សេចក្តីផ្តើម:

16 0 0
                                        

សម្លេងអ៊ូអរ និងសម្រែកហ៊ោកញ្ជ្រៀវរបស់ក្មេងៗបានបន្លឺឡើងនៅឯមណ្ឌលកុមារកំព្រាមួយកន្លែងនៃខេត្តប៊ូសាន មណ្ឌលកំព្រានេះត្រូវបានកាន់កាប់និងឧបត្ថម្ភធំដោយត្រកូល ខាលវេសន៍។ ត្រកូលមួយនេះមានឈ្មោះបោះសម្លេងជាខ្លាំងនៅខាងប៉ែកអាសុីនិងប៉ែកអុឺរ៉ុប មនុស្សគ្រប់គ្នាពិតជាគោរពកោតខ្លាចអំណាចរបស់ត្រកូលមួយនេះណាស់ដោយសារតែភាពដឹកនាំដ៏ខ្លាំងក្លាខាងជំនួញទាំងសង្គមទូទៅនិងសង្គមងងឹតរបស់ត្រកូលមួយនេះពិតជាគ្មាននរណាអាចកាច់បំបាក់បានតាំងពីជំនាន់ដូនតាមកម្ល៉េះ បែបនេះហើយទើបគ្មាននរណាហ៊ានក្អកជាមួយមនុស្សត្រកូលមួយនេះ ។ បើគិតទៅនេះជាជំនាន់ទី 9 របស់លោក ខាយ ខាលវេសន៍ ដែលកំពុងកាន់អំណាចដ៏ធំមួយនេះបន្ទាប់ពីឪពុកដែលបានចែកឋានទៅ ដោយថ្ងៃនេះផងដែរលោកចុះមកសួរសុកទុក្ខក្មេងៗដោយផ្ទាល់ ហេតុនេះហើយបានជាពួកគេអត់នឹងសប្បាយចិត្តមិនបានព្រោះលោកមកពេលណាក៏តែងពាំនាំនូវគ្រឿងឧបភោគ បរិភោគ និងប្រដាប់ប្រដាក្មេងលេងជាច្រើនថែមទៀតមកកាន់ពួកគេ។ មិនតែប៉ុណ្ណោះក្មេងៗនៅទីនេះបានហៅលោកថា បិតានៃក្តីស្រឡាញ់ ព្រោះពួកគេគិតថាលោកចិត្តល្អ ស្រឡាញ់ពួកគេគ្រប់ៗគ្នា មិនថាពួកគេចង់បានអី ឲ្យតែហ៊ាននិយាយសុំលោកនឹងឲ្យភ្លាម តែប្រហែលពួកគេមិនដឹងពីរឿងក្រោយខ្នងរបស់លោកនោះឡើយព្រោះរឿងខ្លះអាចថាមនុស្សម្នាក់នេះហើយជាដើមហេតុដែលធ្វើឲ្យពួកគេរស់នៅជាក្មេងកំព្រា។

"សូមស្វាគមន៍លោកម្ចាស់មកកាន់ Children's Hope"លោកនាយកគ្រប់គ្រងទីនេះព្រមទាំងលោកគ្រូ អ្នកគ្រូ និងក្មេងៗបានចូលមកឱនលំទោនគោរពទៅកាន់ការអញ្ជើញមកដល់របស់លោកក្នុងថ្ងៃនេះប្រកបដោយទឹកមុខសប្បាយរីករាយ

"សួស្តីទាំងអស់គ្នា សុខសប្បាយជាទេ? យើងខានមកយូរគ្រាន់ដែរហើយទីនេះនៅតែដដែរ"លោកម្ចាស់ ខាយ និយាយនិងលោកដៃសួស្តីទៅកាន់រាល់គ្នាព្រមទាំងដើរមើលបរិវេណជុំវិញអគារ ទើបសង្កេតឃើញពីសភាពឥតប្រួលប្រែរបស់មណ្ឌលមួយនេះ

"ជាកិត្តិយសរបស់យើងខ្ញុំណាស់លោកម្ចាស់ ពួកយើងបានរក្សាទីនេះមិនឲ្យមានការប្រែប្រួលអ្វីឡើយ ដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះលោកម្ចាស់" លោកនាយកដើរអមខាងក្រោយលោក ខាយ បណ្តើរនិយាយរៀបរាប់បណ្តើរ

You've reached the end of published parts.

⏰ Last updated: Dec 08, 2024 ⏰

Add this story to your Library to get notified about new parts!

|What is love|Where stories live. Discover now