ព្រឹកបន្ទាប់...
«ទីនេះស្រស់ស្រាយណាស់»ថេហ្យុងងើបបើកភ្នែកមកក៏ទទួលយកខ្យល់អាកាសបរិសុទ្ធនាព្រឹកព្រលឹម តែមិនបានចាប់អារម្មណ៍ជាមួយនិងអ្នកដែលកំពុងតែឈរដោះអាវត្រដាងសាច់ដុំអោយគេអែងមើលនោះទេ ស្អីងើបពីព្រលឹមមកភ្លាមមានរឿងអោយក្តៅភាយពេញមុខតែម្តង
«សំញ៉ែងណាស់ណ៎...គួរអោយស្អប់»ថេហ្យុងធ្វើមុខជ្រេញទៅអ្នកដែលកំពុងតែក្រេបកាហ្វេដែលនៅជាប់និងដៃនោះតិចៗ ជាមួយនិងខោជើងវែងប្រភេទសាច់ក្រណាត់ពណ៌ស ដោយពុំមានអាវពាក់ឡើយ
«ប្រហែលជាគ្មានលុយទិញអាវទេដឹង»នៅមិនអស់ចិត្តសម្លឹងមើលសាច់ទ្រូងគេហើយក៏មកធ្វើជារអ៊ូតែអែង តែនៅមិនព្រមងាកមុខទៅណាសោះ ទទួលស្គាល់ថាគេខានស្ទាបអង្អែលកន្លែងនោះយូរមកហើយ ដើមទ្រូងហាប់ណែនពេលឪបទៅមហាសែនកក់ក្តៅតែពេលនេះវាក៏លែងបានដូចពីមុនហើយ ពេលនេះបានត្រឹមឈរមើលអ្វីដែលលែងជាកម្មសិទ្ធរបស់ខ្លួនហើយក៏រៀងស្តាយតិចតួចដែរ។
«ហើយអាកាហ្វេនិងក៏ដូចចិត្តផឹកមិនប្រែសោះ»
ចំណែកឯជុងហ្គុកនេះវិញគ្មានបានទៅចាប់អារម្មណ៍ជាមួយនិងថេហ្យុងធ្វើទេព្រោះខួរក្បាលកំពុងតែគិតពីម្នាក់ដែរឈរសម្លឹងមើលមកនាយនោះអែង។
#skip...
បើនិយាយពីអ្នកដែលនៅសេអ៊ូនេះវិញ ម្នាក់ៗមមាញឹកនិងការងាររៀងខ្លួនរកពេលសម្រាកគ្មាន ផ្ទុយពីខេវីនដែលកំពុងតែត្រូវលោកប៉ាហៅមកស្តីអោយមិនដកមាត់ទាល់តែសោះ
«អែងនេះនៅធ្វើខ្លួនអត់បានការដល់ពេលណាទៀត ក្រុមហ៊ុនយើងក៏មាន រីសតក៏មានអែងមិនគិតចង់ជួយធ្វើការងាររឿងខ្លះទេហេ៎??»សំឡេងធ្ងន់ៗបានចោទសួរទៅកាន់ខេវីននោះជាលោកប៉ារបស់នាយព្រោះធម្មតាអ្នកទាំងពីពុំដែរត្រូវគ្នាស្រាប់ហើយ ដោយសារគាត់យល់តែចិត្តខ្លួនអែង ធ្វើអ្វីមួយក៏ចង់អោយខេវីនធ្វើតាមហើយចាប់ផ្តើមប្រៀបធៀបនាយជាមួយនិងអ្នកនេះអ្នកនោះគ្រប់ពេល ទោះនាយល្អយ៉ាងណាក៏នាយនៅតែចាញ់កូនអ្នកដទៃដដែល ព្រោះនាយមានប៉ាពូកែប្រៀបធៀបនោះអី។
YOU ARE READING
Could be together again?
Romanceស្នេហារបស់ពួកយើងចាប់ផ្តើមពីចំណុចសូន្យរហូតដល់រស់ខ្វះគ្នាពុំបាន តែនៅចុងបញ្ចប់រវាងពួកយើងត្រូវមកចែកផ្លូវគ្នាព្រោះពាក្យថា: «អូនពិតជាសុំទោស...ប៉ុន្តែអូន...អូន..ឈប់ស្រលាញ់បងទៀតហើយជុងហ្គុក...អារម្មណ៍របស់អូនហាក់បីដូចជាប្រួលប្រែលែងដូចពីមុនដូច្នេះពួកយើងបញ្ចប់វ...
ភាគទី7: ជួបគ្នាទៀតហើយ?
Start from the beginning
