« អ្នកនាងតូចខ្ញុំយកនំមកឱ្យ » សម្លេងស្រួយស្រោករបស់ស៊ូនីនធ្វើឱ្យអ្នកទាំងពីររហ័សដកក្រសែភ្នែកចេញពីគ្នា តម្រង់រឹកពាឱ្យត្រឹមត្រូវវិញ ចំណែកស៊ូនីនហាក់ដូចជាមានអ្វីមួយមករំខានចិត្ត ប៉ុន្តែនាងជ្រើសយកមិននិយាយអ្វីរួចក៏បោះជំហានមករកអ្នកទាំងពីរដោយដៃមានកាន់ជាមួយចាននំផង
« អូហ៍! ស៊ូនីនមាននំអីខ្លះហ្នឹង? មើលទៅដូចជាទំនងដល់ហើយ » ហាននីធ្វើជាជ្រួលជ្រើមនឹងនំនែក នាងតូចដើរចូលទៅរកចាននំទាំងក្តីរំភើប រីឯហេរីនក៏ស្ងាត់ជ្រាបព្រោះមិនដឹងត្រូវនិយាយអ្វី
« សុទ្ធតែជានំអ្នកនាងចូលចិត្តទាំងអស់ អ្នកស្រីឱ្យខ្ញុំយកមកឱ្យ »
« អរ~អគុណ! » ហាននីងក់ក្បាលតិចៗ នាងសម្លឹងមើលទៅកាន់ផ្ទៃមុខរបស់ស៊ូនីនបន្តិច ទើបនិយាយ
« ឯងមានរឿងអីចង់និយាយហ្អេស? »
« អត់ទេ! អ្នកនាងអញ្ជើញជជែកគ្នាតចុះ ខ្ញុំសូមត្រឡប់ទៅវិញហើយ » ស៊ូនីនប្រឹងញញឹមតិចៗ រួចក៏បកជំហានចង់ដើរទៅវិញ តែត្រូវហាននីឃាត់
« ឈប់សិនទៅមើល នៅនិយាយគ្នាលេងសិនទៅ ខ្ញុំដឹងថាឯងគ្មានការងារត្រូវធ្វើទៀតទេ »
« តែ- » ស៊ូនីន
« គ្មានតែអីទាំងអស់! » ស៊ូនីនអស់ពាក្យវាចារគឺមានតែព្រម បើមើលទៅហេរីនវិញស្ងាត់ជ្រៀបគ្មានមាត់រកនាងអីមួយម៉ាត់ សូម្បីតែនិយាយពាក្យថាសួស្តីក៏មិនអើពើហារមាត់រកដែរ
......
បន្ទាប់ពីចរចាគ្នាសព្វគ្រប់អស់រួច ពួកគេទាំងបីក៏មកអង្គុយជជែកគ្នាលេងពីនេះពីនោះនៅក្នុងកញ្ចុះដើម្បីកុំឱ្យបរិយាកាសស្ងាត់ពេក
« ស៊ូនីនចប់ទី12គិតចង់រៀនជំនាញអ្វី? »
« ខ្ញុំនៅគិតមិនទាន់ចេញទេ ប៉ុន្តែអាចនឹងជ្រើសយកផ្នែកក្រាហ្វីចdesigner »
« ស្តាប់ទៅក៏ល្អម្យ៉ាង ណាមួយឯងក៏ពូកែខាងនឹងស្រាប់មិនអញ្ចឹង? » ហាននីញញឹមស្រស់ក្រោយពីបានដឹងពីជំនាញដែលអ្នកនៅក្បែរខ្លួនចង់រៀនរួច ចំណែកឯមាត់វិញទំពានំមិនឈប់ រហូតធ្វើឱ្យកំទេចនំជាប់នឹងគែមមាត់របស់ខ្លូន ស៊ូនីនក្រោយពីឃើញបែបនេះក៏មិនបានមាត់តបបានត្រឹមយកដៃទៅជូតមាត់ហាននីថើរៗទាំងញញឹមតិចៗ រីឯហេរីវិញអង្គុយធ្មឹងសម្លឹងមើលសកម្មភាពមួយនេះប៉ុណ្ណោះ
أنت تقرأ
តំបន់មិត្តភក្តិ-Freindzone(kittyz)
عاطفية«យើងដើហួសតំបន់មិត្តប៉ុន្តែមិនដល់ព្រហ្មដែនស្នេហា ទំនាក់ទំនងពួកយើងលើសពីមិត្តភាពតែក៏មិនមែនជាគូរសង្សា អ្វីដែលយើងកំពុងស្ថិតនៅយ៉ាងពិតប្រាកដគឺខ្សែខ័ណ្ឌ Freindzone» «ចុងបញ្ចប់នៃsituationមួយនេះ ពួកយើងគ្រាន់តែជាអ្នកដទៃដែលធ្លាប់តែមានអារម្មណ៍រីករាយនិងអានុស្សាវរ...
