ភាគ១១+១២+១៣(អូនរងារខ្លាំងណាស់លោកប្តី)

Начните с самого начала
                                        

«បងនិងជួយអូន អូនកុំភ័យអីណាអូននិងអាចមើលឃើញមកវិញ»Sunghoon គេពិតជាអាណិតJake ខ្លាំងណាស់ តែគេជួយអីJake មិនបានសោះឡើង គេពិតជាប្តីអត់បានការពិតមែនទេ។

«លោកប្តី ហុឹក ហុឺស អូនឈឺចាប់ណាស់ លោក ប្តី ហេតុអីក៏ទេវតាលេងសើចនិងអូនបែបនេះ» យំហើយយំទៀតទោះSunghoon អោបលួងលោមគេយ៉ាងណាក៏គេនៅតែយំ ព្រោះតែភ្នែករបស់គេពេលនេះគឺបានងងឹតតែម្តងមិនមែនអាចមើលឃើញស្រមោលទិចៗបានដូចមុនទេ។

«អូនកុំភ័យអីណាបងនិងជួយអូន បងនិងជួយអូន!!ប្រពន្ធសម្លាញ់បងអើយអូនកំសត់ពេកហើយ» ទឹកភ្នែកដែលខំទប់ថានិងមិនយំមុននេះក៏បានហូរមកមិនឈប់ទឹកភ្នែកនៃក្តីឈឺចាប់ ទឹកភ្នែកនៃក្តីសោកស្តាយ។

«កូនប្រុស កូនប្រុសអូនគេនៅទីណា Sunghan កូនប៉ា កូននៅទីណា ប៉ាតូចមើលកូនមិនឃើញ នោះទេ ហុឹក ហុឺស ប៉ាសុំទោស» Jake បានស្រែកហៅកូនប្រុសភ្លាមៗនៅពេលដែលមិនបានលឺសម្លេងរបស់គេ។

«Sunghan បានទៅហៅគ្រូពេទ្យមកហើយ ដើម្បីពិនិត្យភ្នែករបស់អូនម្តងទៀត អូនកុំភ័យណាបន្តិចទៀតអូននិងអាចមើលឃើញវិញហើយ ប្រពន្ធសម្លាញ់»Sunghoon

«ប្រពន្ធបងអើយហេតុអីក៏ជីវិតអូនកំសត់
បែបនេះបើសិនជាអាចសូមអោយទេវតាដាក់ទោសខ្ញុំមកកុំដាក់ទោសប្រពន្ធខ្ញុំបែបនិងអី ខ្ញុំសូមអង្វរ»អ្នកណាអាចទ្រាំបាននោះនៅពេលឃើញប្រពន្ធខ្លួនត្រូវមកជួបរឿងឈឺចាប់ច្រើនដង់ច្រើនសារបែបនេះ។

ភាគ១២(ពិការ១៥ឆ្នាំមកហើយទោះពិការបន្តរទៀតក៏មិនអីដែរ)

មួយសន្ទុះក្រោយមកគ្រូពេទ្យក៏បានមកពិនិត្យភ្នែករបស់Jake ។

«សុំទោសផងភ្នែកអ្នកជំងឺមិនអាចមើលឃើញវិញបានទេព្រោះថាភ្នែកដែលគេបានបរិច្ចាគឺមាន បញ្ហា អោយពួកយើងសុំទោសផង» គ្រូពេទ្យ

«ហេតុអីទៅ ហេតុអីនេះខ្ញុំត្រូវពិការមួយជីវិតមែនទេ ទេវតាអើយខ្ញុំសុំអង្វរសូមជួយខ្ញុំម្តងទៅ» យំហើយយំទៀតយំមិនបាត់សោះ អោយគេសប្បាយចិត្តបែបណាទៅបើភ្នែកគេពេលនេះងងឹតឈឹងបែបនេះ។

«ប៉ាតូច ឈប់យំទៅណាកូននិងជួយប៉ាតូចអោយបានទោះបីជាកូនត្រូវស្លាប់ក៏ដោយ» Jack គ្រាន់តែលឺកូននិយាយបែបនិងហើយគេរឹទតែយំខ្លាំងលើសដើម។គេមិនចង់អោយអ្នកណាត្រូវមកលំបាកជាមួយខ្លួនោះទេ។

រឿង:ភរិយាកំសត់(ចប់)Место, где живут истории. Откройте их для себя