ថ្ងៃបន្ទាប់....
នៅថ្ងៃបន្ទាប់ថេហ្យុងបានងើបពីព្រលឹមដើម្បីបានមើលថ្ងៃរះព្រោះគេពិតជាចង់ដឹងណាស់ថាវានិងស្អាតដូចអ្វីដែលខ្លួនបានរំពឹងឬអត់ហើយអ្វីដែលគេទទួលបានគឺវាហួសនិងថ្លែង ស្អាតគឺស្អាតពេកហើយ។ថេហ្យុងបានដកយកទូរសព្ទ័ដើម្បីផ្តិតយករូបភាពទាំងនោះហើយក៏ថតរូបភាពទាំងនោះចូលទៅក្នុងខួរក្បាលរបស់គេដូចគ្នា ព្រោះមនុស្សដូចគេសាកសមនិងទទួលបានតែរឿងល្អៗដូច្នេះមិនចង់គិតអ្វីច្រើន ចង់ចងចាំតែរឿងណាដែលធ្វើអោយសប្បាយចិត្តទៅវាគ្រប់គ្រាន់ហើយ។
វិលចុះវិលឡើយពេលល្ងាចក៏បានចូលមកដល់ រាងកាយបុរសមាឌមាំមួយកំពុងតែសាកសួរទៅបុគ្គលិកអំពីដំណើរការរបស់រីសតព្រោះនាយទើបតែត្រឡប់មកវិញនៅថ្ងៃនេះទេ ហើយក៏មកស្នាក់នៅកោះតែម្តងទៅ ហើយម្នាក់នោះអាចជាអ្នកណាបានក្រៅពីជុងហ្គុកទៅ...តែថា...
វាដូចជាចៃដន្យពេកឬមួយជាគម្រោងការណ៍របស់ព្រហ្មលិខិតដែលបណ្តាលអោយពួកគេត្រូវមកជួបគ្នានៅទីនេះ??មើលទៅជាតិនេះជុងហ្គុកគេចពីថេហ្យុងមិនផុតទេ បើម៉ាកៗនេះអីរបួសបេះដូងពេលណាទើបជាសះស្បើយទៅគួរអោយបារម្ភណាស់។
«មួយរយៈនេះយ៉ាងមិចដែរ...»ជុងហ្គុកមកដល់ក៏សួរបុគ្គលិកដែលចាំកក់និងរៀបចំផ្ទះជូនភ្ញៀវដែលមកស្នាក់នៅរីសតរបស់ខ្លួន
«ដំណើរការបានល្អណាស់ លោកប្រធានដូចជាគ្មានអ្វីត្រូវបារម្ភទេ»ក្នុងនាមជាអ្នកទទួលភ្ញៀវទឹកមុខគឺត្រូវតែញញឹមគ្រប់ពេលទាំងអស់សូម្បីតែកំពុងតែភ័យក៏ដោយ មិនអោយភ័យយ៉ាងមិចនេះជាជុងហ្គុកណា ដែលគ្រប់គ្នាស្គាល់នាយថាជាបុរសដែលមានភាពលេចថ្លោបំផុត សង្ហារបំផុតនិងមានភាពពិតប្រសព្វបំផុតខាងធ្វើជំនួញ ដូច្នេះនាងភ័យគឺត្រូវហើយ
«ល្អណាស់»នាយនិយាយរួចក៏ដើរចេញទៅបាត់ គឺដើរចេញទៅផ្ទះស្នាក់របស់នាយនោះអែង ពេលទៅដល់ក៏ឃើញថាមានមនុស្សនៅក្បែរផ្ទះដែលនាយកំពុងតែស្នាក់នៅនោះហើយ ហើយក៏សង្ឃឹមថាភ្ញៀវនោះមកល្អ និងមិនបំផ្លាញបរិយាកាសដ៏សែនស្ងប់ស្ថាត់របស់នាយទេព្រោះនាយធ្លាប់ជួបច្រើនមកហើយ ភ្ញៀវមករករឿង ភ្ញៀវដែលរឿងច្រើនធ្វើអ្វីមិនក្រែងចិត្តអ្នកដទៃដូច្នេះនាយក៏សង្ឃឹមថាម្នាក់នេះនិងមិនអីទៅចុះ ព្រោះបានលឺមកថាសម្រាកនៅទីនេះច្រើនថ្ងៃគួរសមដែរ។
YOU ARE READING
Could be together again?
Romanceស្នេហារបស់ពួកយើងចាប់ផ្តើមពីចំណុចសូន្យរហូតដល់រស់ខ្វះគ្នាពុំបាន តែនៅចុងបញ្ចប់រវាងពួកយើងត្រូវមកចែកផ្លូវគ្នាព្រោះពាក្យថា: «អូនពិតជាសុំទោស...ប៉ុន្តែអូន...អូន..ឈប់ស្រលាញ់បងទៀតហើយជុងហ្គុក...អារម្មណ៍របស់អូនហាក់បីដូចជាប្រួលប្រែលែងដូចពីមុនដូច្នេះពួកយើងបញ្ចប់វ...
