បន្ទាប់ពីរឿងនៅថ្ងៃនោះបានកើតឡើងថេហ្យុងនៅមិនសុខសោះមិនយល់ថាហេតុអីជុងហ្គុកមកផ្ទះគេធ្វើអីហើយហេតុផលអីបានត្រូវវាយគ្នាជាមួយនិងខេវីន??សំណួររាប់រយលេចឡើងនៅក្នុងខួរក្បាលរបស់គេជាប្រចាំរហូតដល់លែងមានអារម្មណ៍ធ្វើការ។ហើយពិតជាគួបជួបគ្នាណាស់ទូរសព្ទ័របស់គេក៏រោទ៍ឡើងមកភ្លាមៗ។
«ហេឡូ...»
«ហេឡូ ខេវីន...អែងមានការអីហេ៎?»
«គឺ...ចង់ហៅថេហ្យុងទៅញ៊ាំបាយជាមួយគ្នា ថេហ្យុងទំនេរទេ?»ខេវីនរៀងអេះអុញតែចម្លើយដែលទទួលបានគឺសមចិត្តរបស់នាយណាស់ព្រោះថេហ្យុងមិនបានបដិសេធឡើយទើបទៅញ៊ាំអហារថ្ងៃត្រង់ជាមួយគ្នា។
ភោជនីយដ្ឋាន....
«ឆាប់ញ៊ាំទៅនេះ...»ខេវីនបានបង្ហាញកាយវិការយកចិត្តទុកដាក់ជាមួយនិងថេហ្យុងវាធ្វើអោយគេមានសម្ពាធចិត្តតួចហើយក៏នឹកគិតដល់ជុងហ្គុកទៀតហើយគេមិនយល់ថាហេតុអីបានជាគេត្រូវយកនាយមកអាងគ្រប់ពេលបែបនេះ?
«ខេវីនក៏ដូចគ្នា»ទោះអីជាមើលទៅដូចជាសម្ពាធតែថេហ្យុងក៏ព្យាយាមណាស់ដែលព្យាយាមមិនចង់អោយមិត្តភាពរបស់ពួកគេត្រូវបាត់បង់ព្រោះតែអារម្មណ៍ស្នេហាដែលខេវីនមានចំពោះគេឡើយ
«និយាយអញ្ចឹង កាលពីថ្ងៃមុនខ្ញុំសុំទោសណាដែលធ្វើរឿងមិនគួប្បីនៅមុខផ្ទះរបស់ថេហ្យុងព្រោះខ្ញុំឃើញថាម្នាក់នោះគឺចម្លែកពេក»ខេវីននិយាយដោយដឹងកំហុសព្រោះនាយគិតថាថេហ្យុងអាចនិងខឹងដែលខ្លួនទៅបង្ករឿងនៅមុខផ្ទះគេបែបនេះ តើម្ចាស់ផ្ទះឯណាទៅសប្បាយចិត្តនោះ?
«ចម្លែក??»ថេហ្យុងលើកចិញ្ចើមឆ្ងល់ចង់ដឹងបន្ថែមហេតុអីខេវីនពោលពាក្យថាចម្លែកបើគ្រាន់តែជុងហ្គុកជិៈកាត់សោះ មិចក៏អាចមានរឿងវាយគ្នាបានទៅ
«ត្រូវហើយគេម្នាក់នោះ មកចតឡាននៅមុខផ្ទះរបស់ថេហ៍ ហើយសម្លឹងទៅបន្ទប់របស់ថេហ៍ កែវភ្នែកបញ្ជាក់យ៉ាងច្បាស់ថាគេមានគោលបំណង ទើបខ្ញុំសាកសួរគេតាមធម្មតាតែអ្នកណាទៅដឹងថា...»
«បានហើយកុំរំលឹកទៀតអីណា»
«តែ...ថេហ៍ហា៎ខ្ញុំអាចដឹងបានទេថាម្នាក់នោះជាអ្នកណាគេ??»ខេវីនចាប់ផ្តើមសួរដេញដោលបែបហួសហែង នាយពិតជាចង់ដឹងពិតមែន ចង់ដឹងថានាយម្នាក់នោះត្រូវជាអ្វីជាមួយនិងថេហ្យុងទៅ
YOU ARE READING
Could be together again?
Romanceស្នេហារបស់ពួកយើងចាប់ផ្តើមពីចំណុចសូន្យរហូតដល់រស់ខ្វះគ្នាពុំបាន តែនៅចុងបញ្ចប់រវាងពួកយើងត្រូវមកចែកផ្លូវគ្នាព្រោះពាក្យថា: «អូនពិតជាសុំទោស...ប៉ុន្តែអូន...អូន..ឈប់ស្រលាញ់បងទៀតហើយជុងហ្គុក...អារម្មណ៍របស់អូនហាក់បីដូចជាប្រួលប្រែលែងដូចពីមុនដូច្នេះពួកយើងបញ្ចប់វ...
