#skip...
«ខ្ញុំសូមសាឡាដមួយបានហើយ»នៅទីនេះគឺមានអាហារទាំងពេលព្រឹក ថ្ងៃនិងល្ងាចសម្រាប់ជូនភ្ញៀវដូច្នេះពេលល្ងាចថេហ្យុងមករកអីញ៊ាំក៏ចង់ញ៊ាំតែសាឡាដព្រោះយល់ថាមួយរយៈនេះដូចជាឡើងសាច់យ៉ាងមិចមិនដឹងទេ។
រងចាំមួយសន្ទុះអាហាររបស់ថេហ្យុងក៏បានមកដល់គេសប្បាយចិត្តជាមួយអ្វីដែលខ្លួនកំពុងតែញ៊ាំតែ...
«ជុងហ្គុក...??មិចនិងអាចទៅ»ថេហ្យុងកំពុងតែញ៊ាំសាឡាដរបស់ខ្លួនសុខៗក៏យកដៃញីភ្នែកក្រោយបានឃើញដំណើររបស់ជុងហ្គុកកំពុងតែដើរសម្តៅមកកាន់ភោជនីយដ្ឋានដែលនៅក្នុងរីសតនេះ
«ខ្ញុំសូម ស្តេកមួយមក»ជុងហ្គុកដើរទៅកម្មង់ហើយក៏បំណងចង់រកកន្លែងអង្គុយតែក្រឡេកទៅភ្លាមក៏ប៉ះភ្នែកជាមួយថេហ្យុងភ្លាម នាយឃើញហើយអារម្មណ៍ពុះកញ្ជ្រោលមិនស្ទើរទេតែព្យាយាមធ្វើធម្មតាវិញ ហើយក៏លួចនិយាយក្នុងចិត្តថាហេតុអីពិភពលោកនេះមូលយ៉ាងនេះ មិចក៏ព្រហ្មលិខិតហាក់បីដូចជាចង់លេងសើចជាមួយនាយយ៉ាងនេះ??មិចក៏ត្រូវជួបគ្នាទៀតហើយ??មិចក៏គេចណាស់ជួបណាស់បែបនេះ!
«អោយគេយកអាហាររបស់ខ្ញុំទៅបន្ទប់ខ្ញុំផង»ជុងហ្គុកគ្រាន់តែឃើញមុខថេហ្យុងហើយនាយក៏រហ័សដើរគេចចេញភ្លាមអាចថានៅមិនទាន់អាចទទួលយកការពិតបាននៅឡើយ។
«គេច??ហេតុអីចាំបាច់គេចស្អប់ខ្ញុំណាស់ហេ៎»ថេហ្យុងអង្គុយធ្វើមុខស្អុយ យ៉ាងមិចគ្រាន់តែជួបមុខសង្សារចាស់សោះធ្វើដូចជួបមុខបិសាធចឹង?
បន្ទាប់ពីបានដឹងថាថេហ្យុងនៅទីនេះហើយជុងហ្គុកហាក់បីដូចជានៅមិនស្ងប់សោះ នាយពិតជាមិនចង់ឃើញមុខគេនៅពេលនេះទេថ្វីត្បិតដែលនាយនឹកនាដល់ថេហ្យុងកម្រិតណាក៏ដោយ។
ប្រហែលជាសាមសិបនាទីកន្លងផុតទៅថេហ្យុងក៏ដើរមកកន្លែងសម្រាករបស់ខ្លួនវិញហើយក៏ងាកទៅឃើញថាជុងហ្គុលកំពុងតែអង្គុយនៅរៀនហាល នេះកុំប្រាប់ថាពួកគេជាអ្នកជិតខាងគ្នាបណ្តោះអាសន្នណា??
«ចាំមើលណា ពូកែគេចណាស់ហេ៎ គេចទៅគេចអោយដល់ជើងមេឃទៅ ឆឺស»កំពុងតែរអ៊ូសុខៗជុងហ្គុកក៏ងាកមកឃើញថេហ្យុងភ្លាមហើយគេធ្វើអីមិនបានក្រៅពីសម្លក់មុខរបស់ជុងហ្គុុកនោះឡើយ ព្រោះមនុស្សស្អីគួរអោយស្អប់ចឹង គ្រាន់តែបែកគ្នាសោះធ្វើដូចជាគេនិងនាយពុំធ្លាប់ស្គាល់គ្នាពីមុនមកចឹង។
YOU ARE READING
Could be together again?
Romanceស្នេហារបស់ពួកយើងចាប់ផ្តើមពីចំណុចសូន្យរហូតដល់រស់ខ្វះគ្នាពុំបាន តែនៅចុងបញ្ចប់រវាងពួកយើងត្រូវមកចែកផ្លូវគ្នាព្រោះពាក្យថា: «អូនពិតជាសុំទោស...ប៉ុន្តែអូន...អូន..ឈប់ស្រលាញ់បងទៀតហើយជុងហ្គុក...អារម្មណ៍របស់អូនហាក់បីដូចជាប្រួលប្រែលែងដូចពីមុនដូច្នេះពួកយើងបញ្ចប់វ...
ភាគទី7: ជួបគ្នាទៀតហើយ?
Start from the beginning
