ភាគទី 2 : សឺងមីន និង កុលសម្ព័ន្ធស៊ីសាច់មនុស្ស

Start from the beginning
                                        

សឺងមីន នៅពេលរូបគេដើរចេញពីផ្ទះមួយនោះ គ្រប់គ្នាបានមើលមករូបគេក្នុងក្រសែភ្នែកចម្លែក។ គេក៏ដូចគ្នា អ្នកភូមិនោះមិនសូវជាបិទបាំងរាងកាយបានជិតល្អឡើយ ទាំងស្រីទាំងប្រុស។

សឺងមីនដើរបណ្តើ កូរពោះបណ្តើព្រោះគេមិនទាន់បានហូបអ្វីតាំងពីព្រឹកមកម៉្លេះ។ នៅខាងមុខមានមនុស្សកំពុងតែបង្កាត់ភ្លើងនិងមានមនុស្សជុំ គេក៏គិតថាប្រហែលជាពួកគេមានអីញ៉ាំហើយមើលទៅ គេបានដើរបណ្តើរអង្អែលពោះខ្លួនឯងបណ្តើរ ហើយជ្រៀតខ្លួនចូលក្នុងហ្វូងមនុស្សទាំងនោះ។ ប៉ុន្តែវាគឺធ្វើឲ្យសឺងមីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគឺ រ៉ាហ្វាអែល គឺរូបគាត់ត្រូវបានគេចាប់ចងដៃចងជើងបម្រុងនឹងធ្វើជាអាហារពេលល្ងាច។

សឺងមីន ក៏ស្ទុះចូលទៅក្បែរររូបគាត់ហើយព្យាយាមស្រាយចំណង់។ ពេលនោះ ចាណា ក៏ចូលមកហើយបង្គាប់បញ្ជារឲ្យក្រុមមនុស្សរបស់ខ្លួនចូលទៅចាប់ពួកគេឲ្យជាប់។

សឺងមីនបានស្រម៉ៃដល់រូបភាពដែលបានកើតឡើងកាលពីថ្ងៃមិញ គេបានគិតថា តិចការរួមភេទមួយនោះគឺជាការស្រេកឃ្លានសាច់ស្រស់របស់មនុស្សព្រៃទេដឹង។ ព្រោះគេបានលិតគ្រប់កន្លែងទាំងអស់នៃរាងកាយរបស់គេ ឬមួយវាគឺជាការភ្លក់រសជាតិ!!!

ចាណា បានឲ្យបរិវារបស់ខ្លួនចាប់ រ៉ាហ្វាអែលទៅដាក់កន្លែងឃុំឃាំងមួយ។ សឺងមីន បានពិភាក្សាគ្នាជាមួយនិងរ៉ាហ្វាអែល អំពីមធ្យោបាយក្នុងការចាកចេញពីភូមិមួយនេះ និងត្រូវតាមរកប្អូនប្រុសរបស់គេ ព្រោះបើមេឃយប់ ប្អូនប្រុសរបស់គេអាចនឹងមិនមានសុវត្ថិភាពនោះទេ។ ប៉ុន្តែ រ៉ាហ្វាអែល បានប្រាប់ថា វារាងពិបាកបន្តិចដោយសារគាត់មិនស្គាល់ផ្លូវថាត្រូវរត់គេចទៅទិសណា ហើយគាត់គិតថា បើមានអ្នកណាម្នាក់ដែលអាចទំនាក់ទំនងភាសាពួកគេបាន អាចនឹងងាយស្រួល និងយល់គ្នា។

ពេលនោះ បុរសម្នាក់កំពុងឈរលួចស្តាប់ បន្ទាប់មកក៏ដើរចូលមកជិតសឺងមីន ធ្វើឲ្យរូបគេមានភាពភ័យខ្លាចយ៉ាងខ្លាំង។ គឺបុរសដែលរួមដំណេកជាមួយគេម្នាក់នោះ។

គេដូចជាកំពុងតែនិយាយអ្វីម៉្យាងមកកាន់សឺងមីន ប៉ុន្តែ សឺងមីនស្តាប់មិនបានសូម្បីមួយម៉ាត់។

[BL18+] អាម៉ាហ៊្សូន (១៨ + ហាមក្មេងអាយុក្រោម 18 អាន អានដោយការទទួលខុសត្រូវ)Where stories live. Discover now