« ទេវតាអឹយបើសិនជាលោកមានមេត្តា សុំកុំឱ្យខ្ញុំជួបគេទៀតអី ពួកមនុស្សអាងតែអំណាចដើរគ្របលើក្បាលអ្នកដទៃយកតែជីវិតមនុស្សមកធ្វើជាល្បែងកំសាន្ត » ជុងហ្គុកលើកដៃប្រណមហួសក្បាលនិងក្រាបបង្គុំបីដង គេស្អប់និងខ្ពើមរអើមរឿងទាំងអស់នេះខ្លាំងណាស់ បើគេជាមនុស្សល្អនៅមានបុណ្យពិតមែន ទេវតាប្រហែលជាប្រោសប្រណីមិនឱ្យគេបានជួបមនុស្សម្នាក់នោះទៀតទេ
ក្រាក!!
« ជុងកូន គេងហើយឬនៅ? » ពេលនោះសុខៗស្រាប់តែម្ដាយរបស់គេបើកទ្វារចូលមក ជុងហ្គុកឮបែបនេះនាយក៏រហ័សងើបឡើងនិងងាកមុខចេញ ដោយមិនចង់ឱ្យគាត់បានឃើញរបួសទាំងអស់នោះ វ័យចំណាស់ដើរចូលមករកកូនយឺតកើតក្ដីងឿងឆ្ងល់ហេតុអីកូនមិនងាកមកនិយាយជាមួយខ្លួនបែបនេះ
« អ្នកម៉ែមានអីមែនទេ? »
« គ្មានអីទេ ម៉ែគ្រាន់តែចង់មកមើលកូន ឮថាមិនស្រួលនោះអី ពេលនេះយ៉ាងម៉េចហើយឱ្យម៉ែមើលបន្តិច »
« មិនអីទេម៉ែ សម្រាកបន្តិចទៅប្រហែលជាអស់អីហើយ »
« កូនមានអីលាក់បាំងម៉ែមែនទេ ម៉េចក៏មិនងាកមុខមកនិយាយជាមួយម៉ែបែបនេះ? » វ័យចំណាស់ដើរចូលទៅជិតកូនឃើញគេព្យាយាមគេចមុខចេញ នៅពេលដែលគាត់ទាញកូនបង្វែរមកមើលក៏ស្រាប់តែធ្វើឱ្យទ្រូងអ្នកជាម្ដាយស្ទើរនិងធ្លាក់ដល់ដី ពេលឃើញសភាពមុខមាត់របស់កូនមានរបួសពេញផ្ទៃមុខមិនដឹងថាគេឈឺប៉ុណ្ណានោះទេ
« ម៉ែគឺខ្ញុំ...»
« នេះកូនកើតអីជុង ហេតុអី...ហេតុអីក៏ក្លាយទៅជាបែបនេះ? » វ័យចំណាស់លើកដៃក្រសោបមុខកូនទាំងស្លន់ស្លោដោយក្ដីព្រួយបារម្ភហើយក៏នឹកអាណិតកូនដូចគ្នាមិនដឹងថាគេត្រូវឈឺចាប់ប៉ុណ្ណា តើនរណាធ្វើអីកូនរបស់គាត់ ហេតុអីក៏ចិត្តឃោរឃៅដាក់គេយ៉ាងនេះ?
« មិនមានអ្វីធំដុំទេម៉ែ វាដូចជារាល់ដងអ៊ីចឹង ម៉ែកុំបារម្ភអីរបួសប៉ុណ្ណឹងវាមិនណាស់ណាទេ » ជុងហ្គុកនិយាយឡើងដោយស្នាមញញឹមដើម្បីបន្លប់កុំឱ្យម្ដាយរបស់គេបារម្ភ វ័យចំណាស់ឮកូននិយាយបែបនេះក៏កាន់តែមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកខុស នឹកអាណិតកូនលើសដើម កូនប្រុសត្រូវគេធ្វើបាបរាប់ភ្លេចមិនហ៊ានតដៃជាមួយនិងគេព្រោះខ្លាចមានបញ្ហាកាន់តែធំ ព្រោះកាន់តែគ្មានអ្វីទៅស៊ូជាមួយនិងគេថែមទៀត
........
ВЫ ЧИТАЕТЕ
❤️🔥កំណាន់ស្នេហ៍ Castelino 💋
Художественная прозаស្នេហាដែលកើតចិត្តពីការបង្ខិតបង្ខំ មហិច្ចតានៃការចង់បានរបស់ម្ចាស់ Castelino មានអ្វីៗគ្រប់យ៉ាងប៉ុន្តែបែរជាមកចាញ់ចិត្តជាមួយនិងកំលោះតូចអាយុ២០ឆ្នាំម្នាក់នោះទៅវិញ គេនឹងធ្វើគ្រប់យ៉ាងដើម្បីបានកំលោះតូចមកក្រសោបទុកនៅក្នុងដៃ ។ Taehyung Castelino / Kim Jungkook ...
ភាគទី០៥ : ការភាន់ច្រឡំ?
Начните с самого начала
