part19(ជីវិតនេះស្គាល់ទេក្ដីសុខ? pt3)

Start from the beginning
                                        

"គឺបងwonuចង់ជួយអ៊ំធ្វើអាហារពេលល្ងាច!" នាងម៉ីនិយាយរួចចាប់ផ្ដើមរកបន្លែផ្សេងៗចេញពីក្នុង ទូទឹកកក

"តែម៉ីនេះទើបម៉ោង4នោះទេ!" Wonwooអង្គុយចុះនៅក្បែរអ៊ំកានដែរកំពុងមិនយល់ពីនាងម៉ី

"គឺថ្ងៃនេះខ្ញុំមានអារម្មណ័មិនល្អនោះទេ ភ្នែកខ្ញុំញាក់ឡើងឈឺភ្នែកទៅ----"

ប្រាវវវ! នាងនិយាយមិនទាន់ចប់ផង បន្លែនៅក្នុងដៃនាងបានធ្លាក់ដល់ដៃទៅហើយ ភ្នែកនាងមើលទៅឡើងស្លើរដូចជាឃើញខ្មោចព្រាយអញ្ចឹង

"លោក-ម្ចាស់!" នាងម៉ីនិយាយតិចៗនៅចុងដង្ហើម មើលទៅទ្វាផ្ទះបាយ ឃើញមនុស្សប្រុសមាឌធំសង្ហាម្នាក់ឈរដោយទឹកមុខមិនរីក មុខនាងឡើងខ្មៅនាយនេះគឺជាម្ចាស់វិមាននេះតែម្ដង

Wonwooបានលឺហើយងាកទៅមើលទៅក្បែរខ្លួនភ្លាមព្រោះនាយតូចនឹងអ៊ំកានគឺអង្គុយក្បែរទ្វានេះតែម្ដង! ភ្នែកកញ្ជ្រោងបើកធំៗ ស្ទើរមិនជឿរនឹងភ្នែក
"Min-gyu?" នាយតូចហើបមាត់តិចៗ បេះដូងលោតកាន់តែញាប់វាស្ទើរតែធ្លាយចេញមកក្រៅទៅហើយ

"ឯង!មកនេះ!" សម្លេងកំណាចនាយក្រាសចាប់កដៃតូចនោះយ៉ាងណែនអូសចេញពីកន្លែងអង្គុយស្រួសអោយត្រដាប់ស្រដួលដើរទៅតាមនាយ

"Mingyu!លោក--" សម្លេងwonwooបានគាំងភ្លាមៗ ពេលmingyuនាំខ្លួនមកនៅក្នុងកណ្ដាលផ្ទះធំ ដោយមានអង្គរក្ស នឹងអ្នកបំរើប្រុសស្រីឈរជាជួរម្នាក់ៗអោនមុខចុះក្រោយ ពេលនោះអ៊ំកាននឹងនាងម៉ីក៌ទៅឈរនៅកន្លែងពួកគេរាងខ្លួនផងដែរ

"អ្នកណាជាអ្នកនាំគេចេញក្រៅបន្ទប់!" Mingyuសួរឡើង ដៃក្រាសក៏ចាប់ទាញសក់ក្បាលwonwooយ៉ាងខ្លាំងអោយមើលទៅមនុស្សទាំងនោះ

"អួយ!!!" Wonwooថ្ងូរដោយឈឺចាប់តិចៗ ដៃតូចព្យាយាមចាប់ដៃក្រាសរបស់mingyuយ៉ាងជាប់

"យើងសួរថាអ្នកណាហ៊ាននាំគេចេញពីក្នុងបន្ទប់?" Mingyuស្រែកឡើងតឹងសរសៃក កូនចៅប្រុសស្រីស្ទើរ30នាក់កំពុងភ័យខ្លាំង រួមទាំងwonwooផងដែល

"ហឹកៗmin-gyu!" Wonwooឈឺក្បាលផង ចង់អោយនាយក្រាសលែងដៃពីសក់ក្បាលខ្លួន

"បើពួកឯងមិននិយាយទេ មកឈរនៅកណ្ដាលនេះម្ដងម្នាក់ៗ" mingyuនិយាយដោយសម្លេងប្រាកដប្រជា មុននឹងលែងដៃចេញពិសក់ក្បាលwonwoo
"លឹមទៅយកកាំភ្លើងមកអោយយើង!"

ល្បែងស្នេហ៍ម៉ាហ្វៀកំណាច (ចប់!)Where stories live. Discover now