|Snow❄️
*ប្រាវ*សំឡេងកែវបានធ្លាក់បែកទៅលើឥដ្ឋការ៉ូប្រេះជាបំណែកតូចៗ។
•នៅពេលយប់ដែលអាកាសធាតុចុះត្រជាក់មានព្រិលធ្លាក់នឹងខ្យល់បកភើយៗ។ក៏បានឲឃើញថាមនុស្ស2អ្នកកំពុងតែរុញច្រានគ្នាទៅមកហាកដូចកំពុងឈ្លោះគ្នាជាខ្លាំង។មានកាយំញែកនៃភាគីម្ខាងឯម្ខាងទៀតទឹកមុខខឹងដោយមានកំហឹងទប់មិនជាប់ក៏បានជ្រុលដៃរុញម្នាក់កំពុងតែយំដែលរឹងជជេសនោះ ធ្វើឲដួលទៅលើឥដ្ឋការ៉ូដែលមានអំបែងកែវតូចៗបានម៉ុតម្រាមដៃម្នាក់ដែលបានដួលនោះ។ភាគីនៅះស្ទុះងើបរួចបន្ដាច់ខ្សែកពីកររបស់ខ្លួនចេញគប់ទៅលើភាគីម្ខាងទៀតដែលកំពុងឈរត្រឹងនោះ រួចក៏រត់ចេញទាំងការយំសោកជាខ្លាំង។បុរសវ័យជំទង់ខ្ពស់ត្រង់ស្មើ សក់ខ្មៅរលោង បានអោនទៅរើសខ្សែកដែលមានបន្តោងផ្កាព្រិលពណ៌ខៀវស្រាលនោះមកវិញ គេក៏ដកដង្ហើមមួយៗដើម្បីរំងាប់កំហឹងរបស់ខ្លួន។
•ក្រឡេកមកមើលបុរសវ័យទំនង់ដែលបានរត់ចេញទាំងការយំសោកជាខ្លាំង ដោយគ្មានស្មារតីក្នុងខ្លួនសោះ កំពុងរត់នៅលើ
ដងវិថីដោយគ្មានខ្វល់ពីឡានបើកទៅមកនោះទេ។ឯដៃគេក៏លើកជូតទឹកភ្នែកដែលហូរមកមិនចេះអស់។ក្រោយមកបង្អាក់ដំណើររបស់ខ្លួន ហើយសញ្ចឹមដើរឆ្លងផ្លូវមួយជំហានៗគ្មានការខ្វល់ពីអ្វីទាំងអស់ដែលខ្លួនគិតតែពីយំ
«sunoo!!»សំឡេងស្រែកពីចម្ងាយ ចេញពីបុរសវ័យជំទង់ដែល បានឈ្លោះគ្នាអម្បិញមិញនេះ
បុរសវ័យជំទង់ដែលហៅថាsunooនោះបានឈប់ដំណើរនៅ
កណ្ដាលផ្លូវ ហើយងាកមកមើលបុរសកំពុងឈរស្រែកហៅឈ្មោះគេនៅត្រើយម្ខាងទៀត។តែគេមិនបានខ្វល់ទេក៏បម្រុងនឹងដើទៅមុខទៀតតែជាអកុសល ឡានដឹកទំនិញបើកដោយល្បឿនលឿន មិនបានឃើញsunooឆ្លងកាត់នោះទេ បានបើកបុកsunooមួយទំហឹងខ្ទៀតចេញនៅមួយកន្លែង។
បុរសឈរនៅត្រើយម្ខាងនោះបើកភ្នែកធំៗស្ទុះរត់សំដៅមក
រកsunooយ៉ាងឆាប់រហ័សហើយក៏ស្រែក«sunoo-ya!!»សំឡេងដ៏សោកសៅ លាយឡំការឈឺចាប់បំផុត។
មានតែការយំសោកស្ដាយ ដោយsunooដេកនៅលើថ្លុកឈាមដ៏ក្រហមឆ្អៅហូរចេញពីក្បាល មិនបើកភ្នែកមើលមកអ្នកកំពុងយំស្ដាយស្រណោះ
ខ្លួនបន្តិចនោះទេ។
_______________________
*5ឆ្នាំក្រោយមក*
/Seoul /ធ្លាក់ព្រិលរដូវរងា
*ផាំង*សំឡេងលាន់
•ក្រដាសឯកសារមួយដុំត្រូវបានបោះទៅលើតុមួយទំហឹងដៃដោយបុរសរាងខ្ពស់ត្រង់ស្មើ សក់ខ្មៅរលោង ចិញ្ចើមក្រាស់ នឹងមានមុខមាត់សង្ហាគ្មានកន្លែងទាស់។
«ខ្ញុំមិនត្រូវការឲអ្នកណាមកចេះដឹងក្នុងជីវិតខ្ញុំទេ!»និយាយទាំងម៉ួម៉ៅ
«នេះប៉ារបស់ឯងខំទៅនិយាយជាមួយប្រធានក្រុមហ៊ុន ដើម្បីឲឯងបានមានការងារធ្វើ តែឯងបែជាមកធ្វើហីៗចឹងវិញ!»សំឡេងស្រ្ដីរាងចំណាស់ មានឈ្មោះថាsiyang ត្រូវជាម៉ាក់របស់បុរសរាងសង្ហានោះ។
«តែខ្ញុំមិនត្រូវការឲអ្នកណាមកធ្វើជាម្ចាស់ការលើជីវិតខ្ញុំទេ!»គេនៅតែបន្តនិយាយបែបនេះ
«sunghoon! នេះឯង!»អ្នកស្រីsiyangនិយាយទាំងខឹង
Sunghoonមិនស្ដាប់មិនខ្វល់នោះទេ គេក៏ដើរចេញទៅទាំងមិននិយាយអ្វីមួយមាត់ ហើយក៏ឡើងឡានចេញទៅ។
«កូននេះ!តើគេនៅរឹងរូសបែបនេះបានប៉ុណ្ណាទៀតទៅ»អ្នកស្រីពោលឡើង
____________
YOU ARE READING
Snow White OF blue sky🩵❄️
Action*កំណត់ត្រាអ្នកសរសេរ* កាលពី5ឆ្នាំមុនsunooត្រូវបានជួបឧបហេតុធ្ងន់ធ្ងរ ប៉ះពាល់ក្បាលយ៉ាងធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសក្រៅ។តែក្រោយមកក៏ទទួលបានដំណឹងថាSunooត្រូវស្លាប់។ *តើមានរឿងរ៉ាវអ្វីខ្លះនៅពីក្រោយរឿងនេះទៀត*
