"បងប្រុសjisooនាំអាម្នាក់នេះមក ខ្ញុំមិនចូលចិត្តទេ!" Seokminធ្វើបែបនេះវាកាន់តែធ្វើអោយjisooហូសចិត្ត
"គាត់ចង់មកលេងchanនោះទេ!" Jisooប្រកែក ស្ថានភាពមួយនេះធ្វើអោយjeonghanគាំងតិចៗ ពេលនោះmingyuដកដង្ហើមចេញយ៉ាងធំមុននឹងលាjisooមកវិញ មិនចង់នៅព្រោះនាយមានអារម្មណ៍មិនល្អ
"បងទៅវិញហើយណា!" Mingyuលាហើយក៏បែរខ្នងដើរចេញ ស្របពេលនាយបែរខ្នងដើរចេញនោះក៏មានមនុស្សមាឌធំក្រាសម្នាក់ចុះមកពីលើផ្ទះ មើលទៅseokminនឹងjisooប្រកែកគ្នា
"បងជួយមើលពួកគេ~~~~" សម្លេងខ្សោយៗ នៅក្រោយខ្នងmingyu នាយមិនចាប់អារម្មណ៍នឹងបន្តដើរចេញពីក្នុងភូមិគ្រិះធំមួយនេះ
Mingyuចូលមកដល់ក្នុងឡាន មើលទៅមនុស្ស4អ្នកនៅក្នុងនៅឆ្ងាយពីគ្នាពេក mingyuមើលមិនដឹងមុខមនុស្សប្រុសដែលចូលមកថ្មីម្នាក់នោះទេ តែនាយមានអារម្មណ៍ចម្លែកៗ ពន្លឺខ្មៅៗយ៉ាងច្រើននៅក្នុងអារម្មណ៍របស់នាយ។
នាយមិនបន្តការខ្វល់មួយនេះបើកឡានចេញពីទីនេះយ៉ាងលឿន! មកដល់វិមានរបស់ខ្លួនដែរមិនមែនជាcondoតូចៗដែរមនុស្សគ្រប់គ្នាធ្លាប់បានឃើញ នាយក្រាសដាក់ខ្លួនអង្គុយនៅលើសាឡុងធំកណ្ដាលបន្ទប់ បើកមើលកាំម៉េរាសុវត្ថិភាពក្នុងបន្ទប់!
"បាត់ទៅណា?" Mingyuក្ដាប់ដៃតិចៗ ក្រោយពេលនាយព្យាយាមរកមើលមនុស្សខ្លួនតូចក្នុងបន្ទប់ដេក នៅឯរប្រទេសរុស្ស៊ី
ដៃនាយក្ដាប់យ៉ាងណែនជាមួយសរសៃដៃដំទាំងនោះភ្នែកនាយកាន់តែក្ដៅក្នុងខ្លួននេះដូចជាមានគេយកអ្វីមកដុច ពេលឃើញសកម្មភាពនាយតូចម្នាក់កំពុងតែអង្គុយយោលទោងលេងនៅរបងវិឡា ដោយមានអង្គរក្សនៅជុំវិញនោះ!
--^-^--
ប្រទេសរុស្ស៊ី
អាកាសធាតុចុះដល់-20អង្សា wonwooយកអាវធំក្រាសរបស់mingyuនៅក្នុងទូកខោអាវមកពាក់ មើលទៅនាងម៉ីដោយញញឹមយ៉ាងស្រស់!
"ច្បាស់ហើយណា?" Wonwooញញឹមកាន់តែខ្លាំង ក្រោយពេលនិយាយជាមួយនាងម៉ីយ៉ាងច្រើនហើយនាងក៌ព្រមនាំwonwooចេញមកលេងនៅខាងក្រៅផ្ទះ
"បងមិនហ៊ានមែនទេ?" នាងម៉ីញញឹមតិចៗ
"បងហ៊ាននេះបងគឺជាអ្នកសុំឯងណា!" Wonwooកាន់តែញញឹមស្រស់នឹងចូលជិតនាង
ВЫ ЧИТАЕТЕ
ល្បែងស្នេហ៍ម៉ាហ្វៀកំណាច (ចប់!)
Любовные романыតាំងពីដើមគឺធ្វើជាមិត្តភក្រ្ត័ល្អមែនទេ? តែពេលមួយអ្វីៗប្រែប្រួល ពេលនោះធ្វើអោយជីវិតមនុស្សប្រុសខ្លួនតូចស្អាតម្នាក់ប្រែទៅជាមនុស្សគ្មានវិញ្ញាណ! "Mingyuគឺជាឯងមែនទេ?" Wonwooនិយាយដោយមើលមិនឃើញអ្វីទាំងអស់ គ្មានសូម្បីសម្លេងឆ្លើយតមអ្វីៗប្រែជាស្ងាតបាត់អស់ នៅសល់ត្...
part18(ជីវិតនេះស្គាល់ទេក្ដីសុខ? pt2)
Начните с самого начала
