ភាគទី០៥ : ការភាន់ច្រឡំ?

448 31 0
                                        

    ជុងហ្គុកត្រឡប់មកផ្ទះវិញទាំងឈឺរបួស ប៉ុន្តែពេលចូលមកដល់ខាងក្នុងគេព្យាយាមគេចៗមុខពីម្ដាយរបស់គេដោយមិនចង់ឱ្យគាត់បានឃើញសភាពរបស់គេពេលនេះ គឺច្បាស់ជាសួរនាំហើយនាយមិនដឹងថាត្រូវឆ្លើយប្រាប់បែបណាដូចគ្នា ។

   « ជុងម៉េចក៏ត្រឡប់មកផ្ទះថ្មើរនេះ មិនទៅធ្វើការទេហ្ហេសកូន? » អ្នកជាម្ដាយសួរតាមទម្លាប់ជាធម្មតា ព្រោះរាល់ដងពេលចេញពីរៀនមកជុងហ្គុកមិនបានត្រឡប់មកផ្ទះនោះទេ គឹនាយនឹងបន្តទៅកន្លែងការងារតែម្ដង ក៏ប្រហែលជាយប់ជ្រៅចប់ការងារទើបត្រឡប់មកវិញ

   « គឺ...ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលទើបសុំច្បាប់មួយថ្ងៃ ខ្ញុំសុំឡើងទៅខាងលើសម្រាកសិនហើយម៉ែ »

   « អឺកជុងកូន...» រកតែវ័យចំណាស់សួរមិនទាន់ ជុងហ្គុកប្រញាប់ឡើងទៅខាងលើបន្ទប់បាត់ អ្នកជាម្ដាយជ្រួញចិញ្ចើមនិងឬកពារប្លែកៗរបស់គេ ព្រោះពីដើមមកជុងហ្គុកមិនដែលបែបនេះទេ ពេលនិយាយគ្នាគេនិងងាកមកនិយាយទល់មុខគ្នានិងម្ដាយ មិនធ្វើជាក្មេងឈ្លើយនិយាយចោលហីៗមិនមើលមុខនោះទេ គាត់មិនដឹងថាកូនប្រុសខ្លួនថ្ងៃនេះកើតអីដូចគ្នា

   ឡើងមកដល់បន្ទប់ ជុងហ្គុកចូលទៅសម្អាតខ្លួនបន្តិចទើបចេញមកអង្គុយលើគ្រែទាញយកទឹកថ្នាំមកលាងរបួសខ្លួនឯងម្ដងទៀត  សុខចិត្តរត់មកសង្ងំលាបថ្នាំម្នាក់ឯងមិនប្រាប់ម្ដាយព្រោះមិនចង់ឱ្យគាត់បារម្ភ ។

  អង្គុយលាងរបួសសុខៗខ្លួនស្រាប់តែនឹកដល់សម្ដីរបស់ថេយ៉ុង ៖   " មុខដូចឯងនេះល្ងង់ក្លៅបែបនេះហើយទើបបានជានៅរហាមមួយជីវិត ស្រលាញ់មនុស្សស្រីចង់បានគេ ប៉ុន្តែខ្លួនគ្មានស្អីសូម្បីតែបន្តិចបែរជាចង់ទៅប្រាថ្នាធីតាសួក៌ គិតថាមនុស្សស្រីណាគេមកស្រលាញ់ឯង!! ល្ងង់!! "

   នឹកឃើញហើយក៏ឈឺចិត្តនិងពាក្យសម្ដីមើលងាយរបស់គេ ប៉ុន្តែថេយ៉ុងនិយាយក៏មិនខុសដែរ ខ្លួននាយ មឹសៗល្ងង់ក្លៅបែបនេះ ធ្វើអ្វីក៏មិនរីកចម្រើនបានត្រឹមតែសម្លឹងមើលគេពីចម្ងាយ ។

   គួរបន្ទោសព្រហ្មលិខិតឬយ៉ាងណា ដែលបង្កើតនាយឡើងមកឱ្យមានវាសនាបែបនេះ? ត្រូវអ្នកដទៃពេបជ្រាយមើលងាយគ្រប់សប់សារពើរ មិនត្រឹមតែប៉ុណ្ណឹងនៅថ្លើមធំហ៊ានប្រាថ្នាលើធីតាសួគ៌ថែមទៀត ។

❤️‍🔥កំណាន់ស្នេហ៍ Castelino 💋Where stories live. Discover now