part2.Random kiss 💋

Start from the beginning
                                        

« មើលអី?លួចស្រឡាញ់យើងមែន? » ឃើញមិត្តរាងភ្លឹកភ្លាំង អត់នឹងមិនញោះឱ្យខឹងមិនបាន សុខៗគឺចង់រកផ្លូវឱ្យតែគេជេរមែន

« ស្រឡាញ់ខ្មោចដូនតាឯងហ្នឹង!ចេញប្រយ័ត្នរលាកទឹកតែ » នាងដើរជៀសពីហាននី លើកប៉ាន់តែសម្តៅទៅកន្លែងទទួលភ្ញៀវរួចដាក់វាថ្នមៗនៅនឹងតុ ទើបទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ

« មកណេះមោ៎ គិតនៅឈរទាល់ក្លាយជាម៉ាឡាកាំងតាំងផ្ទះយើងហ្អ៎? »

« ទៅហើយតែកំពុងសម្លឹងរករបស់ញុាំ នេះមិនមានសូម្បីតែមីមួយកញ្ចប់? » ហាននីគ្រលែកភ្នែកមើលគ្រឡឹងជុំវិញផ្ទះបាយ ចន្លោះទូនិងធ្នើរដាក់គ្រឿងទេសឃើញថាគ្មានសូម្បីកំទេចមី ត្រីខរនិងhamក៏គ្មានដែរ ខណៈក្រពះរបស់ខ្លួនកូរគ្រូកៗស្រែកប្រាប់ម្ចាស់ថាវាឃ្លាន ឃ្លានឡើងស្ទើរតែរួញចូលគ្នា

« គ្រួសាយើងមិនចំណូលរបស់ញុាំដែលវេចខ្ជប់ដាក់សារធាតុរក្សាទុកទេ វាខូចសុខភាព »

« ចុះពេលនេះតើបានអីញុាំ ក្រពះយើងរមួលចូលគ្នាហើយនៀគ » នាងលើកដៃទៅអង្អែលក្បាលពោះតិចៗ មាត់ច្បួញស្រួចៗធ្វើឱ្យអ្នកដែលអង្គុយនៅខាងនេះខ្នាញ់នឹងរឹកពានាងមិនស្ទើរ

« អើយ...ដើរមោណេះម៎ក យើងឯណាដាច់ចិត្តឱ្យក្មេងវង្វេងផ្ទះដូចជាឯងដាច់ពោះស្លាប់នោះ? » ហេរីនសើចរលាក់ខ្លួនតិចៗ ឃើញសភាពមិត្តដូចជាកូនទន្សាយខ្វះចំណី គួរឱ្យចង់អស់សំណើចតែខ្ជូតម្យ៉ាង

« ..... » ហាននីស្តាប់ពាក្យពេចន៍រួច បោះជំហានដើទៅមួយៗបែបមនុស្សឃ្លានគ្មានកម្លាំង ពេលមកដល់ក៏ទម្លាក់ខ្លួនអង្គុយក្បែររាងខ្ពស់ សសុលក្បាលទៅជ្របមុខទៅនឹងស្មាបើកម្ខាងរបស់គេធ្វើចរឹកដូចកូនក្មេងមិនទាន់ផ្តាច់ទឹកដោះ

« ឃ្លាន....ម៉ាក់កូនឃ្លាន » ងើបខ្លួនមកវិញក៏និយាយពាក្យថាឃ្លាននៅស្រែកហៅម៉ាក់ៗទន្ទេញពាក្យដដែលចំពោះមុខមិត្ត

« ញុាំទឹកតែទៅទាន់នៅក្តៅ វាជួយបង្ការកុំឯងផ្តាសាយបាន » ហេរីនមិនអើពើ គេបែរជាចាក់ទឹកតែចូលក្នុងកែវតូចល្មមហុចឱ្យអ្នកដែលនៅក្បែរខ្លួន ឯហាននីទទួលវាយកមកផ្លុំក្រេបជីបៗផ្សើមមាត់ដោយទឹកមុខជូរហួញ

តំបន់មិត្តភក្តិ-Freindzone(kittyz)Where stories live. Discover now