្មជាតិដ៏ធំល្វឹងល្វើយនិងដាច់កន្ទុយភ្នែក។ គេបានសួរបងប្រុសរបស់គេថា " តើវាជាព្រៃអ្វី " បងប្រុសរបស់គេក៏តប " វាជាព្រៃ អាម៉ាហ៊្សូន " សឺនហានក៏សួរបន្ត " តើវាធំប៉ុណ្ណាទៅ? " សឺងមីនក៏តប " បើឯងចូលទៅ ឯងនឹងរកផ្លូវចេញមកវិញមិនឃើញឡើយ, វាមានទំហំ 5,5លានគីឡូដីជាប់ព្រំប្រទល់ប្រទេសចំនួន 9 ឯងចង់ទៅលេងក្នុងហ្នឹងមែន? " សឺងហាន ក៏បានគ្រវីក្បាល។

វគ្គ 2 : ផ្ទះម្តាយ

មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានចុះចតដោយសុវត្ថិភាព រួចធ្វើដំណើរតាមឡានដែលម្តាយបានឲ្យគេមកទទួល។ ឡានបានបង្ហាញទេសភាពថ្មីដល់អ្នកទាំងពីរដែលខុសប្លែកពីស្រុកទេសខ្លួន។ ខ្លោងទ្វារដ៏ធំនៃភូមិគ្រឹះបានបើកដោយស្វ័យប្រវត្តិនៅពេលដែលឡានបានទៅដល់។

[BL18+] អាម៉ាហ៊្សូន (១៨ + ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)Tempat cerita menjadi hidup. Temukan sekarang